» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1988 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747323 នាក់

ថៃ​យល់ព្រម​ដោះលែង​ឈើ្ល​យ​សឹក​ខ្មែរ​២០​នាក់​សម្តេច​ធិបតី​បកស្រាយ​ពី​ករណី​យ៍​លាក់​ពត៍​មាន​

 

​ភ្នំពេញ​៖​ករណី​យ៍​ឈ្លើយសឹក​ខ្មែរ​២០​នាក់​អ្នកនាំពាក្យ​កងទ័ព​ថៃ បានបញ្ជាក់​ឱ្យដឹងថា ឧ​ត្ត​ម​សេនីយ​ឯក Boonsin Padklang មេទ័ព​ភូមិភាគ​២​ថៃ បាន​បំភ្លឺ​ជូន​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី​រួចហើយ​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ថា កងទ័ព​ថៃ នឹង​គោរព​តាម​លក្ខខណ្ឌ​ច្បាប់​អន្តរជាតិ និង​ព​ន្លឿ​ន​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ទាហាន​កម្ពុជា នៅពេល​ដំណើរការ​ផ្លូវច្បាប់​បានបញ្ចប់​។a army war

ប៉ុន្តែ អ្នកនាំពាក្យ​កងទ័ព​ថៃ មិន​បញ្ជាក់​ទាល់តែសោះ តើ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ទៅ ទើប​ដំណើរការ​ផ្លូវច្បាប់​បាន​ត្រូវ​បញ្ចប់ ហើយ​បញ្ជូនទាហាន​កម្ពុជា​មក​វិញ​។​ទោះបីយ៉ាងណា​ពត៍​មាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា​ទ​ហ៊ាន​ថៃ​បាន​ប្តូរ​ជំហរ​គឺ​យលព្រម​បញ្ជូន​ឈ្លើយសឹក​ខ្មែរ​ទាំង​២០​មកវិញ​នៅ​ព្រឹក​ថ្ងៃទី​១​សីហា​នៅ​ច្រក​ព្រុំ​ដេ​ន​ចុង​ចម​អូរ​ស្មាច់​។​នេះ​បើតាម​កាសែត​ថៃ​ខាវ​សុ​ត​។​

​ទាក់ទង​រៀ​ត​ថៃ​ជាប់​ទា​ហ៊ាន​ខ្មែរ​ហើយ​ត្រូវបាន​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បដិសេធ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៣១​កក្កដា​បានលើកឡើង​តាម​ហ្វេ​ស​ប៊ុ​កថា​៖ "​មានការ​ចោទសួរ​ហេតុអ្វី​បានជា​រាជរដ្ឋាភិបាល​កម្ពុជា​មិន​បញ្ចេញ​ព័ត៌មាន​ភ្លាម​ពាក់ព័ន្ធ​នឹង​កងកម្លាំង​របស់​កម្ពុ​ជា​ដែល​ត្រូវបាន​កងទ័ព​ថៃ​ចាប់ខ្លួន ក្រោយពី​មាន​បទ​ឈប់​បាញ់​នោះ​? តើ​រាជរដ្ឋាភិបាល​មិន​គិតគូរ​ពី​អាយុជីវិត​របស់​ពួកគេ​ឬទេ​?
​ខ្ញុំ​សូមបញ្ជាក់ថា ចាប់តាំងពី​ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ការយកចិត្តទុកដាក់​ចំពោះ​អាយុជីវិត​របស់​កងក​ម្លាំ​ង​របស់​យើង ក៏ដូចជា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅក្នុង​តំបន់​ប្រយុទ្ធ​គ្នា គឺជា​អាទិភាព​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​។​​ហេតុដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​ខិតខំ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​មាន​បទ​ឈប់​បាញ់​ឱ្យបាន​ឆាប់​ជាទីបំផុត​។​

​ករណីនេះ​សម្តេច​បញ្ជាក់​:​នៅក្នុង​នោះ ការគ្រប់គ្រង​ព័ត៌មាន​កងទ័ព​នៅលើ​ស​មរ​ភូមិ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការពារ​អាយុជីវិត​និង​ប្រៀប​ឈ្នះ​របស់​កងទ័ព​របស់​យើង​។​​ចំពោះ​ករណី​ចាប់ខ្លួន​យុទ្ធជន​យើង ដែល​មកដល់ពេលនេះ​យើង​នៅ​រង់ចាំ​ភាគី​ថៃ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​នោះ ជីវិត​របស់​ពួកគាត់​គឺជា​អាទិភាព​ចម្បង​បំផុត​របស់​រាជរដ្ឋាភិបាល​តាំងពី​ពេលវេលា​ដែល​ពួកគេ​ត្រូវ​ចាប់ខ្លួន​។​​នៅក្នុង​ដំណាក់កាល​ដំបូង ដែល​មិនទាន់មាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ជោគវាសនា​របស់​ពួកគេ​នោះ ការគ្រប់គ្រង​ព័ត៌មាន​សំខាន់​ណាស់ ព្រោះ​ការបញ្ចេញ​ព័ត៌មាន​មួយចំនួន​អាច​នឹង​នាំ​គ្រោះថ្នាក់​ដល់​ជីវិត​របស់​ពួកគាត់ ឬក៏​អាច​បង្ក​ឲ្យ​មាន​ភាពស្មុគស្មាញ​កាន់តែខ្លាំង​នៅក្នុង​ការចរចា​សម្រាប់​ការដោះលែង​ពួកគាត់​ត្រឡប់មកវិញ​។​

​ហេតុដូច្នេះ រវាង​ជម្រើស​ក្នុងការ​ផ្ស​ព​ផ្សាយ​ព័ត៌មាន​ឲ្យ​សាធារណៈជន​បានដឹង និង​ជម្រើស​ក្នុង​ការរក្សា​ព័ត៌មាន​ដើម្បី​ធានា​អាយុជីវិត​របស់​ពួកគាត់​នៅក្នុង​ដំណាក់កាល​ដំបូង​ដែលមាន​ភាពមិនច្បាស់លាស់​នោះ គឺ​រាជរដ្ឋាភិបាល​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការគ្រប់គ្រង​ព័ត៌មាន​អោយបាន​ល្អ និង​បើក​ការចរចា​ទាមទារ​ពួកគេ​មកវិញ​ឲ្យ​បាន​ឆាប់រហ័ស​នោះទេ​។ មិនមែន​រាជរដ្ឋាភិបាល​លាក់​ព័ត៌មាន​មិន​ចង់អោយ​ប្រជាពលរដ្ឋ​ដឹង ឬ​មិន​គិតពី​អាយុជីវិត​របស់​កងក​ម្លាំ​ង​យើង ដូច​មជ្ឈដ្ឋាន​មួយចំនួន​បាន​ចោទប្រកាន់​នោះទេ​។​

​សូមបញ្ជាក់ថា​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​អ្នក​សារ​ពត៍​មាន​ករណី​ទា​ហ៊ាន​ថៃ​ប្រើល្បិច​ចាប់​ទា​ហ៊ាន​ខ្មែរ​នៅ​ជាំ​តែ​កាលពី​ព្រឹក​ថ្ងៃទី​២៩​កក្កដា​បន្ទាប់​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ម៉ាលី​សុជាតា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​បដិសេធ​និង​ថ្កោលទោស​ការរាយការណ៍រ​ប់ស់​អ្នកកាសែត​ថែមទៀត​។​ការពិត​ក្នុងនាម​អ្នកកាសែត​ទ​ទូល​ស្គាល់​ពី​ការ​លាក់​ការ​សម្រាប់​ការងារ​យោធា​តែ​បញ្ហា​មកពី​លោកស្រី​សុជាតា​មិនមាន​សិល្ប​:​ក្នុងការ​បកស្រាយ​។​លោកស្រី​អាច​បដិសេធ​របៀប​៥០_៥០​ដោយ​និយាយថា​មិនទាន់​ទទួលបាន​ពត៍​មាន​ច្បាស់លាស់​ហើយ​អាច​និយាយ​បំរុង​ថាបើ​វា​ជា​ការពិត​យើង​សុំ​ថ្កោលទោស​និង​ឲ្យ​ថៃ​គោរព​អនុសញ្ញា​ក្រុង​ហ្សឺ​ណែវ​១៩៤៩​ពី​បញ្ហា​ឈ្លើយសឹក​គឺ​មិន​ត្រូវធ្វើ​ទារុណកម្ម​!​។​

​ទោះជា​យ៉ាងណា​ករណី​លាក់​ពត៍​មាន​សម្តេច​ធិបតី​បញ្ជាក់ថា​:​ខ្ញុំ​សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ​កងទ័ព​របស់​យើង​បាន​ទាក់ទង​ទៅ​ភាគី​ថៃ​ដើម្បី​ស្នើសុំ​ឲ្យ​មានការ​ដោះលែង​កម្លាំងរ​បស់​យើង​ភ្លាមៗ​តាំងពី​ពេល​កើតហេតុ​។​​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មេបញ្ជាការ​យោធភូមិភាគ​ទី​៤​របស់​កម្ពុជា​បាន​ទាក់ទង​ជាប្រចាំ ជាមួយ​សម​ភាគី​ថៃ ដើម្បី​ស្នើ​ឲ្យ​មានការ​ដោះលែង​យោធិន​យើង​ត្រឡប់មកវិញ​ឲ្យ​បាន​ឆាប់​ជាទីបំផុត​។ បន្ថែម​លើ​នោះ អគ្គមេបញ្ជាការ​កងទ័ព​កម្ពុជា ក៏បាន​ស្នើសុំ​ការជួយ​អន្តរាគមន៍​ពី​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ក្នុងនាម​គាត់​ជា​អ្នកសម្របសម្រួល​និង​តាមដាន​នៃ​បទ​ឈប់​បាញ់ ដើម្បី​ស្នើ​ទៅ​អគ្គបញ្ជាការ​កងទ័ព​ថៃ អោយជួយ​ជំរុញ​ការដោះលែង​ឲ្យ​បាន​ឆាប់​ផងដែរ​។​
​ខ្ញុំ​សង្ឃឹមថា​កងទ័ព​ថៃ​និង​ធ្វើការ​បញ្ជូន​យោធិន​របស់​យើង​ទាំងអស់ ដែល​កំពុង​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​ក​ង​ទ័ព​ថៃ ឲ្យ​ពួកគេ​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​ឆាប់រហ័ស​ជាទីបំផុត​"​។​

​បន្ទាប់ពី​ពត៍​មាន​ត្រុ​វ​បាន​ទម្លាយ​ដោយមេសឹករងយោធាខេត្តព្រះវិហ៊ារជូន​ក្រុម​សេនា​នុព​ន្ធ័​យោធា​និង​អង្គទូត​ដែល​ចុះទៅ​សង្កេតការណ៍​ពីបទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​៣០​កក្កដា​រួចមក​នៅ​ថ្ងៃទី ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ នេះ លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​លើកឡើងថា ចំណាប់ខ្មាំង​កម្ពុជា​ទាំង​២១​នាក់ ដែល​ថៃ​បាន​ចាប់​យកទៅ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ នៅវេលា​ម៉ោង ៧:៥០​ព្រឹក ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន មកទល់ពេលនេះ​កម្ពុជា​ទទួលបាន​សព​១​រូប​។ រីឯ​កងកម្លាំង​ចំនួន ២០​រូប​ផ្សេងទៀត រាជរដ្ឋាភិបាល​បាននិងកំពុង​ច​ចារ ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​អាច​ត្រលប់មក​កម្ពុជា​វិញ​បាន​ឆាប់​បំផុត និង​ដោយ​សុខ​សុវត្ថិភាព​។​

​លោកជំទាវ​អ្នកនាំពាក្យ​បាន​លើកឡើងថា «​ពាក់ព័ន្ធ​នឹង​កម្លាំង​របស់​កម្ពុជា​ចំនួន​២០​រូប ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ភាគី​ថៃ មកទល់ពេលនេះ​យើង​បានទទួល​សព​មួយរូប និង​២០​រូប​ទៀត​ដែល​នឹងត្រូវ​បញ្ជូន​ត្រលប់​មកវិញ​។ អ្វី​ដែលជា​គោលដៅ​សំខាន់បំផុត​របស់​យើង គឺ​នៅតែ​បន្ត​ការពារ​ទឹកដី និង​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ​របស់​យើង និង​ការពារ​សន្តិភាព​ដោយ​មិន​អនុញ្ញាតឱ្យ​សង្គ្រាម​កើតឡើង​ទៀត​នោះទេ ដូចដែល​អ្វើ​ដែល​យើង​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​បច្ចុប្បន្ន​»​។​

​លោកស្រី ម៉ាលី សុជាតា បានស្នើ​ឲ្យ​សាធារណជន​ជឿជាក់​លើ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ដោយ​លោកជំទាវ​បាន​គូសបញ្ជាក់ថា «​នាង​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង និង​កងកម្លាំង​របស់​យើង មាន​លំនឹង​ចិត្ត​ថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​កងយោធពល​ខេមរភូមិន្ទ​របស់​យើង មិនដែល​លះបង់​កងទ័ព​របស់​យើង​ណា​ម្នាក់​នោះឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ […] សូម​ប្រជាពលរដ្ឋ​មេត្តា​ជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និង​កងកម្លាំង​របស់​យើង ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​យ៉ាង​មុះ​មុត​ក្លាហាន ប្រកបដោយ​ស្មារតី​ស្នេហា​ជាតិ​ដ៏​ជ្រាលជ្រៅ​បំផុត​។ យើង​នឹង​បន្ត​ចរចា​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​យក​បងប្អូន​របស់​យើង​ត្រលប់​មកវិញ​ឱ្យបាន​ឆាប់​បំផុត និង​ដោយ​សុវត្ថិភាព​»​។​a  army malay thai a army thai spoke a so cheata