» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4489 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016656 នាក់

ស្នងការ​នគរបាល​ភ្នំពេញ​បំភ្លឺ​រឿង​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ភ្លើងទៀន​ដែល​ចោទថា​ជាការ​គម្រាមកំហែង​

​ភ្នំពេញ​៖ អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៤​នេះ បាន​ចេញមក​បញ្ជាក់ថា ការចាប់ខ្លួន​លោក ខឹម ចាន់​វណ្ណៈ ប្រធានស្តីទី​គណៈកម្មាធិកា​រ​ប្រតិបត្តិ គណបក្ស​ភ្លើងទៀន​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ប្រតិបត្តិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពីបទ «​ក្លែងបន្លំ​ឯកសារ ស្នាម​មេដៃ និង​ហត្ថលេខា​ក្លែងក្លាយ​»​។​a candle ppp 

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន បាន​រៀបរាប់ថា នា​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៤ សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ចំនួន​៣​នាក់ ប្តឹង​ឈ្មោះ ខឹម ចាន់​វណ្ណៈ ប្រធានស្តីទី​គណៈកម្មាធិកា​រ​ប្រតិបត្តិ គណបក្ស​ភ្លើងទៀន​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ប្រតិបត្តិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពីបទ «​ក្លែងបន្លំ​ឯកសារ ស្នាម​មេដៃ និង​ហត្ថលេខា​ក្លែងក្លាយ​» របស់​ពួកគាត់​ដើម្បី​ចុះឈ្មោះ​ចូល​បញ្ជីរាយនាម​បេក្ខជន​បម្រុង​ក្រុមប្រឹក្សា សង្កាត់​ផ្សារ​ថ្មី​ទី​៣ របស់​គណបក្ស​ភ្លើងទៀន ដោយ​គ្មាន​ការអនុញ្ញាត​ពី​សាមីខ្លួន ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ តាមរយៈ​ការផ្តល់​ភស្តុតាង​ពី​សាមីជន​រងគ្រោះ​ទាំង​៣​រូប សមត្ថកិច្ច​បានធ្វើ​កោសល្យវិច័យ​ឃើញថា ពិតជា​ស្នាម​មេដៃ និង​ហត្ថលេខា​ក្លែងបន្លំ​។​

​ផ្អែក​តាម​លទ្ធផល​កោសល្យវិច័យ​នេះ លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បានចេញ​ដីកា​បញ្ហា​ឲ្យ​ចូលខ្លួន លេខ ០២៥ អ​.​យ​.​ន ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​សំណុំរឿង ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​ឯកសារ​ក្លែង ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ឈ្មោះ ខឹម ចាន់​វណ្ណៈ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិខ្មែរ បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៤​។ ការឃាត់ខ្លួន​នេះ គឺ​សមត្ថកិច្ច​អនុវត្តតាម​វិធានការ​ច្បាប់ ដោយ​ពុំមាន​ហេតុផល​អ្វី​ផ្សេង​ពាក់ព័ន្ធ​ដល់​គម្រាម កំហែង ធ្វើ​ទុក​បុក​ម្នេញ​លើ​សកម្មជន​នយោបាយ​ណាមួយ​ឡើយ​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ គណបក្ស​ភ្លើងទៀន​បានបញ្ជាក់​តាមរយៈ​សេចក្ដី​ថ្លែ​ការណ៍ ថា សមត្ថកិច្ច​មាន​គ្នា​ប្រមាណ​២០​នាក់ ខ្លះ​ស្លៀកពាក់​ឯកសណ្ឋាន និង​ខ្លះ​ស្លៀកពាក់​ស៊ីវិល​បាន​ចូលទៅ​ចាប់ខ្លួន​លោក ខឹម ចាន់​វណ្ណៈ ប្រធាន​ស្ដី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ដោយ​មិនមាន​ការបង្ហាញ​ដីកាចាប់ខ្លួន​ទេ​។ តាម​គណបក្ស​ភ្លើងទៀន លោក ខឹម ចាន់​វណ្ណៈ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ នៅ​គេហដ្ឋាន​របស់លោក ស្តិ​ត​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សម្រាប់​គណបក្ស​ភ្លើងទៀន ការចាប់ខ្លួន​លោក ខឹម ចាន់​វណ្ណៈ​ជា​រូបភាព​គំរាមកំហែង​ដើម្បី​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន និង​ជាការ​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​មុន​ការបោះឆ្នោត​អសកល​ក្នុង​ឆ្នាំ​២០២៤ កាន់តែ​មាន​ភាព​អាប់អួរ​។ គណបក្ស​ភ្លើងទៀន​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ដោះលែង​លោក​ខឹម ចាន់​វណ្ណៈ​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​។​គណបក្សប្រឆាំង​មួយ​នេះ​ក៏បាន​ស្នើ​ឲ្យ​បញ្ឈប់​ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សមាជិក​សមាជិកា​របស់​គណបក្ស​ភ្លើងទៀន​ជា​បន្តទៀត​។ ការធ្វើ​ដូច្នេះ គឺ​ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​អ្នកនាំពាក្យ​ស្នងការ​នគរបាល​ភ្នំពេញ​លោក សំ វិច្ឆិកា​បានបញ្ជាក់​ថា ការចាប់ខ្លួន​ប្រធានស្ដីទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ប្រចាំរាជធានី​ភ្នំពេញ គឺមាន​ដីកា​ត្រឹមត្រូវ​។ តាម​លោក សំ វិច្ឆិកា ការចាប់ខ្លួន​លោក ខឹម ចាន់​វណ្ណៈ ដោយសារ​មាន​ពាក្យ​ប​ណ្ឌឹ​ង​ពី​ជនរងគ្រោះ​ចំនួន​៣​នាក់​ដែល​បាន​ប្ដឹង​លោក ខឹម ចាន់​វណ្ណៈ ពីបទ​បាន​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ដោយ​ឲ្យ​ពួកគេ​ទៅ​ឈរឈ្មោះ​បម្រុង​ជា​ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​ថ្មី​ទី​៣​។​​តែ​លោក សំ វិច្ឆិកា មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​បុគ្គល​៣​នាក់​ដែល​បាន​ប្ដឹង​លោក ខឹម ចាន់​វណ្ណៈ​ទេ​។ ខណៈ​នេះ លោក ខឹម ចាន់​វណ្ណៈ បាននិងកំពុង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​។ នេះ​បើតាម​លោក សំ វិច្ឆិកា​។​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ការ​ចោទ ប្រកាន់​ទាំង​បំពាន ដោយ​គ្មាន​ហេតុផល គ្មាន​មូលដ្ឋាន​ច្បាស់លាស់​របស់​គណបក្ស​ភ្លើងទៀន ដែល​បាន​ចុះផ្សាយ កាលពី​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០២៤​។​a candle pp a candle pp1