» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8954 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699125 នាក់

អគ្គនាយកដ្ឋាន​រដ្ឋបាល​ប្រជុំ​ពិនិត្យ​លទ្ធភាព បង្កើត​គណៈកម្មាធិការ​រាជធានី​-​ខេត្ត សម្រាប់​ដឹកនាំ​យន្តការ​ច្រកចេញចូល​តែមួយ ថ្នាក់ឃុំ​-​សង្កាត់​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣​នេះ លោក ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ តំណាង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ដើម្បី​ពិនិត្យ​លទ្ធភាព​បង្កើត​គណៈកម្មាធិការ​រាជធានី​-​ខេត្ត សម្រាប់​ដឹកនាំ​ការអនុវត្ត​យន្តការ​ច្រកចេញចូល​តែមួយ នៅ​ថ្នាក់ឃុំ​-​សង្កាត់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ព្រមទាំង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​a brak som 

លោក ប្រាក់ សំអឿន អគ្គនាយកដ្ឋាន​រដ្ឋបាល បាន​លើកឡើងថា ការរៀបចំ​យន្ដការ​ច្រកចេញចូល​តែមួយ ថ្នាក់ឃុំ​-​សង្កាត់​នេះ នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍ​មួយចំនួន គឺ​បាន​អនុវត្ត​យូរណាស់​មកហើយ​។ លោក​អគ្គនាយក​រដ្ឋបាល បាន​រំលឹកថា ការ​ដាក់អោយអនុវត្ត​យន្តការ​ច្រកចេញចូល​តែមួយ​នៅ​ថ្នាក់ ឃុំ​-​សង្កាត់ មាន​លើកដំបូង នៅ​ខេត្តបាត់ដំបង​។ លោក បន្ដថា ផ្អែក​តាម​បទពិសោធន៍ នាពេល​កន្លងមក អគ្គនាយកដ្ឋាន​រដ្ឋបាល ក៏បាន​ពង្រីក​ជា​បន្ដបន្ទាប់​នូវ​យន្តការ​ច្រកចេញចូល​តែមួយ នៅ​ថ្នាក់ឃុំ​-​សង្កាត់ នានា នៅ​ទូទាំងប្រទេស​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​ធនាគារពិភពលោក​។ លោក ប្រាក់ សំអឿន បានឱ្យដឹង​ទៀតថា ដោយមាន​មូលដ្ឋាន និង​បទពិសោធន៍​ជាច្រើន ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា បានចេញ​អនុក្រឹត្យ ស្ដីពី​ការបង្កើត​យន្ដការ​ច្រកចេញចូល​តែមួយ សម្រាប់​បម្រើសេវា​ថ្នាក់​រាជធានី​-​ខេត្ត ហើយ​គោលដៅ​សំខាន់បំផុត គឺ​ប្រមូលផ្ដុំ​សេវា​រដ្ឋបាល ឱ្យនៅ​គោលដៅ​តែមួយ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដែល​បានមក​ស្នើសុំ​សេវា​នានា​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក​ចាយ បញ្ញា​រ៉ា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​គូសបញ្ជាក់ថា ផ្អែក​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​តម្រង់ទិស​ការងារ​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្ត​សញ្ញា​កម្ម (​គ​.​ជ​.​ដ​.​អ​) បាន​ឯកភាព​ឱ្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ធ្វើការ​សិក្សា និង​វាយតម្លៃ​ខ្ពស់​ចំពោះ ឃុំ​-​សង្កាត់ ចំនួន​៥០០ ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ស្នើ​អនុវត្ត​យន្តការ​ច្រកចេញចូល​តែមួយ នៅ​ថ្នាក់ ឃុំ​-​សង្កាត់ គឺ​សេវា​អត្តសញ្ញាណ​កម្ម ក្នុង​ជំ​ហ៊ាន​ទីមួយ​៕(​ប្រភព​នាយកដ្ឋាន​បច្ចេក​វិទ្យា​)a brak som1 
​