» ឆេះ​ហាង​លក់​គ្រឿង​រថយន្ត​នៅ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​ចៅហ្វាយ​ខេ​ត្ព​ព្រៃវែង​និង​ស្នងការ​នគរបាល​ចុះ​ផ្ទាល់​ » ទស្សនកិច្ច លោកជំទាវ ផេ​ថង​ថា​ន ស៊ីណាវ៉ាត្រា​មេបក្ស​កាន់អំណាច​ថៃ​នៅ​កម្ពុជា បង្ហាញ​ពី​ការពង្រឹង​សាមគ្គីភាព​ » អាមេរិក​បារាំង​បាត់​សម្ពន្ធមិត្ត​ទៀត​មួយ​នៅ​ទ្វីបអាហ្វ្រិក​ដោយសា​រុស្ស៊ី​ » បុណ្យ​ទន្លេ​នៅ​ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាង ៥៥​ម៉ឺន​នាក់​សម្តេច​ធិបតី​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​ទន្លេ » អ្នកនាំពាក្យ​៖ លោក​ផ្កាយ​២ ប៊​ន សំអាត ពាក់​ស្បែកជើង​មិន​ស្ថិតនៅក្នុង​វត្ត​ទេ​! » ការស្នើសុំ ការអនុគ្រោះ​ពី ឯកឧត្តម​អភិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជួយ​សម្រួល​ពិនិត្យ​សារធាតុ​ញៀន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យិន គារ ឡើងវិញ​លទ្ធផល​សូន្យ​!? » បន្ទាប់ពីគម្រាមបីទច្រកក្រុម​ប៉ូលីស​អន្តោប្រវេសន៍​និង​ទាហាន​ថៃ​ប្រហែល​៣០​នាក់​នាំគ្នា​សំរុកចូល​ក្នុង​បរិវេណ​អគារ​កាស៊ីណូ​រ៉ូយ៉ាល់​ហៀ​ល​នៅ​ច្រក​អូរ​ស្មាច់​បង្ក​ការភ្ញាក់ផ្អើល​ » អាជ្ញាធរ​ហ្វាំ​ង​ឡង់​នឹង​រឹបអូស​រថយន្ត​ដែលមាន​ស្លាក​លេខ​រុស្ស៊ី​! » អាជ្ញាធរ​ខ្មែរ​អត់​ហ៊ាន​ក្អក​ជាមួយ​ជនជាតិ​វៀតណាម​ដែល​ចូល​លួចរ​កមាស​នៅ​តំបន់​កន្ទុយ​នាគ​ » អតីត​អភិបាលក្រុង​ស្វាយរៀង​ដែលជាប់គុកព្រោះបាញ់កម្មករត្រូវបានតែងតាំង​តំណែង​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​ » ចាប់បាន​ហើយ​បុរស​យក​សាំង​ចាក់​ដុត​ប្រពន្ធ ទាំង​រស់​ » ស្នងការ​សហភាព​អឺរ៉ុប​មក​ស្រុក​ខ្មែរ​យាយ​និង​ជួយ​អី​ខ្លះ​? » ករណី​យ៍​ឈ្មោះ ដួង អក្ខរា ឆបោក​ប្រាក់​យុវជន​កំពុង​រៀន​នៅ​អាមេរិក​មិន​ទុក​ឲ្យ​យប់​យូ​សុ​បិ​ន្ត​ច្រើន​តុល​ការចាត់ការ​តាម​សំណើរ​រដ្ឋមន្ត្រី​យុ​ត្តិ​ធ​មិ » រដ្ឋមន្ត្រី​ធនធានទឹក​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រឡាយទឹក​ការពារ​លិច​ភ្នំពេញ​! » អ្នក​មេម៉ាយ​ថន​តារា​ភ្ជាប់ពាក្យ​ជាមួយកម្លោះចាស់​បណ្ឌិត​ឯកឧត្តម​ឃី​សុវណ្ណ​រតនា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1780 នាក់

ម្សិលមិញ 6001 នាក់

សរុប 13874610 នាក់

លោក​ខឿ​វ​ការ​ញ៉ា​រិ​ទ្ធ​រំលឹក​រឿង​ភេរវ​ករ​ប៉ុនប៉ង​ធ្វើឃាត​សម្តេច​ច​តេ​ជោ​នៅ​សៀមរាប​

 

​ភ្នំពេញ​: លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជាម​ន្ត្រី​ជំនិត ជាន់ខ្ពស់​របស់​សម្តេច​តេ​ជោ បាន​ចេញមុខ​បរិយាយ ខួប​ឆ្នាំ​ទី​២០ នៃ​ការប៉ង​ធ្វើឃាត មិនបាន​សម្រេច​មួយ មកលើ​ក្បួន​រថយន្ត សម្តេច​តេ​ជោ ហ៊ុន សែន ។​a hun sr 

​ខ្លឹមសារ​ទាំងស្រុង :
​ថ្ងៃនេះ​សម្តេច​តេ​ជោ​រំលឹក​ពី​ខួប​ទី ២០ នៃ​ការប៉ុនប៉ង​ធ្វើឃាត​សម្តេច នៅ​សៀមរាប ។ ខ្ញុំ​សូម​អនុញ្ញាត រំលឹក​រឿងនេះ ព្រោះ​កាលនោះ​ខ្ញុំ​នៅជាប់ នឹង​ការងារ​នេះ ។ ហើយ​បើ​និយាយ​រឿងនេះ ខ្ញុំ​នៅតែ​ព្រឺព្រួច​នឹកឃើញ​សំដី លោក ជីវ​តាក្វាន់ ពេលដែល​លោក​មក​ប្រទេស​ខ្មែរ​សម័យអង្គរ ។ ពិតមែនតែ​សម័យ​លោក ជីវ​តាក្វាន់ មកដល់​ស្រុក​ខ្មែរ ប្រទេស​យើង​ចាប់ផ្តើម ទន់ខ្សោយ​ខ្លះ​ហើយ​ក្តី ក៏ប៉ុន្តែ​ចំនុច​មួយ​ដែល​លោក ជីវ​តាក្វាន់ កត់សំគាល់ គឺៈ​«​ទេវតា​រក្សាស្រុក​នេះ ខ្លាំងពូកែ​ណាស់​» ។​

​ថ្ងៃ ២៤ កញ្ញា ១៩៩៨ គឺជា​ថ្ងៃ​ដែល​សម្តេចឪ កំនត់​ជា​ថ្ងៃ​គណបក្ស​ដែល​បានទទួល​អាសនៈ​ក្នុង​សភា​ចូលប្រជុំ​នៅ​សៀមរាប និង​ទៅ​ស្បថ​នៅមុខ​អង្គរ ។ យើង​ត្រូវ​ទៅ​ជួបជុំគ្នា​នៅ​សៀមរាប​តាំងពី​ថ្ងៃទី ២៣ កញ្ញា (​សម័យ​នោះ មិនមាន​ជើងយន្តហោះ​ច្រើន​ទេ ហើយ​ផ្លូវ​មិនមាន​សុវត្ថិភាព ១០០% ដូច​ពេល​នេះដែរ​) ។ នៅ​រសៀល​ថ្ងៃទី ២៣ សម្តេច​តេ​ជោ នឹង​មកដល់​ជុំ​ជាមួយ​ពួកយើង​ដែល​សំរាក នៅ​សណ្ឋាគារ​លោក សៀង​ណាំ ។ តែ​នៅ​យប់​ថ្ងៃទី ២២ កញ្ញា សម្តេច​បាន​យល់សប្តិ​ឃើញ​ព្រលឹង​ម្តាយ​របស់លោក​មក​ប្រាប់ថា បើ​ទៅ​សៀមរាប​ត្រូវ​ទៅ​ដុត​ធូប​សុំ​សុខ នៅ​វត្ត​ព្រះអង្គ​ខ្មៅ ។ សម្តេច​អត់​ស្គាល់​វត្ត​ព្រះអង្គ​ខ្មៅ នៅឯណា​ទេ ។ លុះ​ព្រឹក​ថ្ងៃទី ២៣ លោក​បានអោយ​គេ​សួរ​ទើប​ដឹងថា​វត្ត​ព្រះអង្គ​ខ្មៅ​នេះ នៅក្នុង​អង្គរធំ តាមផ្លូវ​ទៅ​ប្រាសាទបាយ័ន​តែម្តង ។​

​នៅ​រសៀល​ថ្ងៃទី ២៣ នោះ សម្តេច​និង​សមាជិក​ជាប់ឆ្នោត​ជាស​ភា​នៃ​គណបក្ស​ប្រជាជន​ទាំងអស់ បាន​ជិះ​រថយន្តក្រុង​រួមគ្នា​មួយ (​រួមទាំង​ខ្ញុំ​ផង​) ទៅ​វត្ត​ព្រះអង្គ​ខ្មៅ ។ ក្រុម​អភិរក្ស​អង្គរ​បានអោយដឹងថា ហេតុ​បានជា​វត្ត​នេះ​មាន​នាម​វត្ត​ព្រះអង្គ​ខ្មៅ​យ៉ាងនេះ ដោយ​ក្នុងសម័យ​សង្គ្រាម សាសនា​ក្រោយ​អង្គរ រវាង​ព្រហ្មញ្ញ និង ពុទ្ធសាសនា គេ​បាន​ដុត​វត្ត​នេះ​រោលរាល ទាំង​ព្រះ​បដិមា​ព្រះពុទ្ធ​ឡើង​ខ្មៅអ៊ូញ ទើប​គេ​អោយឈ្មោះ​វត្ត​នេះ​រហូតមក ។

ក្រោយពី​ធ្វើការ​បន់ស្រន់​ហើយ សម្តេច​បាន​ចាក់​គម្ពីរ ត្រូវ​ត្រង់​ព្រះ​ពោធិសត្វ​ប្រសូត​នៅក្នុង​រាជវង្ស តែ​ព្រះអង្គ​មិនមាន​បន្ទូល អី​ទាំងអស់ ដូចជា​គ​ថ្លង់ រហូតដល់​ព្រះ​បី​តា​ទ្រាំលែងបាន​បញ្ជា​ា​អោយ​យកទៅ​សំលាប់ចោល តែ​មិន​សុគត ។ គម្ពីរ​បានចែង​ថា «​មានការ​លំបាក​មុន តែ​ចុងក្រោយ​ល្អ​ណាស់​» ។ សម្តេច​តេ​ជោ បាន​មើលឃើញ​ការ ប្រជុំ​នៅ​ថ្ងៃស្អែក​ទី ២៤ កញ្ញា គឺមាន​ន័យ​ដូច​គម្ពីរ​ថា «​ដល់​ក្រោយ​ល្អ​ណាស់​»​នោះឯង ។ នៅក្នុង​រថយន្ត​សម្តេច​សួរថា «​អ្នកណា​ចង់ទៅ​ណា ទាន់​អញ​មាន​លុយ​?» (​សម្តេច​តែងមាន​ទំលាប់​និយាយ​ជាមួយ​ពួក​ខ្ញុំ​អញ​) ខ្ញុំ​បាន​តប​ថា «​បង​ជា​នាយករដ្ឋមន្ត្រី​នៅតែ​មួយកន្លែង​ទៅ លុយ​ទុកអោយ​ខ្ញុំ​ដើរ​ចាយ​វិញ​» ។ នៅ​យប់​នេះ ចាប់ពី​ពេល​អធ្រាត្រ​ទៅ ស្រាប់​តែមាន​ភ្លៀង​ធ្លាក់​ជោកជាំ​រហូតដល់​ភ្លឺ ។ គឺ​ភ្លៀង​នោះ​ហើយ​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​សម្តេច​តេ​ជោ …..(​នៅមាន​ត​) ។​(​បន្ត​ភាគ​)…. ភ្លៀង​ធ្លាក់​ជោកជាំ​រហូតដល់​ម៉ោង ៦ ព្រឹក​ទើប​ដាច់ ។ ខ្ញុំ​ក៏​ចេញទៅ​ស្រស់ស្រូប​នៅ​ភោជនីយដ្ឋាន «​បន្ទាយស្រី​» ដោយ​យក​ក្រុម​អង្គរក្ស​ផ្ទាល់​របស់​សម្តេច​ស្ទើរ​ទាំងអស់​ទៅជា​មួយ (​ខ្ញុំ​ចាំ​ថា នៅ​ព្រឹក​នោះ អស់ ៩០ ដុល្លារ​) ។

ស្រស់ស្រូប​ស្ទើរ​មិនទាន់​ចប់​ផង ភ្លៀង​ចាប់ផ្តើម​បង្អុរ​យ៉ាងខ្លាំង​មកទៀត (​នៅ​ម៉ោង​ជិត ៧ ) ។ ពួកយើង​ប្រញាប់​រូតរះ​មក​សណ្ឋាគារ​វិញ ហើយ​ចាប់ផ្តើម​ស្លៀក​ក្បិន (​មាន​ក្រុម​ខាង​វិចិត្រសិល្បៈ​មកពី​ភ្នំពេញ​ជួយ​ចងក្បិន​យើង​) ។ តាម​ការរៀបចំ សម្តេច​ត្រូវ​ទៅដល់​ព្រះរាជដំណាក់​មុនគេ ហេតុនេះ​យើង​ត្រូវ​ចេញ​មុន​គណបក្ស​នានា (​មុន​ទាំង​សម្តេច​ជាស៊ីម​ជា​ប្រធាន​បក្ស​ទៅទៀត​) ។ សម្ត​ច​ជិះ​រថយន្ត​ទី ២ បន្ទាប់ពី​ឡាន​នាំមុខ ហើយ​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល ជិះ​រថយន្ត​តូច​បន្ត ។ ពួក​ខ្ញុំ​ជិះឡាន មី​នី​វ៉ាន់ ប​ន្ព​ពីក្រោយ​ឡានតូច ។ ដោយ​ខ្ញុំ​ចង់​ថតរូប​បានល្អ​ផង ខ្ញុំ​ក៏​ទៅ​អង្គុយ​មុខ​គេ​ជាប់​អ្នក​បើកឡាន (​ឡាន​ចង្កូត​ស្តាំ​កាលនោះ​) ហេតុនេះ​ខ្ញុំ​អង្គុយ​ខ្ពស់ជាង​ឡានតូចៗ​ដែល​នៅមុខ ។

យើង​អង្គុយ​ជជែក​គ្នា​សើច​លេង​ពេញ​រថយន្ត ស្រាប់តែ​ឮសូរ​ក្ឌាំង ។ ខ្ញុំ​សំលឹងមើល​ទៅមុខ ឃើញ​ផ្សែង​ខៀវ​ពណ៌​ពង​ក្រសារ​មួយ​ដុំ​ក្រាស់​នៅ​ខាងស្តាំ​ដៃ តែ​មិនដឹង​មានរឿង​អី​ទេ ។ អង្គរក្ស​នៅ​អង្គុយ​ជាមួយ​សម្តេច​ប្រាប់​ខ្ញុំ​ថា នៅពេលនោះ​សម្តេច​កំពុង​អោន​ជូត​វ៉ែនតា ហើយ បន្ទាប់ពីនោះ​ភ្លាម លោក​សួរថា​មានអី​គេ​ណឹ​ង ? ទាំងអស់គ្នា អត់​ដឹងថា​ជា​អី​ទាំងអស់ (​ព្រោះ​គ្មាន​អ្នកណា​មើលឃើញ​គ្រាប់​រត់​កាត់​ពីលើ​កា​ប៉ូ​ឡាន​ទាន់​ទេ​) ។ ហើយ​ក្បួន​ចេះតែ​បន្តដំណើរ​ទៅ ។ ពេល​ឡាន​ខ្ញុំ​មកដល់​កន្លែង​បាញ់​នេះ ក៏​អត់​ចាប់ភ្លឹក​អី​ដែរ ព្រោះ​មិនបាន​មើលទៅ​ផ្ទះ​ដែល​ខូចខាត​នៅ​ឆ្វេង​ដៃ (​ហើយ​បើ​ឃើញ​ខូចខាត ក៏​មិន​ចាប់អារម្មណ៍​ដែរ ព្រោះ​សម័យ​នោះ​មិន​មានផ្ទះ​ថ្មី​ទេ​) ។

ដោយ​ឃើញ​ម្តុំ​នោះ មាន​កន្លែង​ប៉ះ​កង់​ជាច្រើន​រួមទាំង​បំពង់ខ្យល់​ផង ខ្ញុំ​ក៏​គិតថា​ជាការ​ផ្ទុះ​បំពង់ខ្យល់ ហើយ ក៏​និយាយ​លេង​ប្រាប់​គ្នា​ថា «​ពី​សម័យមុន តែ​ផ្ទុះ​បែបនេះ​ច្បាស់​ជា​កំបុត ក ហើយ​» ។ ក្បួន​យើង​ទៅដល់​ព្រះរាជដំណាក់ ដោយមាន​ការទទួល​តា​ម​ពិធីការ ហើយ​ពួកយើង​ជា​សមាជិក​គណបក្ស​ប្រជាជន​ត្រូវគេ​ដាក់អោយ​អង្គុយ​តាម​កន្លែង​ទៅតាម​អាយុ ។ សម្តេច សខេង មាន​អាយុ​ស្មើ​ខ្ញុំ​ហេតុនេះ​នៅ​អង្គុយ​ជាប់​ជាមួយ​ខ្ញុំ ក្នុងសម័យ​ប្រជុំ​ទីមួយ​សភា ប្រធាន​បក្ស​នានា ដែលមាន​អាសនៈ​ក្នុង​សភា អង្គុយ​កៅអី​ជួរមុខ​ទាំងអស់គ្នា ។ នៅពេលនោះ​ទើប​សម្តេច សខេង (​នៅ​ជារ​ដ្ខ​មន្ត្រី​មហាផ្ទៃ​) បានទទួល​ទូរ​សព្ទ​មក​ថា មានការ​បង្កៃគ្រាប់​បេ​៤០ បួន​គ្រាប់​លាក់​ក្នុង​គុម្ព​ផ្កាក្រដាស អម​ផ្លូវ ហើយ​បញ្ជា​ដោយ​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត ។

សំណាង​ដោយសារ​យប់នោះ​មាន​ភ្លៀង​ធ្វើអោយ​សើម​ប្រព​ន្ធ័​ត​ខ្សែ​ទើប ផ្ទុះ​តែមួយ​គ្រាប់​ខាងដើម បើ​ផ្ទុះ​ទាំង ៤ គ្រាប់​សម្តេច​តេ​ជោ​គ្មាន​សល់​អី​ទេ (​រថយន្ត​លោក​ជិះ​ជា​រថយន្ត Land Cruiser ធម្មតា មិនមែន​ពាស​ដែក​ទេ​) ។ នៅក្នុង​សម័យ​នោះ បញ្ឆិត​ទល់មុខ​កន្លែង​បង្កៃគ្រាប់ គឺជា​រង្គសាល​ដែលមាន​រាំរែក​រហូត​ជិត​ភ្លឺ ហើយ​កន្លែង​ទល់មុខ រួមទាំង​កន្លែង​បង្កៃគ្រាប់ (​នៅ​ឆ្ងាយ​ពី​គេ​បន្តិច​) ជា​កន្លែង​ដែល​តែងមាន​អ្នក​ម៉ូតូឌុប​នៅ​រង់ចាំ​ភ្ញៀវ ហេតុនេះ​ពួកគេ​អាច​សំងំ​បង្កៃគ្រាប់​បាន ។ សម្តេច សខេង អោយ​ខ្ញុំ​ទៅ​រាយការណ៍​ជូន​សម្តេច​នៅ​ជួរមុខ ។ សម្តេច​នៅ​ស្ងៀម ។ ខ្ញុំ​ក៏​ត្រលប់មក​អង្គុយ​វិញ ។

បន្តិច​មកទៀត ក្រុម​សន្តិសុខ​បាន​លើក​សំនួរ​មួយទៀត ។ នោះ​គឺថា​តើ​សម្តេច​គួរ​បន្តទៅ​ស្បថ​នៅ​អង្គរវត្ត​ទេ ? (​តាមផ្លូវ​ទៅ​អង្គរវត្ត​សុទ្ធតែ​ព្រៃ​ក្រាស់ មិន​ដូច​ពេលនេះ​ទេ​) ព្រោះ​មិនបាន​ត្រៀម​មាន​បញ្ហា​នេះ​កើតឡើង ពោលគឺ​ត្រៀមកំឡាំង​សន្តិសុខ (​តែបើ​មិន​ទៅ​ស្បថ​គឺ​មិន​ពេញសិទ្ធិ​ជា​តំនាងរាស្ត្រ​ទេ​) ។ សម្តេច សខេង អោយ​ខ្ញុំ​ទៅ​សួរ​សម្តេច​តេ​ជោ​ម្តងទៀត …….​នៅមាន​វគ្គ​បន្ត​a hun praise1