» តុលាការចោទប្រកាន់ឃុំខ្លួនអាជិវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់នបង្កកពីថៃដោយពុំមានការអនុញ្ញាត! » សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការនាំចូលទំនិញតាមព្រំដែនគោកកម្ពុជា-ថៃបន្ទាប់ពីលោកចាងហ្វាងផេងវណ្ណៈរិះគន់! » ឃុំខ្លួនចិន០៤នាក់ ពាក់ព័ន្ធករណីសម្លាប់ចិន ០១នាក់ ដាក់សពក្នុងរថយន្តPrius » រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជម្រុញឲ្យគយនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)បង្កើនកិច្ចសហការគ្នាជម្រុញការផលិត! » រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ » ឆែកឃ្លាំង៣ទីតាំងក្នុងខណ្ឌសែនសុខរកមិនឃើញទំនិញថៃ!ប្រាវ៉ូ » ១០ថ្ងៃ បណ្ដេញជនបរទេសខុសច្បាប់ជាង ២,២៧៨នាក់ ចេញពីស្រុកខ្មែរ » សម្តេចតេជោបកស្រាយបញ្ហាបង្ក្រាបទំនិញថៃក្នុងពេលរដ្ឋាភិបាលមិនប្រកាសបិទការនាំចូល! » អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង » សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3858 នាក់

ម្សិលមិញ 5993 នាក់

សរុប 19468165 នាក់

សមត្ថកិច្ច​ពាក់ព័ន្ធ​ឈរជើង​ការពារ​ទឹកដី​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​បាន​សហការគ្នា ធ្វើ​ការងារ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ឆ្លងដែន​ចេញ​-​ចូល​ប្រទេស​កម្ពុជា​-​ថៃ


​ខេត្ត​ឧ​ត្ត​រ​មានជ័យ : ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ - ឆ​ង​ចម រវាង​ប្រទេស​កម្ពុជា​-​ថៃ ស្ថិតក្នុង​ភូមិសាស្ត្រ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ សព្វថ្ងៃនេះ មាន​សភាព អ៊ូរ​អរ ល្អប្រសើរ​ខ្លាំង ទាំង​ផ្នែក​សន្តិសុខ សុវត្ថិភាព​តាម​ព្រំដែន ទាំង​ការ​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ និង​ភ្ញៀវ​បរទេស ក៏ដូចជា​ប្រជា​ពលករ​ខ្មែរ​យើង​ធ្វើ​ចំណាកស្រុក ចេញ​-​ចូល ដើម្បី​ទៅធ្វើ​ការងារ ឬ​ប្រកប​របរ​រក​សុ​ី​នៅ​ប្រទេស​ថៃ​មិនមាន​បញ្ហា ឬ​ឧបសគ្គ​អ្វី​កើតឡើង​ទេ ។a vort

លោក ទឺ ពិ​ទូ អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​អង្គភាព​គេហទំព័រ មាតុភូមិ www.meatophoum.com ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រាយការណ៍​អោយដឹងថា : នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ បច្ចុប្បន្ននេះ មាន​សភាព​អ៊ូរ​អរ ល្អប្រសើរ​ខ្លាំង ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឈរជើង​នៅ​តំបន់​នោះ បាន​សហការគ្នា​ធ្វើ​ការងារ​យ៉ាង​រលូន រួមមាន​: លោក​វរសេនីយ៍ ឯក ស្រេង ធា​រី ជា​នាយប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ , លោក ផាន់ វណ្ណ​: ប្រធានការិយាល័យ​គយ និង រដ្ឋាករ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ , លោក ឯម បញ្ញា​រិ​ទ្ធិ ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ លោក វរសេនីយ៍ឯក ពៅ ផេង មេ​យោធា មេ​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​-​ថៃ ច្រកទ្វារព្រំដែន​អន្តរជាតិ អូរ​ស្មាច់ បានធ្វើអោយ​មានការ​ប្រែប្រួល​គួរអោយកត់សំគាល់ ។

លោក ពិ​ទូ​បាន​បន្តថា : តាម​ការ សង្កេត​ឃ្លាំមើល ក៏ដូចជា​ប្រជា ពលរដ្ឋ​ដែល​បាន ចេញ​-​ចូលទៅ​ប្រទេស​ថៃ បាន​និយាយ​កោត សរសើរ​អំពី​ស្នាដៃ​ដឹកនាំ របស់​មេៗ អង្គភាព​សមត្ថកិច្ច​ពា​ក់​ព័ន្ធ ជា ពិសេស​លោក ស្រេង ធា​រី នាយប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ បានរៀបចំ សណ្តាប់ធ្នាប់​សាធារណ​: នៅមុខ​ច្រកទ្វារ និង​ពង្រឹង​វិន័យ ក្រមសីលធម៌ វិជ្ជាជីវ​: បទបញ្ជាផ្ទៃក្នុង​របស់​អង្គភាព​ដល់​កងកម្លាំង​នគរបាល​អន្តោប្រវេសន៍​ក្រោម​ឱវាទ អោយ​យកចិត្តទុកដាក់​តាម​តួនាទី និង អនុវត្ត​ភារកិច្ច ដោយ​សហការ​ល្អ ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ដើម្បី​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស ចេញ​-​ចូល ប្រទេស​កម្ពុជា​-​ថៃ​បាន​យ៉ាង​ល្អប្រសើរ ទាំង​ការ​ចរាចរណ៍ ដឹក ជញ្ជូន​ទំនិញ​ផ្សេងៗ និង​ការធ្វើដំណើរ​ឆ្លងដែន​ចេញ​-​ចូល របស់​ភ្ញៀវ​បរទេស ក៏​ដូច​ពល រដ្ឋ​ខ្មែរ ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​តឹង​រុ​ឹ​ង ស្របទៅតាម​ច្បាប់ អន្តោ ប្រវេសន៍ មិនអាច​ចន្លោះ ប្រហោង​ទេ ។

លើសពីនេះ​ទៀត លោក ស្រេង ធា​រី បាន​យកចិត្ត ទុកដាក់​ខ្ពស់ ក្នុង​ផ្តល់​សេវា​ជូន ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ជន ពិការ និង ស្ត្រី​មាន​ផ្ទៃពោះ និង ក្មេងៗ​មាន​ជម្ងឺ ហើយ​ត្រូវ​ឆ្លង ដែន​ទៅពិនិត្យ ព្យាបាល​ជម្ងឺ​នៅ​ប្រទេស​ថៃ ត្រូវ​បានផ្តល់​អាទិភាព​មុនគេ ក្នុងការ​បំពេញ​បំ​បែបបទ​លិខិត ស្នាម និង​ការសម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ភាគី​ថៃ ដើម្បី​បាន​លឿន​រហ័ស​ជូន​ពួកគាត់ ដោយ​មិន​គិតពី​ការនឿយហត់ និង​ពេលវេលា​ទេ ទោះជា​ថ្ងៃ ឬ យប់​ក្នុងករណី​ត្រូវបញ្ជូន​មនុស្ស​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ក្នុង​ទឹកដី​ថៃ ។

ការ សម្រេចបាន​នូវ​ស្នាដៃ​ល្អៗ​ទាំងនេះ​របស់​មេៗ​ដឹកនាំ​អង្គភាព គឺ​បាន​គោរព​និង​អនុវត្តតាម​គោលនយោបាយ បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​ដឹកនាំ​ប្រទេស គឺ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ការគោរព​អនុវត្តតាម​បទបញ្ជា​ផ្ទាល់ របស់​ឯកឧត្តម មាន ចាន់​យ៉ា​ដារ អភិបាល នៃ​គណ​:​អភិបាលខេត្ត និង​ជា​គណ​: បញ្ជាការ​ឯកភាព​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ទើប​ចូលកាន់​តំណែង​ថ្មីៗ​កន្លងទៅនេះ ផងដែរ ៕ ដោយ​: សុផល & ពិ​ទូ​a vort1 a vort2 a vort3 a vort4