» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9590 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699761 នាក់

ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង លោកតា គង់ ណៃ បានទទួល​មរណភាព ក្នុង​ជន្មាយុ​៨០​ឆ្នាំ ដោយ​រោគាពាធ


​កំពត​៖ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង លោកតា គង់ ណៃ ដែលជា​ធនធាន​សិល្បៈ​ដ៏​សំខាន់បំផុត និង​ជា​មរតក​មនុ​ស្សរស់ បានទទួល​អនិច្ចកម្ម​ទៅហើយ​ក្នុង​ជន្មាយុ ៨០​ឆ្នាំ​ដោយ​រោគាពាធ នៅឯ​ស្រុកកំណើត ។​
​លោក គង់ សម័យ ត្រូវជា​កូនប្រុស​របស់​លោកតា គង់​ណៃ បាន​ឲ្យ​ដឹងថា​គេហដ្ឋាន​របស់​លោកតា ដែល​ស្ថិតនៅ​ភូមិ​ដូង ឃុំ​ស្វាយ​ទង ស្រុក​កំពង់ត្រាច ខេត្តកំពត នៅវេលា​ម៉ោង ១២៖៤០​នាទី ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤​។​a kong nay 

​សព​របស់​លោកតា គង់ ណៃ បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត ហើយ​ការទទួល​មរណភាពរ​បស់​លោកតា គឺ​ដោយសារតែ​រោគាពាធ​។​​គួរ​ជម្រាប​ថា ព្រឹទ្ធាចារ្យ គង់ ណៃ គឺជា​សិល្បករ​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ​មួយរូប​របស់​កម្ពុជា​ដែលមាន​គោរមងារ​ថា​ជា​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ​។ ក្រៅពី​មាន​គោរមងារ​ថ្នាក់ជាតិ​ជា​មរតក​មនុ​ស្សរស់​ហើយ​នោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏​ជា​ធ្លាប់​ទទួលបាន​ពានរង្វាន់​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​ជាច្រើន​ពានរង្វាន់​ផងដែរ​។​

រដ្ឋមន្ដ្រីក្រសួង​វប្ប​ធ​ម៍​លោកជំទាវ ភឿង ស​កុ​ណា​ក្នុ​ហ​សារលិខិត​រំលែក​ទុក្ខ​បាន ចាត់ទុក​មរណភាពរ​បស់ ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ គឺជា​ការបាត់បង់​ស្វាមី ឪពុក ជីតា ជាទីគោរព​ស្រឡាញ់​ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ជាការ​បាត់បង់​នូវ​មរតក​មនុស្ស រស់​ដ៏​ឆ្នើម​មួយរូប ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត​ពេញ​មួយជីវិត ក្នុងការ​រួមចំណែក​លើ​ក​ស្ទួយ​វិស័យ វប្បធម៌​ចាប៉ីដងវែង តាមរយៈ​ការសម្តែង បង្ហាត់បង្រៀន​ដល់​កូនចៅ និង​អ្នក​ដែលមាន​ចិត្ត​ចង់​ថែរក្សា​នូវ​ជំនាញ​ដ៏​ល្អ ផូរផង់​នេះ​។

​លោកជំទាវ​រដ្ឋមន្ដ្រី ភឿង ស​កុ​ណា បាន​ថ្លែងថា ក្នុងឱកាស​ដ៏​សែន​វិយោគ​រក​ទីបំផុត​គ្មាន​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​សមាន​ទុក្ខ អាឡោះអាល័យ និង ក្តី​សង្វេគ​ជា​ពន្លឹក​ជាមួយ លោកយាយ ព្រមទាំង​ក្រុមគ្រួសារ ចំពោះ​មរណភាព​របស់ ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ​។​យើងខ្ញុំ​ទាំងអស់គ្នា សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ​ជាមួយ លោកយាយ ព្រមទាំង ក្រុមគ្រួសារ និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ សូម​បាន​ទៅកាន់ សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕a kong nay1 

​