» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6719 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671359 នាក់

សម​ត្ត​កិច្ច​បង្ក្រាប​អ្នក​ជីក​ផ្នូរ​បុរាណ​បានតែ​សម្ភារៈ​មនុស្ស​រត់​បាត់​!

 

​បន្ទាយមានជ័យ​៖​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​ការជីក​គាស់ កកាយ​រក​ផ្នូរ​បុរាណ នៅក្នុង​អាង​អន្លង់​រុត ភូមិព​ន្សា​យ​ត្បូង ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ដែលមាន​ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ ខាងលិច​សាលាស្រុក​ស្វាយចេក​កាលពី​វេលា​ម៉ោង ៣​និង​៤០​នាទី ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ ។​a dick grave 

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អោម ភិរម្យ​អនុ​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​ទិស​បន្ទាយមានជ័យ​(​ប្រចាំ​ប្រាសាទបន្ទាយឆ្មារ​) បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា​មាន​ករណី​ជីក​កកាយ​លើ​ផ្នូរ​បុរាណ​នៅ​ចំនុច​ខាងលើ លោក​រួម​នឹង​មន្ទីរ​វប្បធម៌ និង​កម្លាំង​ការពារ​បេតិកភណ្ឌ​ប្រចាំ​ប្រាសាទបន្ទាយឆ្មារ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ តែ​គួរ​ឲ្យ​ស្តាយ​ជនសង្ស័យ​បានដឹង​មុន ក៏បាន​រត់​គេចខ្លួនបាត់​ស្រមោល បន្សល់ទុក​តែ​វត្ថុតាង​នៅនឹងកន្លែង​កើតហេតុ​រួមមាន​៖ ម៉ូតូ​៣​គ្រឿង ចបជីក​៣ ចបកាប់​៣ ប៉ែល​ចូកដី​១ ដែក​ចាក់​រុករក​៣ អាវ​ប៉ា​រ៉ា​១ ការ​ដុង​ដាក់​ទឹក​១ និង​ស្បែកជើង​៣​គូ​។

លោក​បានបញ្ជាក់​បន្ថែម​ថា​៖ ជនល្មើស​ដែល​ជីក​កកាយ​ខុសច្បាប់​នៅ​ទីតាំង​ផ្នូរ​បុរាណ​ខាងលើ​មាន​គ្នាច្រើន​ប្រហែល​ពី​១០​ទៅ​១៥​នាក់​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អោម ភិរម្យ បានធ្វើការ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បញ្ឈប់​សកម្មភាព​ជីក​គាស់កកាយ​ផ្នូរ​បុរាណ​តទៅទៀត ព្រោះ​វា​ខុស​នឹង​ច្បាប់ ហើយ​ម្យ៉ាងវិញទៀត​វា​អាច​ប៉ះពាល់​ផ្នូរ​បុរាណ ប៉ះពាល់​ដល់​សម្បត្តិ​វប្បធម៌​ដែលមាន​នៅក្នុង​ដី​ជាដើម​។​

លោក​អោម ភិរម្យ​បាន​សំណូមពរ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​សហការ ជាមួយ​សមត្ថកិច្ច បើ​មាន​ករណី​ជីក​កកាយ​លើ​ផ្នូរ​បុរាណ សូម​រាយការណ៍​មក​សមត្ថកិច្ច​ដើម្បី​បង្ក្រាប​ឲ្យ​បាន​ពេល​ទាន់ពេលវេលា​។ វត្ថុ​ដែល​ចាប់បាន ត្រូវបាន​យកទៅ​រក្សាទុក​នៅ​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​ប្រាសាទបន្ទាយឆ្មារ ដើម្បី​ធ្វើ​កំណត់ហេតុ និង​ស្វែង​មុខ​រក​ជនល្មើស​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕a dick grave1 a dick grave3 a dick grave4 

​