» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5165 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695336 នាក់

នៅ ខេត្តកំពង់ឆ្នាំង​សារមន្ទីរ​តាំង​វត្ថុ​បុរាណ​មានតម្លៃ​មហាសាល​ដែល​ខ្មែរ​និង​បរទេស​មិនគួរ​រំលង


​កំពង់ឆ្នាំង​៖​សារមន្ទីរ​ខេត្តកំពង់ឆ្នាំង បាននិងកំពុង​បើកទ្វា​រ​ចាំ​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ ជា​រៀងរាល់ថ្ងៃ និង​រៀងរាល់​ម៉ោង​ធ្វើការ គឺ​ក្នុង​គោលបំណង​ឲ្យ​ភ្ញៀវ​ជាតិ ពិសេស​អ្នក​ខេត្តកំពង់ឆ្នាំង បាន​ចូល​ទស្សនា​នូវ​វត្ថុ​បុរាណ​ដែលមាន​តម្លៃ​មហាសាល មានដូចជា​ប្រតិមា​កុលាលភាជន៍ និង​សមុច្ច័យ​ធ្វើ​អំពី​លោហៈ​ផ្សេងៗ ជា​ស្នា ដៃ​របស់​បុព្វបុរស​យើង​ដែល​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ខ្លះ​ពុំដែល​បានឃើញ​និង​បាន​ស្គាល់​។​a chhnangf muser 

លោក ប៊ុនថន សុខា​ណា​រិ​ទ្ធ ប្រធានស្តីទី នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សារមន្ទីរ បាន​បើកទ្វារ​ជា​យូរណាស់​មកហើយ ប៉ុ​ន្ត​ហាក់ដូចជា​នៅ​ឆ្ងាយ​ពី​ការចាប់អារម្មណ៍ ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ។​តែ​រយៈពេល​ជិត ៣​ខែ​កន្លងមកនេះ​ចាប់តាំងពី​លោក​ចូលមក​បម្រើការ នៅទីនេះ លោក​បានធ្វើ​ការរៀបចំ​សារមន្ទីរ ខេត្តកំពង់ឆ្នាំង ដើម្បី​ឲ្យ​វា​ក្លាយទៅជា​ទីតាំង​មួយ​ជាទី​ចាប់អារម្មណ៍​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា​នេះ​បើ​និយាយ​ជារួម និយាយ​ដោយឡែក គឺ​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង​តែម្តង​។​

​លោក​បាន​បញ្ជាក់ទៀតថា សារមន្ទីរ​គឺជា​ឃ្លាំង​នៃ​ការផ្ទុក​សមុច្ច័យ​ទាំងឡាយ​មាន​ជា​ប្រភេទ​ថ្ម​ភួ​ក កុលាលភាជន៍ លោហៈ កែវ ស្ត្រា​ស្លឹក​រឹ ត ឈើ ប្រមរ និង​ជ័រ ក្នុងចំណោម​វត្ថុ​ធាតុ​ទាំងអស់​សមុច្ច័យ​ធ្វើ​អំពី​លោហៈធាតុ គឺមាន​ច្រើនជាងគេ​។​​ដោយឡែក​វត្ថុ​បូរាណ​ទាំងអស់​នៅក្នុង​សារមន្ទីរ​នៅ​ខេត្តកំពង់ឆ្នាំង​មាន​ជាច្រើន​ប្រភេទ ប្រសិនបើ​យើង​និយាយ​អំពី​រូប​ប្រតិមា ដែល​បានដាក់​តាំងនៅ​ក្នុង​សារមន្ទីរ​របស់​យើង​នេះ គឺមាន​តម្លៃ​មហាសាល​មិនអាច​កាត់ថ្លៃ​បាន និង​ជា​ភស្តុតាង​ជា​ប្រវត្តិសាស្ត្រ​ដែល​ដូនតា​បាន​បន្សល់ទុក គឺមាន​តម្លៃ​ខាង​ប្រវត្តិសាស្ត្រ​តម្លៃ​ខាង​សិល្បៈ តម្លៃ​ខាង​វប្បធម៌ និង​មានតម្លៃ​ខាង​សាសនា។

ប្រសិនបើ​បាន​ចូល​ទស្សនា​នៅទីនេះ យើង​អាច​ដឹង​អំពី​ជំនឿ នឹង​អាច​ដឹង​អំពី​របប​នៃ​ការគោរព​អំពី​ជំនឿ​ផ្នែក​សាសនា មានតម្លៃ​ផ្នែក​សង្គមកិច្ច យើង​អាច​ដឹង​ពី​របៀបរបប​នៃ​កា រ​រស់នៅ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ បើ​និយាយ​អំពី​តម្លៃ​នៃ​សិល្បៈ​វិញ​តាមរយៈ​នៃ​វត្ថុ​ទាំងអស់​នៅទីនេះ គឺ​សុទ្ធសឹង​ជា​សិល្បៈ​ដែល​ចេញពី​ភាព​ច្នៃប្រឌិត​របស់​ដូនតា​ខ្មែរ​ដែល​បាន​បន្សល់​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ និង​បាន​ស្គាល់​។​​លោក​ប្រធានស្ដីទី ក៏​សូម​ធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​ទាំងអស់ ពិសេស​គឺ​ផ្ដើមចេញពី​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​នៅក្នុង​ខេត្ត សូមមេត្តា​ចូលរួម និង​ចូល​ទស្សនា​ស្វែងយល់ អំពី​សមុច្ច័យ​ធ្វើ​អំពី​លោហៈ កុលាលភាជន៍ និង​ប្រតិមា​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មួយចំនួន​ពុំទាន់​បាន​ស្គាល់​អំពី​វត្ថុ​បុរាណ​ដ៏​មានតម្លៃ​ទាំងអស់នេះ ។

ចូលទស្សនា​ដើម្បីស្វែងយល់​ឱ្យបាន​ស្គាល់​ខ្លួនឯង​ផង និង​ជួយ​ផ្សព្វផ្សាយ​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ជាពិសេស​គឺ​ជួយ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផង ដើម្បី​ឲ្យ​ពួកគាត់​បាន​ចូល​ទស្សនា​សារមន្ទីរ នៃ​មន្ទីរ​វប្បធម៌​ខេត្តកំពង់ឆ្នាំង ឲ្យ​បាន​ផុលផុស និង​ច្រើន​កុះករ ដើម្បី​ជាការ​ជួយ​លើកទឹកចិត្ត និង​ផ្ដល់​កម្លាំងចិត្ត​ដល់​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​ដែល​បាន​ប្រឹងប្រែង​រៀបចំ និង​រង់ចាំ​ទទួលភ្ញៀវ​ចូល​ទស្សនា​។​

​លោក សន ចាន់​ធឿន ប្រធានការិយាល័យ​សារមន្ទីរ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងផង​ដែរ​ថា សារមន្ទីរ​ខេត្តកំពង់ឆ្នាំង មាន​សមុច្ច័យ​សរុប​ជាង​៤០០​ដុំ បំណែក ប្រភេទ​សមុច្ច័យ និង​វត្ថុ​បុរាណ​នៅក្នុង​សារមន្ទីរ​នេះ មាន​ជា​ប្រភេទ​ថ្ម​ភួ​ក ប្រភេទ​កុលា​ល​ភា ជន៍ ប្រភេទ​កែវ ប្រភេទ​ស្ត្រា​ស្លឹករឹត ប្រភេទ​ឈើ និង​ក៏មាន​ប្រភេទ​ផ្សេងទៀត​ជាច្រើន​ផងដែរ​។ វត្ថុ​បុរាណ​ដែលមាន​ដាក់តាំង​នៅក្នុង​សារមន្ទីរ​ខេត្តកំពង់ឆ្នាំង​នេះ​គឺមាន​ចាប់ តាំងពី​សម័យ​បុ​រេ​សម័យមុន​អង្គរ សម័យ​ក្រោយ​អង្គរ និង​សម័យ​បច្ចុប្បន្ន​ផងដែរ​។​a chhnang muser a chhnang muser1 a chhnang muser2 

​