» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7046 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697217 នាក់

បន្ទាប់ពី​ផ្ទុះ​រឿង​ឲ្យ​សិស្ស​បង់លុយ​ថ្លៃ​ភ្លើង​អាជ្ញាធរ​ចុះ​សម្របសម្រួល​ ​តែ​មិនបាន​ដោះស្រាយ​អ្វី​ទេ​គឺ​នៅតែ​បង់​២​ម៉ឺន​ដដែល​សម្រាប់​៨​ខែ​?


ភ្នំពេញ​៖ ក្រោយ​ទទួលបាន​ព័ត៌មាន ការយល់ច្រឡំ​រវាង​សិស្សានុសិស្ស និង​គ្រូ​នាយករង នៃ​វិទ្យាល័យ​ទួល​ទំពូង ដោយ​ឲ្យ​សិស្ស​ជួយ​ចេញ​លុយ​ថ្លៃបង់​ទឹក​ភ្លើង ម្នាក់​២​ម៉ឺន​រៀល​ក្នុង​១​ឆ្នាំ​នោះមក លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែ​នាំទៅ​លោក កៀង ល័​ក្ស អភិបាលខណ្ឌ​ចំការមន ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​លើ​ករណីនេះ​។​a school poung1 

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ លោក ម៉ៅ ប៉ូ​ណែ​ត អភិបាលរង​ខណ្ឌចំការមន បាន​ដឹកនាំ​ក្រុមការងារ​ពាក់ព័ន្ធ ចុះសាកសួរ​ព័ត៌មាន និង​ដោះស្រាយ​ករណី​សាលា​វិទ្យាល័យ​ទួល​ទំពូង ប្រមូល​លុយ​សិស្ស​ម្នាក់​២​ម៉ឺន​រៀល ក្នុង​១​ឆ្នាំ ដើម្បី​បង់ថ្លៃ​ទឹក​ភ្លើង​។​​លោក កុយ សេ​ដា នាយក​វិទ្យាល័យ​ទួល​ទំពូង បាន​អះអាងថា ការប្រមូល​លុយ​ពី​សិស្ស​នេះ គឺ​សាលា​បាន​ប្រជុំពិភាក្សា​ជាមួយ​មាតាបិតា​សិស្ស​រួចហើយ ដោយ​សុំ​ឲ្យ​ជួយឧបត្ថម្ភ​ថ្លៃ​ទឹក ភ្លើង​ក្នុង​១ ខែ​២៥០០​រៀល ក្នុង​សិស្ស​ម្នាក់ តែ​គ្រួសា​ក្រីក្រ​ខាង​សាលា​មិន​ឲ្យ​ឧបត្ថម្ភ​នោះទេ ហើយ​មាតា បិតា​សិស្ស បាន​យល់ព្រម​តាម​សំណូមពរ​របស់​សាលា​។ ការចូលរួម​នេះ បាន​អនុវត្ត​រយៈពេល​៣​ឆ្នាំ​កន្លងមកហើយ​។​

​ដោយឡែក ចំពោះ​ការ​និយាយថា «​បើ​មិន​បង់លុយ​ហើយ​ភ្លើង​គេ​ផ្តាច់​នោះ មានតែ​នាំគ្នា​ទៅ​រៀន​ក្រោម​ដើមឈើ​ហើយ​» នេះ​ជា​ពាក្យ​និយាយ​លេង​ជាមួយ​សិស្ស​តែប៉ុណ្ណោះ ហើយ​លោក​នាយករង​រូបនេះ ក៏បាន​សុំទោស​ផងដែរ នូវ​ការនិយាយ​មិន​សមរម្យ​បែបនេះ​។​បើតាម​ការពិនិត្យ​លទ្ធផល​នៃ​ការដោះស្រាយ​នោះ​គឺ​គ្មានទេ​គឺ​ការបង់​នៅតែ​បង់​ដដែល​តើ​។​គេ​មិនដឹងថា​តើ​សាលា​រៀង​រដ្ឋ​មួយ​ហេតុ​អី​បានជា​តម្រូវ​ឲ្យ​សិស្ស​ជួយ​ចេញថ្លៃ​ភ្លើង​ចឹ​ង​នោះទេ​?​។​ម្យ៉ាង​ប្រសិនបើ​សាលា​បើក​បង្រៀន​គួ​ពេល​ល្ងាច​ទៀត​ក៏​មិនគួ​ត​ម្ល​រូ​វ​ឲ្យ​សិស្ស​បង់​ដែរ​ព្រោះ​បាន​បង់ថ្លៃ​រៀង​គួ​រួចហើយ​តើ​?​។​

​លោក កុយ សេ​ដា នាយក​វិទ្យាល័យ​ទួល​ទំពូង បាន​បកស្រាយ​បំភ្លឺថា ករណី​សិស្ស​មិន​បង់​ថវិកា ឲ្យ​ទៅ​រៀន​ក្រោម​ដើមឈើ​នោះ វា​ជា​ពាក្យសម្ដី​របស់លោក​នាយ​ករង ម៉ី សាម៉ុន បាន​និយាយ​លេងសើច​ជាមួយ​សិស្ស និង​គ្រូ​ទេ ។​​លោកនាយក​វិទ្យាល័យ​ទួល​ទំពូង បាន​បញ្ចា​ក់ថា ការ​រៃអង្គាសប្រាក់​នេះ គឺមាន​ការប្រជុំ​យល់ព្រម ឯកភាព​ពី​សំណាក់​មាតាបិតា​សិស្ស​ចាប់តាំងពី​ដើមឆ្នាំ​សិក្សា​មកម្ល៉េះ ដោយ​ឯកភាព​ក្នុង​សិស្ស​មួយ​នាក់ ត្រូវសុំ​ជំនួយ​ឧបត្ថម្ភ​មួយខែ ស្មើ​២,៥០០​រៀល ។ ថវិកា​នេះ គឺ​ដើម្បី​ទ្រទ្រង់​លើ​ការខ្វះខាត ក្នុងការ​ចំណាយ​លើ​សេវា​អគ្គិសនី ទឹក សម្រាម ក្នុង​មួយឆ្នាំ​សិក្សា ។​

​លោកនាយក ក៏បាន​បញ្ចាក់​ទៀតថា សាលា​បាន​ប្រជុំ​ឯកភាព ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​​សាលា មាតាបិតា​អ្នកអាណាព្យាបាល​សិស្ស គឺ​សិស្ស​ក្រីក្រ ជួប​ការលំបាក យើង​មិន​ទទួល​ថវិកា​នេះ​ទេ​។ ចំពោះ​មាតាបិតា​សិស្ស ដែលមាន​កូន​រៀន​នៅទីនេះ ចាប់ពី​ពីរ​នាក់​ឡើងទៅ សាលា​តម្រូវអោយ​បង់​តែមួយ​នាក់ តែប៉ុណ្ណោះ ។​

​គួរ​ជម្រាប​ថា នៅ​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា មានកូន​សិស្ស​ខ្លះ​ដើរ ខ្លះ​ជិះ​កង់ និង​ខ្លះទៀត​ជិះ​ម៉ូតូ បាននាំគ្នា​រអ៊ូរទាំ​តាមផ្លូវ​ថា កំពុងតែ​អត់លុយ​ចាយ​ផង ត្រូវ​គ្រូ​បង្ខំ​ទារលុយ​ទៀត ម្នាក់ ២​ម៉ឺន​រៀល គ្រូ​ថា បើ​មិន​បង់លុយ​អោយ​ទេ ទៅ​រៀន​នៅក្រោម​ដើមឈើ​ទៅ ។​​បើតាម​ការអះអាង​រប​ស់​កូនសិស្ស​ថ្នាក់​ទី​១១ វេន​ល្ងាច បាន​និយាយថា អ្នក​ដែល​ទៅ​ប្រមូល​លុយ​នោះ គឺ​លោកគ្រូ​នាយករង​សាលា​វិទ្យាល័យ​ទួល​ទំពូង ព្រមទាំង​និយាយថា បើ​មិន​បង់លុយ​ទេ នាំគ្នា​ទៅ​រៀន​នៅក្រោម​ដើមឈើ​ទៀតផង ពេលនោះ​កូនសិស្ស​ថ្នាក់​ខ្លះ បាន​បង់លុយ ស្ទើរ​គ្រប់ៗ​គ្នា ឯ​កូនសិស្ស​ខ្លះទៀត ប្រាប់ថា ចាំ​ថ្ងៃស្អែក ព្រោះ​ចាំ​សុំ​លុយ​ពី​ម៉ែឪ សិន ។​
​កូនសិស្ស​ថ្នាក់​ទី​១១ និយាយទៀតថា លោកគ្រូ​នាយករង​នោះ បាន​កំណត់ថា ត្រូវ​ប្រមូល​លុយ​យ៉ាងយូរ​ត្រឹម​ថ្ងៃ​សៅរ៍ ខាងមុខនេះ ហើយ​លោកគ្រូ​ដែល​ទៅ​ទារលុយ​នោះ បាន​ប្រាប់ទៀតថា ដោយសារ​សាលា​គ្មាន​លទ្ធភាព​បង់ថ្លៃ​ទឹក​ភ្លើង ពោលគឺ​ជំពាក់​លុយ​ទឹក​ភ្លើង​យូរ​មកហើយ បើ​មិន​បង់​អោយគេ​ទេ អគ្គិសនី​នឹង​មក​កាត់ផ្តាច់​ភ្លើង​សាលា​មិន​ខាន ។​

​ករណី​យ៍​នេះ​មាន​គនណី​ហ្វេ​ប៊ុ​កមួយ​បាន​បញ្ចេញមតិ​ថា​៖​ក្នុងនាម​ខ្ញុំ​ជា​សិស្ស​នៃ​វិទ្យាល័យ​ទួល​ទំពូង ចំពោះ​ការបង់ថ្លៃ ទឹក​ភ្លើង​នេះ​គឺ​សរុប​៨​ខែ​( 1​ឆ្នាំ​សិក្សា ) ហើយ​មួយខែ​តែ 2500៛​ទេ ដូចនេះ​សូមកុំ​មានការ​យល់ច្រឡំ​ថា 1​ខែ 20000៛​អី​។​មួយវិញទៀត 20000៛​សម្រាប់​១​ឆ្នាំ​សិក្សា​នៅ​ថ្នាក់​នីមួយៗ​មាន​អំពូល ៦ កង្ហារ ៤ បើក​ទាំង​វេន​ព្រឹក​និង​ល្ងាច​មាន​ម៉ាស៊ីនទឹក អនាម័យ​ឲ្យ​សិស្ស​ញុំ​ា​ទៀតផង​។​​យើង​គិត​ទៅ​មើល​បើ​យើង​ទិញ​ទឹក 2000៛ ឬ 1000៛​ក្នុង​មួយថ្ងៃ តើ​ក្នុង​មួយឆ្នាំ​យើង​ចាយ​អស់​ប៉ុន្មាន​?​គួរតែ​គិតពិចារណា​មុនពេល​បញ្ចេញមតិ​អ្វីមួយ​!​ចំពោះ​ការបង់ថ្លៃ​ទឹក​ភ្លើង​គឺ​បានទទួល​នឹង​ឯកភាព​ពី​អាណាព្យាបាល​រួចហើយ​ក៏​ពុំ​មានការ​គម្រាម ដូច​ដែរ​ផេ​ក​ខាងក្រោម​បាន​សរសេរ​ឡើយ​។​ទើ​បី​យ៉ាងណា​បញ្ហា​វា​នៅ​ដដែល​តើ​ថា​ហេតុ​អី​បានជា​សាលា​រដ្ឋ​តម្រូវ​ឲ្យ​កូនសិស្ស​បង់លុយ​?៕a school poung1 a school pounga a school pounga1 


​