វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2663 នាក់
ម្សិលមិញ 2691 នាក់
សរុប 13066964 នាក់
ព្រះវីហ៊ារ៖ឈ្មោះ អៀងត្រូវបានគេស្គាល់ថាជា ឈ្មួញឈើម្នាក់អាចធ្វើសកម្មភាពប្រមូលទិញឈើពីអ្នកកាប់ឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្សនៃស្រុកជាំក្សាន្ត និងស្រុកគូលែន ខេត្តព្រះវិហារ ហើយដឹកជញ្ជូនចូលមកស្រុកត្រពាំងប្រាសាទ នៅពេលយប់ដោយគ្មានការរំខានពីសមត្តកិច្ច។
ប្រភពពីអ្នកដែលជិតស្និទជាមួយលោកអៀងបានឲ្យដឹងថា ឈ្មួញឈ្មោះ អៀង តែងបង់លុយតាមការកំណត់របស់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទើបអាចរកស៊ីបាន។ គេថាលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ក៏បណ្តោយឲ្យឈ្មួញឈ្មោះ អៀង ធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចូលខេត្តសៀមរាបដែរ។
ឈ្មួញឈ្មោះ អៀង ដឹកជញ្ជូនឈើទាំងនោះទៅលក់ចែកចាយតាមដេប៉ូច្រើនកន្លែងនៅខេត្តសៀមរាប ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចតាមផ្លូវ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ អៀង នោះទេ។ប្រភពខ្លះនិយាយថា លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ ដែលមានលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលខេត្តឧត្តរមានជ័យ ជាបង្អែកកំពុងចាត់ទុកឈ្មួញឈ្មោះ អៀង ជាប្រភពចំណូលរបស់ខ្លួន។