» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7860 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698031 នាក់

អាជ្ញាធរខេត្ត​សៀមរាប​ថា​សាវ​ក្ក័​លោក​ខឹម​វាសនា​ទន្ទ្រាន​ដី​ប្រជាពលរដ្ឋ​?

​សៀមរាប​៖ សាវ​ក្ក័​របស់​ព្រហ្ម​មេបក្ស​ប្រមាណ​ជា​៣០០​នាក់ ដែល​កំពុងស្នាក់នៅ​ក្នុង​ចម្ការ​របស់លោក ខឹម វាសនា នា​ជើងភ្នំ​គូលែន កំពុង​រុករាន​ទន្ទ្រាន​យក​ដី​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ​។​នេះ​បើតាម​អភិបាលរង​ខេត្ត សៀមរាប លោក នាក់ ណេ​រ៉ុ​ន បានលើកឡើង នៅក្នុង​កិច្ចប្រជុំ មួយ​ដើម្បី​ពិភាក្សា ករណី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នា​ព្រឹក​ថ្ងៃទី​១២ ខែ កញ្ញា ឆ្នាំ​២០២៣​នេះ​នៅ​សាលាខេត្ត​។a khem veasna 

​លោក នាក់ ណេ​រ៉ុ​ន ក៏បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមការងារ​គ្រប់​ស្ថា​ប័​ន្ធ អង្គភាព ដែល​ប្រចាំការ​នៅ​តំបន់ភ្នំ​គូលែន ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជាទី​កន្លែង​ការប្រមូលផ្តុំ​អ្នកគាំទ្រ និង សកម្មជន​មកពី​បណ្តា​រាជធានី ខេត្ត របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ចំណុច​ចម្ការ របស់លោក ខឹម វាសនា ដោយបាន គ្រប់គ្រង​បានល្អ នូវ​រាល់​សកម្មភាព​នៃ​ការចេញចូល​របស់​សកម្ម​ជន​ទាំងនោះ ។

​លោក​បាន​បន្តទៀតថា ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧​មក ក្រុម​អ្នកគាំទ្រ និង សកម្មជន LDP បានធ្វើ​សកម្មភាព ក្នុង​ការប្រមូល​ផ្តុំគ្នា នៅក្នុង​ភូមិ សាស្ត្រ ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ដោយ​ពុំបាន​ធ្វើការ​ស្នើសុំ​ច្បាប់​អនុញ្ញាត​ពី​ថ្នាក់មូលដ្ឋាន​ឡើយ ដោយ​ក្នុង​មួយ​សប្តាហ៍ មកជួប​ជុំគ្នា​៤​ដង​។

​លោក​បាន​បន្តទៀតថា រាល់​សកម្មភាព​ទាំងនេះ ជា​សកម្មភាព​បង្ក​នូវ​ភាពអនាធិបតេយ្យ ដែល​បង្ក​ឲ្យ​មាន​ភាពអសន្តិសុខ​នៅ ក្នុង​មូលដ្ឋាន និង សង្គម ដូចគ្នា​នឹង​ការប្រមូលផ្តុំ​នៅ​ចំណុច​ចម្ការ របស់លោក ខឹម វាសនា កន្លងមក ។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា មកដល់ពេលនេះ ប្រជាពលរដ្ឋ​ដែល​បាន​ជឿ​ងប់ តាម​ការឃោសនា​របស់​លោក ខឹម វាសនា ដែល​នៅ​សេសសល់​ប្រមាណ​ជា ៣០០​នាក់ មិន​ព្រម​ចាក​ចេញពី​ដីចម្ការ​១២​ហិកតា ហើយ​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ដែល​កំពុងស្នាក់នៅ​ដីចម្ការ​នោះ បាន​កំពុង​រុករាន​ទន្ទ្រាន​យក​ដី​ប្រជាពលរដ្ឋ​នៅជាប់​តំបន់​នោះ​ទៀតផង​។

​លោក នាក់ ណេ​រ៉ុ​ន ក៏បាន​ជំរុញ និង ដាក់​នូវ​វិធានការ​មួយចំនួន ដល់​អាជ្ញាធរ​ស្រុក កងកម្លាំង​ទាំងអស់ ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ទៅតាម​បទបញ្ជា​របស់​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត ដើម្បី​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ព្រមទាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក កងកម្លាំង​មាន​សមត្ថកិច្ច បន្ត​ពង្រឹង និង ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ឲ្យ​បានជា​ប្រចាំជូន​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរណ៍​ផងដែរ​។

​កាលពី​ចុងខែ​សីហា ឆ្នាំ​២០២២ កន្លងទៅ លោក ខឹម វាសនា​មេបក្ស​សម្ព​ន្ធ័​ប្រជាធិបតេយ្យដែល​តាំងខ្លួន​ជា​ព្រហ្មមិនចូលរួមការបោះឆ្នោតទាំងខុំនិងថ្នាក់ជាតិធ្វើឲ្យអ្នកដើរតាមខកចិត្ត បានធ្វើ​ការឃោសនា​ថា នឹងមាន​គ្រោះ​ទឹក​លិច​ពិភពលោក ហើយ​មានតែ​តំបន់ភ្នំ​គូលែន​ប៉ុណ្ណោះ​ដែល​មិន​លិច​។ បន្ទាប់ពី​មានការ​ឃោសនា​បែបនេះ ប្រជាពលរដ្ឋ​រាប់ពាន់នាក់​បាន​ជឿ​និង​នាំគ្នា​ធ្វើដំណើរ​ទៅ​ប្រមូល​ម្តុំ​នៅ​ចម្ការ​របស់លោក ខឹម វាសនា ។ ប៉ុន្តែ​បន្ទាប់ពី​មិនមាន​ទឹក​លិច​ដូច​ការឃោសនា​អកុសល​នោះ ប្រជាពលរដ្ឋ​មួយចំនួនធំ​បាន​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញជាំច្រើន នៅសល់តែ​មនុស្ស​ជំនិត​របស់លោក ខឹម វាសនា ប៉ុណ្ណោះ​៕a khem land sr a khem land sr2 
​