» អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​! » តើ​ជាការ​រំលោភ​សេព​សន្ធ​វ​:​ឬ​ជាការ​រៀបចំ​ផែនការ​ធ្វើ​ស៊ី​តួ​ប្រុស​? » អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ការអនុញ្ញាត​អ្នកបើករថយន្ត​ជនជាតិ​ចិន បើកឡាន​បុក​ចូលផ្ទះ​គេ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ » ចិន​និង​អាមេរិក អង្គុយ​ចរចា​គ្នា​នៅស្វិសរឿង​បញ្ហា​ពាណិជ្ជកម្ម ក្រោយ​ធ្វើសង្គ្រាម​ពន្ធ​យ៉ាង​កក្រើក​ » ការចិញ្ចឹម​កណ្ដូប កំពុង​រីករាយ​ដោយសារ​មាន​ទីផ្សារ​ល្អ​ » ទីតាំង​លំហែ​បៃតង​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចេញ​ជា​រូបរាង​នៅលើ​ភ្នំ​គូលែន » ថ្ងៃទី​៩​ឧសភា​តារាចម្រៀង Rabee និង​កីឡាករ​បាល់ទាត់​កូនកាត់​អាមេរិក​និក​ថៃ​ល​រ័ ដឹក​ដៃ​គ្នា​ចូល​រោងការ​ » សម​ត្ត​កិច្ចពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​សាច់​ពី​ស្រុក​សៀម​ » ថ្នាក់ដឹកនាំ ទី​ម័​រ​ឡេ​ស្តេ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការជួយ ឲ្យ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅពេល​ខាងមុខ » រយៈពេល ៧​ថ្ងៃ​មាន ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ជាង​៤​ម៉ឺន​នាក់​ » អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ប្រចាំការ​គ្រប់​ច្រកទ្វារ​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការនាំ​ទុរេន​ពី​វៀតណាម​មក​កម្ពុជា​ » លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ​បាន​នឹង​កំពុង​មូល​លាភ​សក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក ទំនិញគេចពន្ធ​យ៉ាង​សប្បាយ​ដៃ ? » រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អង់​ត្រាក់​នៅឡើយ​ទេ » សង្គ្រាម​ឥណ្ឌា​ប៉ា​គិ​ស្ថាន​មាន​ជន​ស៉ី​វិល​៣១​នាក់​ស្លាប់ នៅ​ខាង​ប៉ា​គី​ស្ថាន រីឯ​៧​នាក់​ស្លាប់ នៅ​ខាង​ឥណ្ឌា » កម្ពុជា​!​ហាមឃាត់ លើ​ការ​នាំចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 455 នាក់

ម្សិលមិញ 8656 នាក់

សរុប 16621169 នាក់

គ្រាន់​តែមាន​ដំណឹង​ថា​មេបក្ស​ភឿ​ថៃ​អាច​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី​លោក​ថាក់ស៊ីន​និង​យិ​ង​ឡាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ចូលដល់​ផ្ទះ​សម្តេច​តេ​ជោ​

​ភ្នំពេញ​៖​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ថាក់ស៊ីន​ស៊ីន​ស៊ីណាវ៉ាត្រា​និង​អ្នកស្រី​យិ​ង​ឡាក់​ដែល​ត្រូវជា​ប្អូនស្រី​ផងដែរ​ត្រូវបាន​គេ​ឃើញ​មាន​វត្តមាន​ក្នុងស្រុក​ខ្មែរ​ជាថ្មី​បន្ទាប់​បាន​អាក់ខាន​ក្នុងសម័យ​មេ​យោធា​ថៃ​ប្រា​យុទ្ធ​ចាន់​អូ​ចា​ធ្វើជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​៩​ឆ្នាំ​។​លោក​ថាក់ស៊ីន​ត្រូ​វបាន​ទា​ហ៊ាន​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ប៊ុន​យ៉ា​រ៉ា​ត​ឃ្លី​ង​អគ្គមេបញ្ជាការ​កងទ័ព​ថៃ​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០០៦​។​a thak hun 

តែ​លោក​ប៊ុន​យ៉ា​រ៉ា​ត​ឃ្លី​ង​បានត្រឹមតែ​ឡើង​បេះ​មិនបាន​ហូប​ដូច​លោក​ប្រា​យុទ្ធ​ចាន​អូ​ចា​មេ​ទ​ព័​ជើងគោក​ទេ​ដែលថ្វើឲ្យលោកមានអារម្មណ៍ថាចាញ់បោគគេ។​ក្រោយមក​ដោយមាន​កម្ពុ​ជា​គាំទ្រ​តាមរយៈលោកឃ្លាំងហួតក្រុម​អាវ​ក្រហម​ឈ្នះឆ្នោតហើយលោកស្រី​យិ​ង​ឡាក់​ជា​ប្អូនស្រី​ក៏បាន​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​រដ្ឋាភិបាល​អភិ​សិទ្ធ​វេចា​ជីវ៉ា​មកពី បក្ស​ប្រជាធិបតេយ្យ​ដែល​បង្កទំនាស់​ជាមួយ​កម្ពុជា​រឿង​ព្រះ​វិ​ហ៊ា​រ​នៅ​ឆ្នាំ​២០០៨​។​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​លោក​ថាក់ស៊ីន​បាន​សុំ​គ្នា​ធ្វើ​បងប្អូន​ធ​ម៍​តាំងពី​ឆ្នាំ​១៩៩២​(ខ្លះថាបន្ទាប់ពីអភិសិទ្ធអុកឡុកព្រះវិហារលោកថាក់ស៊ីនត្រូវបានតែងតាំងជាទិប្រឹក្សា)ដែល​ធ្វើឲ្យលោក​ថាក់ស៊ីន​អាច​ចេញចូល​ស្រុក​ខ្មែរ​ដោយ​សេរី​ក្នុងសម័យ​កាល​អភិ​សិទ្ធ​កាន់​អំំណាច​។​ប៉ុន្តែ​បន្ទាប់ពី​លោក​ប្រា​យុទ្ធ​ឡើងកាន់​អំណាច​តាមរយៈធ្វើរដ្ឋប្រហារហើយ​បាន​បណ្តេញ​ពលករ​ខ្មែរ​ជិត​១​លាន​នាក់​ទាំង​តក់ក្រហល់ទើប​សម្តេច​តេ​ជោ​សុខចិត្តសម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ​បញ្ឈប់​មិន​ឲ្យ​ថាក់ស៊ីន​ជាន់ដី​ស្រុក​ខ្មែរ​ដើម្បី​ថៃរបស់លោកប្រាយុទ្ធ​ឲ្យ​ពលករ​ខ្មែរ​បាន​ចូលធ្វើការ​វិញ​។​

ឡូ​វ​ខ្យល់​បាន​ប្តូ​ទិស​នៅ​ស្រុកថៃ​គឺ​មេគណបក្ស​ភឿ​ថៃ​អាច​នឹង​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀត​។​ចឹ​ង​វត្តមាន​លោក​ថាក់​ស៊ិន​និង​អ្នកស្រី​យិ​ង​ឡា​ក់នៅ​កម្ពុជា​គ្មានអ្វី​ចំឡែក​ទេ​។​ករណី​យ៍​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងប្រាប់​លោក លឹម ជា​វុត្ថា អគ្គនាយក​បណ្ដាញ​ព័ត៌មាន Fresh News អោយដឹងថា លោក ថាក់ស៊ីន និង​លោកស្រី យី​ង​ឡាក់ បាន​ស្នាក់នៅ​ភូមិគ្រឹះ​សម្តេច​តេ​ជោ​នា​ក្រុង​តាខ្មៅ​មួយ​យប់​។ លុះ​ព្រឹក​ឡើង​បន្ទាប់ពី​ស្រស់ស្រូប​អាហារ​ពេលព្រឹក​ជាមួយ​សម្តេច​តេ​ជោ​ហើយ​នោះ លោក ថាក់ស៊ីន និង​លោកស្រី យី​ង​ឡាក់ បាន​ហោះ​ចេញពី​កម្ពុជា​។​

​តាមរយៈ​វីដេអូ​កាត់​នំ​ខួបកំណើត​ដែល​សម្តេច​តេ​ជោ​បង្ហោះ​លើ TikTok គេ​បាន​សង្កេតឃើញ​មានការ​ចូលរួម​ពី​ក្រុមគ្រួសារ​សម្តេច​។ បន្ថែម​ពីលើ​នោះ គេ​បានឃើញ​វត្តមាន​លោក ថាក់ស៊ីន និង​លោកស្រី យី​ង​ឡាក់ នៅក្នុង​ពិធី​នោះ​ផងដែរ​។​តាម​គម្រោង​លោក​ថាក់ស៊ីន​ត្រូវ​វិល​ចូល​ស្រុកថៃ​វិញ​ថ្ងៃទី​១០​សីហា​។​តែ​ប្រហែល​អាច​លើក​ពេល​ព្រោះ​គម្រោងការ​បោះឆ្នោត​បង្កើត​រដ្ឋាភិបាល​មកពី​គណបក្ស​ភឿ​ថៃ​ថ្ងៃទី​៤​សីហា​ត្រូវបាន​លើក​ពេល​បាត់ទៅហើយ​។​មូលហេតុ​មកពី​តុលាកា​ធម្មនុញ​ថៃ​មិនទាន់បាន​សម្រេច​លើ​ពាក្យបណ្តឹង​របស់លោក​ភិ​តា​មេបក្ស​ឆ្ពោះទៅមុខ​ថា​តើ​ឲ្យ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ធ្វើជា​នាយករដ្ឋមន្ត្រី​ថៃ​បន្តទៀត​បានដែរ​ឬ​អត់​។​ចឹ​ង​ចាំ​អ៊ុត​មើល​ថ្ងៃទី​១៦​សីហា​សិន​។​តែ​សម្រាប់​ថ្ងៃ​១០​សីហា​ផែនការ​លោក​ថាក់ស៊ីន​ចូល​ស្រុកថៃ​វិញ​ផ្អាក់​សិន​ហើយ​។​តើ​លោក​ថាក់ស៊ីន​និង​អ្នកស្រី​យិ​ង​ឡាក់​ទៅណា​?​បើ​មិន​ឌូ​បៃ​ទេ​គឺ​ហុងកុង​!?៕a thak hun1 a thak hun2 a thak hun3 a thak hun4