» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5580 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695751 នាក់

រដ្ឋាភិបាល​ទុកពេល​១​ខែ​សម្រាប់​ការប្រមូល​ប៉ា​ស្ព​រ័​ការទូត​ពី​ទីប្រឹក្សា​ជនជាតិ​បរទេស​ ​!


​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឲ្យ​ដកហូត​លិខិតឆ្លងដែន​ការទូត ពី​ទីប្រឹក្សា ឬ​ជំនួយការ​ដែលជា​ជនបរទេស​មក​ប្រគល់​ឲ្យ​ក្រសួង​ជំនាញ​វិញ​ដើម្បី​មោឃភាព​ចោល​។a ying

សារាចរ​ណែនាំ ស្ដីពី ការផ្ដល់​លិខិតឆ្លងដែន​ការទូត​ចុះ​ថ្ងៃទី​០៩​ខែមករា​ឆ្នាំ​២០១៩ បាន​ទុកពេល​១​ខែ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ប្រមូល​លិខិតឆ្លងដែន​ការទូត​ដែល​បាន​ផ្តល់ជូន​ជនបរទេស​កន្លងមក​នោះ ប្រគល់​ទៅ​ក្រសួងការបរទេស ដើម្បី​ឲ្យ​ក្រសួង​នេះ​ធ្វើ​មោឃភាព​លិខិតឆ្លងដែន​ទាំងនោះ​ចោល​វិញ​។ គួរ​កត់សំគាល់ថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​នៅពេលនេះ ធ្វើឡើង​បន្ទាប់ពី​មាន​ព័​ត៌​ផ្សាយ​ថា​អតីត​នាយករដ្ឋមន្ដ្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ាត កាន់​លិខិតឆ្លងដែន​ខ្មែរ និង​ទំនងជា​បាន​ប្រើ​លិខិតឆ្លងដែន​នេះ ដើម្បី​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៧ ក្រោយពី​តុលាការ​កំពូល​ថៃ​ចេញ​ដីកាចាប់ខ្លួន​។​

​បើតាម​សារព័ត៌មាន​ហុងកុង លោកស្រី យី​ង​ឡាក់ បាន​ចុះឈ្មោះ​ជា​នាយក​ក្រុមហ៊ុន P.T Corporation នៅ​ហុងកុង កាលពី​ខែសីហា​ឆ្នាំ​២០១៨​។ នៅក្នុង​ឯកសារ​ចុះឈ្មោះ​ដែលមាន​ហត្ថលេខា​របស់លោក​ស្រី យី​ង​ឡាក់ នោះ ចន្លោះ​បំពេញ​ត្រង់ចំណុច​លិខិតឆ្លងដែន​ត្រូវបាន​ចុះ​ថា Kingdom of Cambodia ឬ​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្ពុជា​អះអាងថា មិន​បានចេញ​លិខិត​ធ្វើដំណើរ ទៅឱ្យ​លោកស្រី នៅពេលដែល​លោកស្រី​ចាកចេញ ពី​ប្រទេស​ថៃ ក្រោម​កាលៈទេសៈ​អាថ៌កំបាំង ដែល​ត្រូវបាន​គេ​សន្ម​ត់​ថា​ស្ថិតនៅ ក្រោម​ការត្រួតពិនិត្យ ២៤​ម៉ោង​ដោយ​រដ្ឋាភិបាល យោធា។

​សារាចរ​បាន​បញ្ជាក់ថា ដោយ​សង្កេតឃើញ ពី​ភាពមិន​ចាំបាច់​ក្នុងការ ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត ក្នុងករណី​បែបនេះ និង​ដើម្បី​បង្ការ ទប់ស្កាត់​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត មិន​ត្រឹមត្រូវ​តាម​បេសកកម្ម ស្របតាម​អនុក្រឹត្យ​លេខ​២០២ អនក្រ​.​បក​. ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០០៨ ស្ដីពី​ការផ្ដល់ និង​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​ណែនាំ​បន្ថែម អំពី​បែបបទ​នៃ​ការផ្ដល់ និង​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត លើ​ចំណុច ៤​សំខាន់ៗ ដូចខាងក្រោម​៖ ទី​១.​លិខិតឆ្លងដែន​ការទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនត្រូវ​ផ្ដល់ជូន​ទីប្រឹក្សា ឬ​ជំនួយ​ការដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត របស់​ឥស្សរជន​ជាន់ខ្ពស់ ឬ​របស់​ក្រសួង ស្ថាប័ន​នានា​ឡើយ លើកលែងតែ​ក្នុងករណី ដែល​រាជរដ្ឋាភិបាល យល់ថា​ចាំបាច់​បំផុត ។

ទី​២.​រាល់​ក្រសួង ស្ថ​ប័ន មាន​ភារកិច្ច​ប្រមូល លិខិតឆ្លងដែន​ការទូត ដែល​ក្រសួង ស្ថ​ប័ន​នោះបាន ស្នើសុំ​ជូន​ទីប្រឹក្សា និង​ជំនួយការ​របស់ខ្លួន ដែល​ពុំមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ហើយ​ប្រគល់​លិខិតឆ្លងដែន​ទាំងនោះ ជូន​ក្រសួងការបរទេស​ខ្មែរ មិន​ឲ្យ​ហួស​ពី​រយៈពេល ១​ខែ គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​នេះ ។ ទី​៣.​ក្រសួងការបរទេស​ខ្មែរ មាន​ភារកិច្ច​ពិនិត្យ ធ្វើ​មោឃភាព​លិខិតឆ្លងដែន​ការទូត ដែល​កន្លងមក​ត្រូវបាន ផ្ដល់ជូន​បុគ្គល ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ។ ទី​៤.​ក្រសួងមហាផ្ទៃ មាន​ភារ​កិច្ចសហការ ទប់ស្កាត់​ការប្រើប្រាស់​លិខិតឆ្លងដែន ការទូត​ទាំងនោះ​សម្រាប់ ការចេញចូល នៅតាម​ច្រកទ្វារព្រំដែន​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅតាម​ការស្នើសុំ​របស់​ក្រសួងការបរទេស ។a ambassy pas a ambassy pas1 

 

​