» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7915 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698086 នាក់

ខែកុម្ភៈ មាន​ចំនួន ៥៦ ពាក្យ​ដែល​ប្ដឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួលបាន​ការដំណើរការ​ពិនិត្យ វិភាគ​បន្ថែម​លើ​ការងារ​បង្កា​និង​ទប់ស្កាត់​

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.)​បើក​កិច្ចប្រជុំ​លើក​ទី​២០ អាណត្តិ​ទី​៣ នៃ ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិតក្រោម​អធិបតីភាព​របស់ ឯកឧត្តម តុ​ប សំ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឧបនាយក​រដ្ឋ​មន្តី ម៉ែន សំអន ប្រធាន​-​អនុប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) នៅ​អង្គភាព​ប្រឆាំង អំពើពុករលួយ (​អ​.​ប​.​ព​.) ។​a acu meeting 

​សេចក្តី​ការណ៍​របស់ អ​.​ប​.​ព​.,​បា​ឲ្យ​ដឹងថា ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ៖ មន្ត្រី​ដែលជា​ប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន ៦៣៣ នាក់ បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុងនោះ​តាម​របប ០២​ឆ្នាំ ចំនួន ៣១១ នាក់​។ មន្ត្រី​ទើប​ទទួលបាន​ការតែងតាំង​ថ្មី ដែលមាន​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល ចំនួន ២៧៨ នាក់​។ មន្ត្រី ៤៤ នាក់ បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជា​លើកចុងក្រោយ ដោយ​មូលហេតុ​លាឈប់​ពី​ការងារ -​ចូលនិវត្តន៍ និង​ចប់​អាណត្តិ​។​

​ចំណែកឯ​ការងារ​ពាក្យ​ប្ដឹង​, អ​.​ប​.​ព​. បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច​លើ​ពាក្យ​ប្ដឹង​ដែលមាន​ក្នុង​ខែកុម្ភៈ​នេះ ចំនួន ៥៦ ពាក្យ​ប្ដឹង​។​​ការងារ​អប់រំ​ក្នុងការ​ប្រឆាំង​អំពើពុករលួយ , អ​.​ប​.​ព​. បាន​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​ដើម្បី​បញ្ចប់​ពាក្យ​ប្ដឹង​ជូន​៖​មន្ត្រី​អប់រំ នៅ​វិទ្យាល័យ​ហ៊ុន សែន ចាក់អង្រែ ចំនួន ៤៩ នាក់ (2)-​មន្ត្រី​អប់រំ នៅ​វិទ្យាល័យ ទួលប្រាសាទ ចំនួន ៥៥ នាក់​។ បាន​ឧទ្ទេសនាម​មេរៀន​ចំនួន ៣ ពាក់​ព័​ន្ធឹ​ង​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ដល់​មេធាវី​ជា​កម្មសិក្សាការី​សុ​ក្រឹត្យ​ការ​វគ្គ​ទី​១៣ ចំនួន ៨៣ នាក់​។​

​ការបង្ការ ទប់ស្កាត់​អំពើពុករលួយ​, អ​.​ប​.​ព​. បាន​ចូលរួម​សង្កេតការណ៍​ការប្រឡង​ជ្រើសរើស​មន្ត្រី​សុខាភិបាល​បំរើការ​ងារ​នៅ​មន្ទីរ ពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព​។ អ​.​ប​.​ព​. ក៏បាន​ចូលរួម​សង្កេតការណ៍​ការងារ​ល​ទ្ធ​កម្ម​សាធារណៈ ចំនួន ៨៧ គម្រោង របស់​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត នៃ​អង្គភាព​លទ្ធកម្ម ចំនួន ២៣ អង្គភាព​៕a acu meeting1 

​