» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11474 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701645 នាក់

សម្តេចតេជោ ប្រកាស​ទទួលយក​ការបំភ្លឺ​របស់​គណបក្ស​ភ្លើងទៀនតែ​ច្រានចោល​លិខិត​ លោក ជា ប៉ូច​ព្រោះ​អេះ​មិន​ចំ​រមាស់?

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ទទួលយក​ការបំភ្លឺ​របស់​គណបក្ស​ភ្លើងទៀន នា​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២៣​នេះ តែ​បាន​ច្រានចោល​លិខិត​ចំហរ​របស់ លោក ជា ប៉ូច សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ភ្លើងទៀន​ដែល​សុំទោស​ដែលគេមើលទៅថាអេះមិនចំរមាស់។a chea poch2

សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​តាម​បណ្តាញ​សង្គម​ដូច្នេះ​ថា​៖ «​ខ្ញុំ​ទទួលយក​ការបំភ្លឺ​របស់ គណបក្ស​ភ្លើងទៀន តាមរយៈ​សេចក្តីថ្លែងការណ៍​ថ្ងៃ​២២ ឧសភា ២០២៣ ដូច​មានភ្ជាប់​មកជា​មួយ​នេះ​»​។​​សម្តេច​តេ​ជោ​បញ្ជាក់​ពី​មូល​ហេតុថា​៖ «​ខ្ញុំ​ក៏​មិន​ចង់​មានរឿង​វែងឆ្ងាយ​តទៅទៀត​ដែរ បើទោះជា​ខ្ញុំ​ដឹង​ច្បាស់​ថា អ្នកណា​ជា​អ្នកបញ្ជា​ឲ្យ​ធ្វើ និង​ទំនាក់ទំនង​ជាមួយគ្នា​បែបណា​រវាង​អ្នក​នៅ​ភ្នំពេញ ជាមួយ​អ្នក​នៅ​បាង​ក​ក៏ដោយ​។ ពេលនេះ​នៅសល់តែ​រឿង​បុគ្គល ជា ប៉ូច​​មួយ​ប៉ុណ្ណោះ​»​។​

​តាមរយៈ​បណ្តាញ​សង្គម សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​៖ «​សម្រាប់​ខ្ញុំ​ការ​សុំទោស​ត្រឹម​ប៉ុណ្ណេះ​របស់ ជា ប៉ូច មិន​គ្រប់គ្រាន់​ទេ​ព្រោះ ជា ប៉ូច ជា​មនុស្ស​ក្រឡិចក្រឡុច​បំផុត​។ ខ្ញុំ​និង​កូន​ខ្ញុំ​ក៏ដូចជា​មន្ត្រី​ផ្សេងទៀត​បាន​ថ្នាក់ថ្នម ជា ប៉ូច រយៈពេល​ជាង​៤​ឆ្នាំ តែ​ទីបំផុត ខ្ញុំ​បាន​ក្លាយជា​គោលដៅ​នៃ​ការ​កំចាត់​ចោល (​ទម្លាក់​) របស់ ជា ប៉ូច តាម​ការចង់បាន​រប​ស់អា​ក្បត់ជាតិ ៣​ជំនាន់​ទៅវិញ​»​។​មានការ​ប៉ាន់ស្មាន​ថាស​ម្រា​ប់​ការសុំ​ទោស​ដែល​អាច​ទទួល​សម្តេច​បា​ន​បង្ហើប​ថា​ថា​៖ «​គិត​ខ្លួនឯង​ទៅ​ប៉ូច ព្រោះ​ខ្ញុំ​មិនអាច​ទុក​មនុស្ស​ដូច​ប៉ូច ឲ្យ​បំផ្លាញ​ខ្ញុំ​តាម​បញ្ជា​អា​ក្បត់ជាតិ​៣​ជំនាន់ បាន​នោះឡើយ​។ ត្រូវ​ចងចាំ​ថា​មនុស្ស​ណាក៏ដោយ​ឲ្យ​តែមាន​ទំនាក់ទំនង​ជាមួយ​អា​ក្បត់ជាតិ​៣​ជំនាន់ មិនអាច​ទទួល​បានកា​រ​យោគយល់​ពី​ហ៊ុន សែន នោះឡើយ ព្រោះ​អា​មួយ​នេះ​វា​អាក្រក់​ពេក​ជ្រុលនិយម​ពេក​។ មនុស្ស​ណាក៏ដោយ​ឲ្យ​តែ​ប្រកាស​ផ្តាច់ខ្លួន​ចេញពី​អា​ក្បត់ជាតិ​នេះ នឹង​ទទួលបាន​នូវ​ការលើកលែង ឬ​យោគយល់​»​។​

​ ការបញ្ជាក់​ជំហរ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី លោក ជា ប៉ូច ដែលកំពុងដេកពេទ្យនៅស្រុកសៀមបានចេញ​លិខិត​សុំទោស​ចំពោះ​សម្តេច​។ លោក​បាន​លើកឡើងថា​៖ កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០២៣ ខ្ញុំបាទ​បាន​បើក​កិច្ចប្រជុំ​ពង្រឹង​សកម្មជន​នៅក្នុង​ទីស្នាក់ការ​គណបក្ស ភ្លើងទៀន រាជធានី​ភ្នំពេញ ហើយ​បាន​និយាយថា "​គោលដៅ​ខ្ញុំ​ទម្លាក់ ហ៊ុន សែន ឲ្យ​បាន​”​។ ដោយសារ ការនិយាយ​របស់ខ្ញុំ​នៅពេលនោះ​ខ្វះ​ការពិចារណា និយាយ​មិនបាន​គិត​វែងឆ្ងាយ ធ្វើ​ឲ្យ​ការប៉ះពាល់​យ៉ាង​ធ្ងន់​ចំពោះ សម្តេច​តេ​ជោ ជា​វីរជន​ដែល​បាន​នាំ​សន្តិភាព និង​ការអភិវឌ្ឍន៍​ដល់​ប្រទេសជាតិ​និង​ប្រជាជន​កម្ពុជា​»​។​

​តាមរយៈ​លិខិត​សុំទោស លោក ជា ប៉ូច បាន​បន្តថា​៖ «​ម្យ៉ាងវិញទៀត ដោយសារ​ខ្ញុំបាទ​ធ្លាប់​បានដឹងថា ក្នុងពេល​កន្លងទៅ សម្ដេច​តេ​ជោ​តែង មាន​ព្រហ្ម​វិហារធម៌ សន្តោស ប្រណី​ដល់​បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្តិ​ខុសឆ្គង​ចំពោះ​សម្តេច ហើយ​សម្ដេច​មិន​យកទោស​កំហុស​អ្វី​ឡើយ ឲ្យ តែ​បុគ្គល​នោះបាន​ដឹង​ពី​កំហុស​របស់ខ្លួន​និង​ចេះ​កែរ​កំហុសឆ្គង​នោះ​។ ថ្ងៃនេះ​ខ្ញុំបាទ សូម សុំទោស​ជា​សាធារណៈ​នូវ​កំហុសឆ្គង​របស់ខ្ញុំ​បាទ​ដែល​បាន​ប្រព្រឹត្តិ​មិន​គប្បី​ចំពោះ​សម្តេច តេ​ជោ​នាពេល​កន្លងទៅ​»​។​ខ្លឹមសា​ប៉​ប៉ិន​ណឹ​ង​មិន​ចំ​គោលដៅ​ទេ​បើតាម​សារ​សម្តេច​តេ​ជោ​!​លោក​ប៉ូច​គួ​យល់​ថោក​អី​និង​ដៃ​ថ្លៃ​អី​នឹង​មាត់​បើ​ចង់​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​នៅ​ភ្នំពេញ​ប្រជែង​ជាមួយ​លោក​ហ៊ុន​ម៉ា​ណែ​ត​ដែលជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​a candle verify a candle verify1 


​