» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6904 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697075 នាក់

ឧ​ត្ត​ម​សេនីយ៍ ខូង ទីន មេ​ប៉ុស្តិនគរបាល​អន្តោប្រវេសន៍​ច្រក អន្តរជាតិ​អូរ​ស្មាច់ អាងខ្នង​បង្អែក​​ជា​ឧកញ៉ា​ដ៏​ល្បី​នៅ​ស្រុក​ខ្មែរ​និង​ស្រុកថៃ សប្បាយ​នឹង​ប្រមូលប្រាក់​ពី​ពលករ​ខ្មែរ​ក្រីក្រ មិន​ខ្វល់ ពី​ការប្ដេជ្ញាចិត្ត​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ចន្ទ​ថា​រិ​ទ្ធ


​ខេត្ត​ឧ​ត្ត​រ​មាន​ជ័​យៈ ប្រជាពលរដ្ឋ មានការ​សារ​ទរ​ជាខ្លាំង ចំពោះ​ការប្ដេជ្ញាចិត្ត របស់​នាយ​ឧត្ដមសេនីយ៍ គៀត ច​ន្ទ័​ថា​រិ​ទ្ធ​ក្រោយ​បានទទួល​តំណែង​ថ្មី ជា អគ្គ​យក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ថា នឹង គ្រប់គ្រង​ការហូរចូល របស់​ជនបរទេស មក​កម្ពុជា អោយបាន​ត្រឹមត្រូវ​ដូច​ច្បាប់​ដែល​បានកំណត់ ដើម្បី​ប្រែក្លាយ​ការជឿទុកចិត្ត របស់​ថ្នាក់​ដឹក នាំ​ទៅជា​ប្រយោជន៍​របស់​ប្រ​ទេ​ជាតិ​ទាំងមូល​។a khong 

ការប្ដេជ្ញា របស់ នាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ​ថា​រិ​ទ្ធ វា​ជា​មោទនភាព និង​ជា​ស្នាដៃ​ល្អ របស់​ប្រទេសជាតិ ថ្នាក់ដឹកនាំ និង​ពលរដ្ឋ​នៅ​ទូទាំង​នគរ ។ ប៉ុន្តែ​ទន្ទឹមនឹង​ការប្តេជ្ញាចិត្ត​នេះ ប្រជាពលរដ្ឋ​មានការ​ខកចិត្ត​ជាខ្លាំង ចំពោះ សកម្មភាព​គាបសង្កត់​ប្រព្រឹត្ត អំពើ ពុករលួយ​យ៉ាងធ្ងន់ធ្ងរ របៀប​ធ្វើស្រែ​លើ​ខ្នង​រាស្ដ្រ ពី​សំណាក់​លោក ឧត្ដមសេនីយ៍ត្រី ខួង ទីន មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោ ប្រវេសន៍​ច្រក​អន្តរជាតិ​អូ​ស្មាច់ ដែល​ល្បី​ថា​ជាប់​សាច់ឈាម​ឧកញ៉ា​មហាសេដ្ឋី​ដ៏​ល្បី​ល្បាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស និង​លោក​វរៈសេនីយ៍ឯក ជា ព្រឿង​។​

ពួកគេ បាននិងកំពុង​ប្រើប្រាស់​ស្ថាប​ន័​អន្តោប្រវេសន៍​របៀប​ជិះសេះ​លែងដៃ មិន​ខ្វល់​ធ្វើ​ដឹង ធ្វើ​ឮ ពី​ការប្តេជ្ញាចិត្ត របស់លោក​នាយ​ឧ​ត្ត​ម សេនីយ៍ គៀត ចន្ទ​ថា​រិ​ទ្ធ ឡើយ​ដើម្បី ប្រមូលប្រាក់​គ្មាន​សៀវភៅ​បន្ទុក របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រាប់​សឹ​ប​លាន​រៀល​ក្នុង​មួយខែៗ តាម រយៈ​ការ​ប្រថាប់ត្រា​លើ​សៀវភៅ​ឆ្លងដែន និង​ពលរដ្ឋ និង​អាជីវករ​បាន​ដឹកទំនិញ​ចេញចូល ដោយមាន​ការដាក់​ប៉ុស្ដិ៍ ទារប្រាក់​រហូតដល់​ទៅ​បី​កន្លែង​នៅក្នុង​ច្រកទ្វា​អន្តរជាតិ តែមួយ ខុសពី​ច្រកទ្វា​អន្តរជាតិ​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល ។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​លើកឡើងថា ការបោះ​ត្រា​លើ​សៀវភៅ​ឆ្លងដែន​មន្ដ្រី​ប្រចាំ​នៅ​ច្រកទ្វា​អន្តរជាតិ​អូរ​ស្មាច់​តម្រូវអោយ​បង់ប្រាក់ ក្នុង​មួយនា​ក់មួយ​ម៉ឺន​រៀល និង​ទំនិញ​តាម​រថយន្ដ​ចេញចូល​ទាមទារ តាម​ទំ​ហ៊ុំ​គ្មាន​ដែន​កំណត់ ។

តើ​ប្រាក់​ទាំងអស់​ដែល​លោក​ឧត្ដមសេនីយ៍ត្រី ខួង ទីន មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោប្រវេសន៍ និង​លោក​វរៈសេនីយ៍ឯក​ជា ព្រឿង រង​ប៉ុស្ដិ៍ ប្រមូលប្រាក់​ទាំងនោះ​យកទៅ​ណា បើ​គ្មាន​បង្កាន់ដៃ​និង​គល់បញ្ជី​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផង​ហ្នឹង​?​។ ជុំវិញ​ករណី​ខាងលើនេះ តើ​លោកនាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​នាយកដ្ឋាន អន្តោប្រវេសន៍​ដែល​ទើប​ឡើង​ថ្មី បាន​ជ្រាប ឬ​សើម​ខ្លះ​ដែ​ទេ ? ហើយ​តើ​គួរ​លើក​យកមក​ពិចារណា​ដែ​រឺទេ​! ឬ​ទុក អោយ​នគ​បាល​អន្តោរ​ប្រវេសន៍​ប្រចាំ​នៅតាម​ច្រកទ្វា​អន្តរជាតិ​នៅតាម បន្ទាត់​ព្រំដែន អុរ​ស្មាច់​ធ្វើស្រែ​លើ​ខ្នង​រាស្ដ្រ​រហូត​ទៅ ? ។

ទាក់ទិន​នឹង​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ ខាងលើនេះ ការិយាល័យ​និពន្ធ​គេហទំព័រ​សារព័ត៌មាន មាតុភូមិ www.meatophoum.com មិនទាន់​អាច​រក​ការបំភ្លឺ​ពី​លោក​ឧត្ដមសេនីយ៍ត្រី ខួង ទីន មេ​ប៉ុ​ស្ត៍​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​ស្មាច់ និង​លោក ជា ព្រឿង បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ ។ ការិយាល័យ​និពន្ធ​យើង​រីករាយ នឹង​រង់ចាំ ទទួល​បំភ្លឺ​ការបកស្រាយ​របស់លោក​គ្រប់ពេល ៕ ដោយ : ស៊ុន សុផល Tel : 012 953 824 / 086 911 920a khong1 a khong2 a khong3 a khong4 gate osmach coat1 
​