» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12076 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702247 នាក់

ខ្មែរ និង​ខ្មែរ ជា​តួអង្គ​សំខាន់បំផុត​សំរាប់​បង្កើត​ ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា​

​បន្ទាយមានជ័យ​៖ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២២​នេះ គឺជា​ខួប ៣១​ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២២) នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​។ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ក្នុងឱកាស​ចែក​អំណោយ​ជា​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៥​ពាន់​គ្រួសារ​នៅ​ខេត្តបន្ទាយមានជ័យ បាន​ថ្លែងថា «​ខ្មែរ និង​ខ្មែរ ជា​តួអង្គ​សំខាន់បំផុត​សំរាប់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា​»​។a peace acord

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​រំលឹកថា «​មុននឹង​ឈាន​មកដល់​កិច្ចព្រមព្រៀង​នាទី​ក្រុងប៉ារីស ២៣ តុលា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ដំបូង​បំផុត​ជាមួយ អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង ដែល​ការចរចា​នេះ មាន​សេចក្តីប្រកាស​រួម​ឡាយព្រះហស្តលេខា​ដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ហៅថា (​ជំនួប​ចរចា សីហនុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី​០២-០៤ ខែធ្នូ ឆ្នាំ​១៩៨៧)​។​បន្ទាប់មក​ក៏មាន​កិច្ចចរចា​បន្ត​រវាង សីហនុ​-​ហ៊ុន សែន លើក​ទី ២ ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២០-២១ ខែមករា ឆ្នាំ​១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅ​ទីកន្លែង​ផ្សេងៗ​មួយចំនួនទៀត​»​។

​សម្តេច​បន្តថា «៣១​ឆ្នាំមុន នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ភាគី​ទាំង​៤ របស់​កម្ពុជា រួមមាន សម្តេច​តេ​ជោ ហ៊ុន សែន តំណាងឱ្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា ចលនា​តស៊ូ​ហ្វ៊ុនស៊ិនប៉ិច ដែល​តំណាង​ដោយ​សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ឋិ រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយ លោក សឺ​ន សាន និង ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​) តំណាង​ដោយ លោក ខៀវ សំផន បាន​ឈានទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មកពី ១៨​ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់ថា «​អ៊ុនតាក់ ចាយលុយ​អស់​ជាង​២​ពាន់​លាន មិនអាច​បញ្ចប់សង្គ្រាម មិនអាច​រក​សន្តិភាព​ជូន​កម្ពុជា​បានទេ »​។ សម្តេច​ក៏បាន​រំលឹក​ពី​នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​ដាក់ចេញ​កាលពី​ចុងឆ្នាំ​១៩៩៨ ដោយ​មិន​យក​សង្គ្រាម បញ្ចប់សង្គ្រាម និង​មិន​បង្ហូរឈាម កម្ពុជា​ទូទាំងប្រទេស បាន​ស្គាល់ នូវ​សន្តិភាព​ពេញលេញ និង​សម្បូរ​សប្បាយ​រហូតមក​ដល់​សព្វថ្ងៃ​»​។

​ដោយ​ឡែ​ក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញបាន​លើកឡើងថា​បើទោះបីជា​ពេលវេលា​បាន​កន្លងផុតទៅ ៣១​ឆ្នាំ​ហើយក៏​ដោយ ក៏​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅតែមាន​តម្លៃ និង​សារសំខាន់​សម្រាប់​កម្ពុជា ជាពិសេស ក្នុង​ដំណើរ​ការកសាង​សង្គម​ប្រជាធិបតេយ្យ ការការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ដែនដី​។​តាមរយៈ​សារ​ពត៍​មាន​គណបក្ស​នេះ អំពាវនាវ​ដល់​ភាគី​នយោបាយ​ខ្មែរ​ទាំងអស់​បញ្ឈប់​នូវ​របៀប​ធ្វើ​នយោបាយ ដោយ​បណ្តុះ​កំហឹង​សងសឹក និង​កម្ចាត់​គ្នា​ទៅវិញទៅមក ដែល​ខុស​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ចាប់យក​មធ្យោបាយ​អហិង្សា ក្នុងការ​ប្រកួតប្រជែង​គ្នា តាមរយៈ​សន្លឹកឆ្នោតរ​បស់​ប្រជាពលរដ្ឋ​។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ដោះលែង និង​ផ្តល់​សិទ្ធិសេរីភាព​ដល់​អ្នកទោស​នយោបាយ​ទាំងអស់ និង​រៀបចំ​បរិយាកាស​សម្រាប់​ការប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ឱ្យបាន​ស្មើភាព ប្រកបដោយ​សេរី​និង​យុត្តិធម៌​ត្រឹមត្រូវ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​សន្តិភាព​យូរអង្វែង ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ក៏ដូចជា​ការលើកស្ទួយ​កិត្យានុភាព​ជាតិខ្មែរ​លើ​ឆាក​អន្តរជាតិ​។​

​គណបក្ស​ភ្លើងទៀន​វិញ​កត់សំគាល់ថា ក្នុង​រយៈពេល​កន្លងមក​នេះ កិច្ចព្រមព្រៀង​ក្រុងប៉ារីស មិនត្រូវ​បាន​គោរព និង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ឡើយ ដូចជា​អធិបតេយ្យ​កម្ពុជា​នៅ​រង​ការគំរាមកំហែង ប្រព័ន្ធតុលាការ​មិនទាន់​ឯករាជ្យ ការគោរព​សិទ្ធិមនុស្ស​ធ្លាក់ចុះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ លោក គង់ គាំ​ដែល​ទើប​ទទួលបាន​ការតែងតាំង​ជា ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន បានចេញ​សេចក្តីថ្លែងការណ៍​ដោយឡែក​មួយ ដោយបាន​កត់សំគាល់ រយៈ​៣១​ឆ្នាំ​មកនេះ ទោះជា​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការបោះឆ្នោត​ជា​ទៀងទាត់ មិនទាន់មាន​យុត្តិធម៌​យ៉ាងណាក៏ដោយ តែ​ក្រោយ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​ទទួលបាន​ការ​អភិវឌ្ឍន៍​មិនអាច​បដិសេធ​បានឡើយ​.​។​

​សូមបញ្ជាក់ថា​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២ បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដីសម្រេចចិត្ត​លេខ​៤២៧ ក្នុងការ​រម្លឹក​ដល់​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​បានបញ្ចប់​សង្គ្រាម​មានរ​យៈ​ពេល​រាប់​ទសវត្សរ៍ និង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ស្ថិតនៅ​លើផ្លូវ​នៃ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក បាន​អំពាវនាវ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទាំងអស់ បំពេញ​ការប្តេជ្ញាចិត្តរ​បស់​ខ្លួន​ក្នុងការ​ធានាបាន​នូវ​សន្តិភាព វិបុលភាព ប្រជាធិបតេយ្យ និង​អធិបតេយ្យភាព​កម្ពុជា​។​​សេចក្តីសម្រេចចិត្ត​លេខ​៤២៧ បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​ចាំបាច់​ត្រូវ​រៀបចំ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោតជាតិ ឆ្នាំ​២០២៣ ឱ្យបាន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ជាងនេះទៀត ត្រូវការពារ​សិទ្ធិមនុស្ស និង​ស្ថាប័ន​ប្រជាធិបតេយ្យ ហើយ​ត្រូវ​លើកលែង​ការចោទប្រកាន់ ការកាត់ទោស​លើ​ក្រុម​អ្នកនយោបាយ​ប្រឆាំង អ្នកកាសែត និង​សកម្មជន​សិទ្ធិមនុស្ស និង​កុំ​បំពាន​គោលជំហរ​អព្យាក្រឹត​របស់​កម្ពុជា​។a hun tola a hun tola1 a peace acord1
​