» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5646 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695817 នាក់

សម្តេចតេជោព្រមានប្រទេសកុំឲ្យសាងកំហុសលើកទី៣នៅកម្ពុជា

ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា ប្រទេស​កម្ពុជា​ជួប​ភាព​អកុសល​ដែល​ផ្ដល់ឱ្យ​ដោយ​ប្រទេស​ដែល​តាំងខ្លួន​ជា​អ្នកប្រជាធិបតេយ្យ តែ​ក៏បាន​បញ្ហា​ពី​សមត្ថភាព​ដោះស្រាយ​របស់ខ្លួន​ផងដែរ​។ សម្ដេច​បញ្ជាក់ថា ទណ្ឌកម្ម​លើ​កម្ពុជា​គ្មាន​ប្រសិទ្ធភាព​នោះទេ តែ​ផ្ដាំ​ថា​កុំ​សាង​កំហុស​ទី​៣​លើ​កម្ពុជា​។​a sorn dara1 

​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​គរុ​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៣ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រម្លឹកថា​ប្រទេស​ដែល​តាំងខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ​បាន​សាង​កំហុស​ទី​១ លើ​កម្ពុជា​គឺ​ការគាំទ្រ​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម សីហនុ និង​កំហុស​ទី​២ នោះ​គឺ​ការគាំទ្រ​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩១ ដោយ​ប្រទេស​ទាំងនោះ​មិនដែល​បង្ហាញ​ពាក្យ «​សុំទោស​» ឬ «​សោកស្ដាយ​» ណាមួយ​ចំពោះ​ប្រជាជន​កម្ពុជា​នោះទេ​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​ដែល​បាន​ដឹកនាំ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៧៩ មក​បានលើកឡើង​ថាក​ម្ពុ​ជា​ជួប​ភាព​អកុសល​តែ​បង្ហាញ​ពី​សមត្ថភាព​ដោះស្រាយ​បញ្ហា​របស់​កម្ពុជា​ផងដែរ​។ សម្ដេច​ថា​៖ «​ទណ្ឌកម្ម​របស់​ពួកអ្នកឯង​គ្មាន​ប្រសិទ្ធភាព​ទេ មិនអាច​រារាំង​ប្រជាជន​កម្ពុជា​បានទេ​»​។​​ទោះជា​យ៉ាងណា​សម្ដេច​បាន​ផ្ដាំ​ទៅ​ប្រទេស​ដែល​តាំងខ្លួន​ជា​អ្នកប្រជាធិបតេយ្យ​ទាំងនោះ​កុំ​សាង​កំហុស​ទី​៣ ដល់​កម្ពុជា​ឱ្យសោះ ព្រោះ​កម្ពុជា​មិនដែល​ភ្លេច​នោះទេ​។​

​សម្តេច​ពន្យល់ថា កំហុស​ទី​១.​ពួកអ្នកឯង បានធ្វើ គឺ​ពួកអ្នកឯង​តាំងខ្លួន​ជា អ្នកប្រជាធិបតេយ្យ ប៉ុន្តែ​អ្នកឯង​បាន​គាំទ្រ​ខ្មែរក្រហម​ហើយ​គាំទ្រ​របប លន់ ណុល ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​សម្ដេចព្រះ​ន​រោ​ត្ត ម​សីហនុ​។ ហើយ​ចង់​អ្នកឯង​ថា ម៉េច គឺ​វា​ជា​រឿង​នៅលើ​មាត់​របស់​អ្នកឯង​។​​កំហុស​ទី​២. គឺ​អ្នកឯង​បាន​គាំទ្រ​ខ្មែរក្រហម តាំងពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ ១៩៩១ នៅពេលដែល​អ្នកឯង​ដឹងថា ខ្មែរក្រហម បាន​កាប់សម្លាប់​ប្រជាជន កម្ពុជា ។​

​សម្តេច​តេ​ជោ បាន​បន្តថាៈ “​សម្តេច​បាន​ដាស់តឿន​ថា សូមអ្នក​ឯង​កុំ​ធ្វើ​កំហុស ទី​បី សម្រាប់​ប្រទេស​របស់ខ្ញុំ អ្នកឯង​តាំងខ្លួន ជា​អ្នកប្រជាធិបតេយ្យ ប៉ុន្តែ​ប្រជា​ធិ​ប តេ​យ្យ​របស់​អ្នកឯង គឺ​គាំទ្រ​ដល់​ប្រហារ​យោធា​, ទី​២. គឺ​គាំទ្រ​អ្នក​ដែល​សម្លាប់ ប្រជាជន​កម្ពុជា ហើយ​អ្នកឯង​ថា អ្នកឯង​ជា​ប្រទេស​ប្រជាធិបតេយ្យ និង​គោរព សិទ្ធិមនុស្ស ។​សម្តេច​តេ​ជោ បាន​បន្តថាៈ ការ​រំលឹក​ចំណុច​នេះ​ឡើង គឺ​ចង់​បង្ហាញថា វា​ជា​រឿង​មួយ អកុសល​សម្រាប់​យើង ក៏ប៉ុន្តែ​វា​ក៏បាន​បង្ហាញ​អំពី សមត្ថភាព​នៃ ការ​ដោះ​ស្រា​
​