» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11163 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701334 នាក់

ជនជាតិបវៀតណាមដៃដល់​ចាក់​សម្លាប់​ប្រពន្ធ នៅ​ខណ្ឌមានជ័យ នគរបាល​ចាប់ខ្លួនបាន​ហើយ

ភ្នំពេញ​៖ ជនដៃដល់​ជនជាតិ​វៀតណាម ដែល​ចាក់​សម្លាប់​ប្រពន្ធ ដោយសារតែ​ជម្លោះ​ក្នុង​គ្រួសារ ហើយ​រត់គេចខ្លួន​ជាមួយ​កូនប្រុស​អាយុ​៦​ឆ្នាំ​បាន​ប្រមាណ​២៤​ម៉ោង ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៣​នេះ ពេល​ជនសង្ស័យ​កំពុង​អង្គុយ​ផឹក​ស៉ី នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​អូ​អណ្ដូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​a kill vna 

​លោក​វរសេនីយ៍ឯក អ៊ុក បូ​នី​ន អធិការ​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ចាក់អង្រែលើ បាន​ស្រាវជ្រាវ​រហូតដល់​កំណា​ត់​មុខសញ្ញា​ឃើញ​នៅ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ និង​បាន​សហការ​ជាមួយ​អាជ្ញាធរ​អធិការដ្ឋាន​ខណ្ឌ​ច្បារអំពៅ ចុះ​ឃាត់ខ្លួន​តែម្ដង​។​សូម​រំលឹកថា​នៅ​យប់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៣ ស្ថិតក្នុង​ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បុរស​ម្នាក់​បាន​យក​កាំបិត​ចាក់​សម្លាប់​ប្រពន្ធ​ក្នុង​បន្ទប់ដេក បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​បីកូន​អាយុ​៦​ឆ្នាំ​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​ឯ​ជនរងគ្រោះ​បាន​ស្លាប់​ពេលទៅដល់​ពេទ្យ ។​

​នៅវេលា​កើតហេតុ​ប្រហែល​ម៉ោង​១០​យប់ គេ​លឺ​សំឡេង​ស្ដ្រី​ជា​ប្រពន្ធ បាន​ស្រែកយំ និង​ហៅ​ឲ្យ​គេ​ជួយ​។​អ្នកជិតខាង​នាំគ្នារ​ត់ទៅ​មើលឃើញ​ស្ដ្រី​រងគ្រោះ​ដេក​ដួល​ឈាម​ពេញ​ខ្លួន ហើយ​បាត់​កូនប្រុស​ម្នាក់ ឃើញតែ​កូនស្រី​នៅ​ជាមួយ​ជនរងគ្រោះ ហើយ​អ្នកជិតខាង​បាន​សួរ​នាង​តូច​បាន​ប្រាប់ថា «​ប៉ា​វៃ​ម៉ាក់​»​។ ភ្លេច​នោះ អ្នកជិតខាង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ នៅក្បែរ​ផ្ទះ ហើយ​ទទួល​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា​ា ឆ្នាំ​២០២៣​នេះ ជនរងគ្រោះ​បាន​ស្លាប់បាត់​ហើយ​។​​បុរស​ជា​ប្ដី​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អុក អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ ហើយ​ប្រពន្ធ​ក៏​ជា​ជនជាតិ​វៀតណាម​ដូចគ្នា​ដែរ​។ បច្ចុប្បន្ន​ពួកគេ​មានកូន​២​នាក់ ហើយ​កូនប្រុស​ម្នាក់​អាយុ​ប្រហែល​៦​ឆ្នាំ ត្រូវបាន​ឪពុក​ដែលជា​ជនដៃដល់​នាំយកទៅ​ជាមួយ នៅពេល​រត់គេចខ្លួន​ក្រោយ​ចាក់​ប្រពន្ធ​៕a kill vn1 a kill vn4 

​