» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8938 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699109 នាក់

សូម​ប្រ​យ​ត្ន័​លេខ​ទូរ​សព្ទ័​ហៅ​ពី​ក្រៅប្រទេស​!

 


​ភ្នំពេញ​៖​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៤ មិថុនា ឆ្នាំ​២០២០​នេះ​បាន​អំពាវនាវ ឱ្យ​ពលរដ្ឋ​ខ្មែរ មានការ​ប្រុងប្រយ័ត្ន ចំពោះ​ករណី​មាន Missed Call ពី​ក្រៅប្រទេស ដែល ក្រសួង​អះអាងថា Missed Call នោះ ហៅ​មកពី​ប្រទេស​ម៉ាឡាវី អាហ្វ្រិក នី​ហ្សេ​រី​យ៉ា ប៉ា​គី​ស្ថាន ឬ​ប្រទេស​រុស្សី ជាដើម​។​a scam 

ក្រសួងមហាផ្ទៃ​ហៅ​ការ​ទូរ​សព្ទ​ចូល​ដោយ​ប្រើប្រាស់​លេខ​ប្លែកៗ​ពី​ក្រៅប្រទេស​ដែល​មិន​ស្គាល់ គឺជា​គម្រោង​ឆបោក​ប្រាក់ (Money Scam) ដែលមាន​ឈ្មោះថា “Callback Scam ឬ​ហៅ​ម្យ៉ាង​ទៀតថា One-Ring Scam”​។​​នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​បញ្ជាក់ថា Callback Scam ជា​បច្ចេកទេស​កា ត់ ប្រាក់​ពី​គណនី​ទូរស័ព្ទ​ជ ន រងគ្រោះ ដោយ​ប្រើប្រាស់​សេវា ដែល​ហៅថា International Premium Rate Number (IPRN) ដោយ​ក្រុម​បណ្តាញ​ឧក្រិដ្ឋជន​ដែលមាន​អង្គការ​ចាត់តាំង បាន​ទិញ​សេវា​លេខ​ទូរស័ព្ទ IPRN ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ ធ្វើការ​ខ​ល​ចេញពី​ក្រៅប្រទេស ទៅលើ​គោលដៅ​នានា​ជុំវិញ​ពិភពលោក ដែល​រួមមាន​ទាំង​កម្ពុជា​ផងដែរ​។​

អត្តសញ្ញាណ​ក្បាល​លេខ​ទូរ​សព្ទ​ក្រុម​ឧក្រិដ្ឋជន ដែល​ហៅចូល​ដើម្បី​លួ ច​ប្រាក់​ពី​គណនី​ទូរស័ព្ទ គឺ ពី​ប្រទេស​ម៉ាឡាវី មាន​ក្បាល​លេខ​(+265), អាហ្វ្រិក ក្បាល​លេខ​(+27), នី​ហ្សេ​រី​យ៉ា (+234) ប៉ា​គី​ស្ថាន (+92) ឬ ប្រទេស​រុស្សី ក្បាល​លេខ​(+7) ជាដើម​។​​ក្រសួង​បញ្ជាក់ទៀតថា បន្ទាប់ពី​ហៅចូល​ពួកគេ​នឹង​កាត់ផ្តាច់ ដែល​បង្ហាញ Missed Call លើ​ទូរស័ព្ទ​ជ ន រ ង គ្រោះ​។ នៅពេល ជ ន រ ង គ្រោះ​ធ្វើការ ហៅ​ត្រឡប់​ទៅវិញ តម្លៃ​សេវា គឺមាន​តម្លៃ​ថ្លៃ និង​កាត់​ពី​គណនី​ទូរស័ព្ទ​ជនរងគ្រោះ​ដោយ​ស្វ័យប្រវត្តិ​។ ឯ​ក្រុម​ឧក្រិដ្ឋជន​វិញ​នឹង​ទទួលបាន​ប្រាក់កម្រៃ​ជើងសារ (Commission) ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​។​

ដើម្បី​ការពារ​ពី​ការ​លួច​ប្រាក់​ពី​គណនី​ទូរស័ព្ទ​នេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បាន​ណែនាំ​កុំឱ្យ​ហៅ​ត្រឡប់​ទៅវិញ​។​​ប៉ុន្តែ ករណី​ចង់​ទាក់ទង​ត្រឡប់​ទៅវិញ គឺ​ត្រូវ​Save លេខ​ទូរស័ព្ទ​ទុក​ហើយ​ព្យាយាម​ទាក់ទង​តាមរយ​:​កម្មវិធី WhatsApp, Telegram, ឬ SMS​។ បើ​ជួប​ករណីនេះ ក្រសួងមហាផ្ទៃ ស្នើ​ដល់​ពលរដ្ឋ រាយការណ៍​ទៅកាន់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​របស់​អ្នក ដើម្បីឱ្យ​ក្រុមហ៊ុន ទូរ​សព្ទ Block លេខ​ទូរស័ព្ទ​សង្ស័យ ចេញពី​ទូរ​សព្ទ​។​a scam1 a scam2 a scam3 

​