» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7040 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697211 នាក់

កម្ពុជា សហការ​សម្របសម្រួល និង​ធ្វើការ​ជាមួយ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​ចុះ​ថៃ​?


​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៤ ខែសីហា​នេះ ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល ៧​ប្រទេស បាន​ចុះទៅ​ពិនិត្យមើល​ទីតាំង​មួយចំនួន សម្រាប់​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​(AOT) ប្រើប្រាស់​នៅក្នុងពេល​បំពេញការងារ នៅក្នុង​ខេត្តបន្ទាយមានជ័យ នៅពេល​ខាងមុខ​។ នេះ​បើតាម​អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃទី​១៤ សីហា​នេះ​។​a army atacher  

​សូមជម្រាបថា ក្នុង​ដំណើរ​ចុះទៅ​តំបន់​ព្រំដែន ចុះ​ទៅតាម​ទីតាំង​ផ្សេងៗ នៅតាម​បណ្តោយ​ព្រំដែន ដែល​ប៉ះពាល់​ផ្ទាល់ ក្នុងអំឡុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ពេល​មួយថ្ងៃ គឺ​នៅ​ថ្ងៃ ទី​១៤​សីហា របស់​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) គឺ​ដឹកនាំ​ដោយ​អនុព័ន្ធយោធា​ម៉ាឡេស៊ី និង​៦​ប្រទេស​ទៀត មាន​ព្រុយ​ណេ​, ឥណ្ឌូណេស៊ី​, ឡាវ​, មី​យ៉ាន់​ម៉ា​, ហ្វីលីពីន និង​ប្រទេស​វៀតណាម​។​បើតាម​អ្នកស្រី ម៉ាលី សុជាតា ក្នុង​ដំណើរ​ពេញ​មួយ​១​ថ្ងៃ នេះ ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល​នេះ គឺ​ចុះទៅ​យោធភូមិភាគ​ទី​៥ ក្នុង​ខេត្តបាត់ដំបង ដោយបាន​ជួប និង​ស្តាប់​ការធ្វើ​បទ​បង្ហាញ​ពី​វឌ្ឍនភាព ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​ពី ឧ​ត្ត​ម​សេនីយ​ឯក ឯក សំ​អូន មេបញ្ជាការ​យោធភូមិភាគ​ទី​៥​។ គោលដៅ​ទី​២ គឺ​បានធ្វើ​ដំណើរ​ទៅ​ច្រក​បឹង​ត្រកួន ស្រុក​អូរជ្រៅ បន្ទាយមានជ័យ​កន្លែង​ដែល​ទា​ហ៊ាន​ថៃ​រាយ​របងលួស​ព​ទ្ធ័​យក​ដី​។​

​គោលដៅ​ទី​៣ នៅក្នុង​ច្រក​អូរ​បី​ជាន់ ភូមិ​ជោគជ័យ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជា​ទីតាំង​ដែល​កងទ័ព​ថៃ​បាន​ពង្រាយ​បន្លា​លួស និង​កង់ឡាន​។ និង​គោលដៅ​ទី​៤ គឺ​នៅ ច្រក​អានសេះ ខេត្តព្រះវិហារ​(​ក៏មាន​ទា​ហ៊ាន​ថៃ​រាយ​របងលួស​ព​ទ្ធ័​យក​ដី​ផងដែរ​)​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។​ប៉ុន្តែ​អ្វីដែល​នៅ​ឆ្ងល់​គឺ​ក្រុមមន្ត្រី​អនុ​ព​ន្ធ័​យោធា​ទាំង​៧​ប្រទេស​ដែលជា​ប្រទេស​សមាជិក​អាស៊ាន​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​សកម្មភាព​ឈ្លានពាន​ទន្ទ្រាន​រាយ​របងលួស​រឹប​អូស​យក​ដី​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តំបន់​អូរ​បី​ជាន់​និង​អានសេះ​រួចហើយ​តើ​បន្ទាប់មក​នឹងមាន​អ្វី​កើតឡើង​?​តើ​ថៃ​ស្តាប់​តាម​ដែរឬទេ​?​នេះ​ជា​បញ្ហា​។​

ព្រោះថា​ថៃ​បាន​បដិសេធ​រួចហើយ​នូវ​យន្ត​ការដែល​មានកា​រ​ចូលរួម​ពី​បណ្តា​ប្រទេស​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រុំដែន​ដែលមាន​ទំនាស់​ដោយ​ថៃ​ចង់​ដោះស្រាយ​បញ្ហា​ទ្វេភាគី​។​បទ​ឈប់​បាញ់​គឺ​ដោយសារតែ​អាមេរិក​លូកដៃ​គម្រាម​តែប៉ុណ្ណោះ​។​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម នៃ​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (Extraordinary GBC Meeting) កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី​បានកំណត់​ឲ្យ​ភាគី​ទាំងសងខាង​នៅ​ស្ងៀម​កន្លែង​ណា​កន្លែង​ហ្នុ​ង​តែ​ថៃ​មាននៅ​ស្ងៀម​ឯណា​?​។​ឡូ​វ​ជំហា់ន​បន្ទាប់​គឺ​នឹងមាន​កិច្ចប្រជុំ​RBC​តើ​នឹងមាន​របៀបវារៈ​អ្វីខ្លះ​សម្រាប់​ដោះស្រាយ​?​។​a army atacher7 a army atacher1 a army atacher3 a army atacher4 

​