» ឪពុក​បង្កើត​អតីត​ឧកញ៉ា​ហេង​សិទ្ធី​សម្រេចចិត្ត​បោះបង់ចោល​តួនាទី​ឯកឧត្តម​អត់​ស្តាយ​ » គ្រូបាធ្យាយ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ខ្លាំង​មែន​សំពះ​តិច​រួច​បញ្ហា​បាត់​អ្នកផ្សេងស្ពៃ » ករណី​គ្រូបង្រៀន​កិច្ចសន្យា​នៅ​សាលាបឋមសិក្សា​ទួល​កី ខណ្ឌ​កំបូល ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​សិស្ស​រៀន​គរ​គ្នា​ត្រូវ​ដោះស្រាយ​! » នាយករដ្ឋមន្ត្រី​ចុះ​ពិនិត្យ​ច្រវាក់​ផលិតកម្ម​រោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិ​ច (NCX) នៅ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​ » លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya​ឧកញ៉ា​លក់​ឡេ​ត្រូវបាន​ប៉ូលិស​និង​សមាគម​ឧកញ៉ា​ហៅ ចូល​សួរ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​! » អាជ្ញាធរ​ជាតិ​អប្សរា​៖​កុំ​ធ្វើ​ឲ្យ​សត្វ​ស្វា​នៅ​តំបន់​អង្គរ​ផ្លាស់ប្តូរ​ទម្លាប់ និង​មាន​ចរិត​កាច​សាហាវ​! » បែក​រឿង​ករណី​យ៍​ចាប់​ឡាន​ឈើ​ហើយ​ចៅហ្វាយខេត្ត​រាគ​មន៍​គឺជា​ឈើ​របស់​លោកសង្ឃ​! » ពលរដ្ឋ​ប៉ា​ណា​ម៉ា ធើ្វ​ការតវ៉ា​ប្រឆាំង​វត្តមាន​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លើ​បញ្ហា​តំបន់​ព្រែកជីក Panama » ចាប់ខ្លួន​បុរស​ដែល​ថ្លើមធំ យក​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម ដើរ​ប្រមូល​លុយ​ដាក់​ខែ​ពី​អ្នកលក់ដូរ​ដាក់ចូល​ហោប៉ៅ​របស់ខ្លួន » កាប់​ឈើទាល​អស់​៤៩​ដើម​នៅ​ខេត្ដ​ស្ទឹងត្រែង​ ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​?! » ការជួសជុល​កែលម្អ​ផ្លូវ​លេខ​៤៨​ស្រែ​អំ​បឹ​ល​កោះកុង​សម្រេចបាន​ជាង​៨០​ភាគរយ​ហើយ​! » តារា​សម្ដែង​ស្រី​តៃវ៉ាន់ អ្នកនាង Barbie Hsu ដែល​កម្ពុជា​ស្គាល់​ថា​នាង​សាន់ ឆាយ ស្លាប់​ហើយ​ » ឃាតក​តាម​ប​ណ្តោ​ផ្លូវ​៦០​ម៉ែត្រ​ស្តា​រ៉ិ​ច​បុក​រ៉ឺម៉ក​ខូច​ស្លាប់​ម្នាក់​ទៀតហើយ! » សង្គ្រាម​ពា​ណិ​ជ្ចក​ម្មរ​វាង​អាមេរិក​ម៉ិចស៊ិក​កាណាដា​ចាប់ផ្តើម​!? » អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​បូម​ដី​ចាក់​លុប ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នៅ​ភូមិ​ខ្ទរ និង​នៅ​ចំណុច​បាក់ស្រុត​នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​ចំបក់​មាស

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7644 នាក់

ម្សិលមិញ 6961 នាក់

សរុប 15995002 នាក់

វែកមុខបានមួយជំហានហើយករណីយ៍ឃាតកម្មចិននៅប៉ៃលិនតែស្នងការនគរបាលរាយការណ៍ថាដួលស្លាប់!

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៥៖០០​នាទី​ព្រឹក មាន​ករណី​មនុស្ស​ស្លាប់ ដោយ​ការធ្វើ​ទារុណកម្ម នៅ​កាស៊ីណូស្ថិតក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ជនរងគ្រោះ​មានឈ្មោះ ZHOU CHUNHUA ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន​។​ប៉ុន្តែ​ករណី​យ៍​នេះ​ត្រូវបាន​គេ​ឃុបឃិត​គ្នា​ជា​ប្រព​ន្ធ័​លាក់បាំង​ថា​ជនរងគ្រោះ​ស្លាប់​ដោយ​ដួល​ខ្លួនឯង?។​a china pai 

​ក្រោយពី​បែកធ្លាយ​ពត៍​មាន​ពិតនិង​មាន​ពាក្យបណ្តឹង​របស់​ភរិយា​របស់​ជនរងគ្រោះ ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គ​ស្នងការរង​ទទួល​ផែន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន មុន្នី​រ័ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ពោធិ៍សាត់ កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន ដោយ​កំណត់​បាន​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​។​

​លុះ​នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២៤ ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បន្ត​ដឹកនាំ​សហការ ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៧​នាក់ រួមមាន​៖ ទី​១៖ ឈ្មោះ LI YU ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន​។ *​ទី​២៖ ឈ្មោះ លូ ហ្វុ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ចិន ។​*​ទី​៣៖ ឈ្មោះ LIU HUA BING ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន (​ទាំង​៣​នាក់​ឃាត់​នៅត្រង់ចំណុច​ភូមិ​ថ្មដា ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​)​។ *​ទី​៤៖ ឈ្មោះ GUO YUNFEI ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន ។​*​ទី​៥៖ ឈ្មោះ ZHANG YUESEN ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន​។ *​ទី​៦៖ ឈ្មោះ ជា រិទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​។ *​ទី​៧៖ ឈ្មោះ ហួន រតន​: ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ (​ទាំង​៤​នាក់​ឃាត់​ត្រង់ចំណុច​ឃុំ​ស្ទឹង​កាច ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​បន្ត​នីតិវិធី ខណៈ​បក្ខពួក​ម្នាក់ទៀត​កំពុង​ស្រាវជ្រាវ​បន្ដ​។​​ប៉ុន្តែ​អ្វី​ដែលជា​កិច្ចការ​ត្រូវ​បន្ត​គេ​កំពុង​រង់ចាំ​មើលថា​តើ​វាសនា លោក​ឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ​ខេត្ត​ប៉ៃលិន រួមទាំង​មន្ត្រីក្រោមឱវាទ​ដែល​ឃុបឃិត​គ្នា​ធ្វើ​របាយការណ៍​ភូតកុហក​បិទបាំង​បទឧក្រិដ្ឋ តើ​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មាន​វិធានការណ៍​បែបណា​?​។​

ជនរងគ្រោះ​ស្លាប់​ដោយសារ​ការធ្វើ​ទារុណកម្ម ធ្ងន់ធ្ងរ បែ​ជា​ក្លែង​របាយការណ៍​បិទបាំង​បទឧក្រិដ្ឋ ដាក់ថា ជនរងគ្រោះ​ដួល​ស្លាប់​ដោយ​ខ្លួនឯង គឺជា​កំហុស​ធ្ងន់ធ្ងរ​ណាស់ ។ បើតាម​ការផ្ដល់​សក្ខីកម្ម​ក្លែងក្លាយ ឬ ភូតកុហក​តុលា​ការដែល​ត្រូវ​បានកំណត់​នៅក្នុង​មាត្រា ៥៤៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែងថា​៖​សក្ខីកម្ម​ភូតកុហក ដែល​ធ្វើ​ក្រោយពី​បាន​ស្បថ​នៅមុខ​តុលាការ ឬ នៅមុខ​មន្ត្រីនគរបាល​យុត្តិធម៌ ដែល​ធ្វើ​សកម្មភាព​នៅក្នុង​ក្របខណ្ឌ​នៃ​ដីកា​ចាត់​ឱ្យ​សួរចម្លើយ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ (​ពីរ​) ឆ្នាំ ទៅ ៥ (​ប្រាំ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤.០០០.០០០ (​បួន​លាន​) រៀល ទៅ ១០.០០០.០០០ (​ដប់​លាន​) រៀល ។​នេះ​មិនទាន់​និយាយ​ពី​វិន័យ​របស់​រាជរដ្ឋាភិបាល​ពិសេស​ក្រសួងមហាផ្ទៃ​ដែល​បានធ្វើ​កន្លងមក​ដើម្បី​កែទម្រង់​និង​បោស​សម្អាតផ្ទះ​នោះឡើយ​៕a china pai catch a china pai catch1 a china pai catch3 a china pai catch4 a china pai catch5