» លោក​កែវ​រ៉េមី​បកស្រាយ​ពី​សិទ្ធិមនុស្ស​កម្ពុជា ថា​មិន​ដូច​របាយការណ៍ អាមេរិក និង​អឺរ៉ុប​ទេ​! » ក្មេងស្រី​រងគ្រោះ​ដែល ត្រូវ​ជនសង្ស័យ​ទាំង​២០​នាក់ រំលោភ​បូកបាន មកដល់​អង្គការ AFESIP នៅ​ភ្នំពេញ​ » វៀតណាម​ជម្រុញ​ការផលិត​ស្រូវ​សម្រាប់​ការនាំចេញ​អង្ករ​ឲ្យ​បាន​ចំនួន ៨​លាន​តោន » OCHCR ស្នើឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ក្រោយ​តុលាការ​កំពូល​រក្សា​ទោស​២​ឆ្នាំ​ដដែល​ » វរសេនីយ៍ត្រី ផាត ផាន​ណូ ដែល​បាញ់បោះ​សេរី​បន្ទាប់ពី​ដេញចេញ​ពី​ក្របខ​ណ្ឌ័​ឡូ​វ ទៅ​តុលាការ​ » កូនដំរី​ញី​មួយ​ក្បាល ជាប់ផុង​ដាច់ទឹក​ក្នុង​រណ្ដៅ​ដី​មួយ​ត្រូវបាន​ជួយសង្គ្រោះ​! » សម្តេចនាយក​រដ្ឋមន្ត្រី​ផ្តល់​អនុសាសន៍​កាសែត​​កុំ​វិ​ន្និ​ច្ឆ​យ័​និង​ត្រូវ​ហ៊ាន​កែតម្រូវ​បើ​ខុស​ឆ្ក​ង​ » ទីផ្សារ​ស្វាយ​ខ្មែរ​គ្មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​លក់​ទោះ ជា​ឈ្មួញកណ្តាល​ទិញ​ក្នុងតម្លៃ​ទាប​ប៉ុណ្ណា ក៏ដោយ​ » រឿងកាំបូឌៀដែលីចង់ឲ្យលោកគុណញឹមចូលនិវត្តន៍នៅឆ្នាំ២០២៥ត្រូវវាយបកផ្ទួន!ៗ » បញ្ហាទីផ្សារស្វាយ​ខ្មែរ​គ្មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​លក់​ទោះ ជា​ឈ្មួញកណ្តាល​ទិញ​ក្នុងតម្លៃ​ទាប​ប៉ុណ្ណា ក៏ដោយ​ » មកដល់ពេលនេះ​វៀតណាម​មិនទាន់​រកបាន​ប្រធានាធិបតី​ថ្មី​​នៅឡើយ​? » ដូច​ការ​គិតទុក លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ទី​៦ » នៅពេល​កូនស្រី​ធំ​ឆ្អឹង ខឹង​ឪពុកម្ដាយ​ស្ដីបន្ទោស​រឿង​លេង​ឆាត និង​មិន​ឲ្យ​ដើរលេង​ជាមួយ​មិត្តភក្ដិ វេច​បង្វិច​រត់ចោល​ផ្ទះ​បាត់​ » លោក​ស៊ុនចាន់ថុល​ថា​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​សិក្សា​ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ចំនួន​៤២​រូប » កប៉ាល់​យោធា​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ក្នុងពេល​កប៉ាល​យោធា​ចិន​ពីរ​គ្រឿង​នៅ​រាម​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 389 នាក់

ម្សិលមិញ 3141 នាក់

សរុប 14177656 នាក់

ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​

​មណ្ឌលគិរី​៖ នៅ​រដូវប្រាំង​ឆ្នាំនេះ​ហ្វូង​ដំរីព្រៃ​ខេត្តមណ្ឌលគិរី បានបង្ហាញ​ខ្លួន​ជាច្រើន​ហ្វូង​ដូច​បណ្ដា​ឆ្នាំ​កន្លងទៅ ដែល​នេះ​ជា​សញ្ញា​បញ្ជាក់ថា ពួកវា​រស់នៅ​សុខសាន្ត និង​បង្កើត​កូនចៅ​ជា​បន្តបន្ទាប់ ប៉ុន្តែ​វត្តមាន​របស់​ដំរីព្រៃ​មួយ​ហ្វូង​នៅ​ស្រុក​កែវ​សីមា ហាក់​ខុសប្លែក​ពី​ឆ្នាំមុនៗ ក៏​ព្រោះ​ហ្វូង​មួយ​នេះ​មាន​ចរិត​កាច​សាហាវ រហូត​រុំ​បោក​ស្ត្រី​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​។a elefen kill1 

​តែបើ​តាម​មន្ត្រី​ជំនាញ​ហ្វូង​ដំរីព្រៃ​មាន​ភាពកាចសាហាវ និង​មិន​ធ្វើដំណើរ​ទៅណា​ឆ្ងាយ​ពី​ព្រៃ​ក្បែរ​ភូមិ​ព្រោះ​ពួកវា​កំពុង​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែលមាន​ជំងឺ​ឈឺ​ហើមជើង​ដើរចូល​ព្រៃ​វិញ​មិន​រួច ហើយ​ជា​ទម្លាប់​របស់​ហ្វូង​សត្វ​ដំរីព្រៃ ពួកវា​មិន​ទៅណា​ចោល​សមាជិក​ណា​ម្នាក់​ឡើយ ហើយ​ក្នុងស្ថានភាព​មាន​សត្វ​សាហាវ ឬ​មនុស្ស​ចូលទៅ​ក្បែរ​មិត្ត​របស់​វា​កំពុង​ឈឺ វា​នឹង​វាយប្រហារ​ភ្លាម ចាត់ទុកជា​សត្រូវ​។​នៅ​អំឡុងពេល​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ស្ត្រី​ម្នាក់​ដែល​ចូល​ទៅរក​ទំពាំង​ឫស្សី​ក្នុងព្រៃ ត្រូវ​ដំរី​មួយ​ក្បាល​រុំ​បោក​ស្លាប់​ភ្លាមៗ ត្រង់ចំណុច​អូរ​ប៉ា​ម ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។ សព​ជា​ជនរងគ្រោះ​មានឈ្មោះ សែម ស៊ី​ណាត ភេទ ស្រី អាយុ ៣៨​ឆ្នាំ រស់នៅ ភូមិ អូរ​អាម​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​ទីកន្លែង​កំណើត​ស្ថិតនៅ​ក្នុងភូមិ​មេ​ម៉​ង់ ឃុំ​មេ​ម៉​ង់ ស្រុក​មេមត់ ខេត្តកំពង់ចាម​។​​តាម​ការសាកសួរ​ពីរ​បងប្អូន​សាច់ញាតិ​របស់​សព​បាន​អោយដឹងថា សព​និង ប្ដី​ទៅរក​ទំពាំង​នៅ​ចំណុច​អូរ​ដំរី​ផុង ពេលនោះ​ក៏​បំបែក​គ្នា​រក​ទំពាំង​បន្តិចក្រោយមក ក៏​ឃើញ​ប្រពន្ធ​ត្រូវបាន​ដំរី​ចាប់​បោក​បណ្ដាលអោយ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ។​ប្ដី​ក៏បាន​តេ​ទូរស័ព្ទ​ហៅ​បងប្អូន​អោយមក​ជួយ​។​​សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅឯ ស្រុកកំណើត ភូមិ មេ​មង ឃុំ​មេ​មង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​


​នាយក​ដែន​ជ​ម្រ​សត្វព្រៃ​កែវ​សីមា លោក ស៊ិន ស​ត្ថា បាន​ឲ្យ​ដឹងថា មន្ត្រី​បច្ចេកទេស​បាន​ប្រទះឃើញ​សត្វ​ដំរី​ឈ្មោល​០១​ក្បាល ឈឺ​ជើង​ខាងឆ្វេង​នៅក្នុង​អូរ​ប៉ា​ម ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។ ក្រុមការងារ​បាន​យក​ចំណី​ដាក់​នៅ​ជិតៗ​វា​ផងដែរ ហើយ​បច្ចុប្បន្ន​សត្វ​ដំរី​មួយ​នេះ មាន​សុខភាព​ប្រសើរ​វិញ​បន្តិច​ហើយ ខណៈដែល​ហ្វូង​របស់​វា​មិន​ទៅណា​ឆ្ងាយ​ពី​ដំរី​ឈ្មោល​ដែល​ឈឺ​ជើង​នេះ​ទេ ។ ពួកវា​មាន​ភាពកាចសាហាវ​ខុសធម្មតា ដូចជា​កំពុង​ត្រៀម​វាយប្រហារ​ទៅលើ​សត្រូវ ដែល​ព្យាយាម​ចូលទៅ​ជិតគ្នា​វា ហើយ​ជារឿយៗ​សត្វ​ដំរីព្រៃ​តែងតែ​បង្ហាញ​វត្តមាន​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​វា​មិន​កាច​សាហាវ មិនបាន​វាយប្រហារ​មកលើ​មនុស្ស​ដូច​ឆ្នាំ​នេះឡើយ ។

​លោក សុះ មី​ឡែ​ម អភិបាលរង​ស្រុក​កែវ​សីមា ឲ្យ​ដឹង​ដែរ​ថា រដ្ឋបាល​ស្រុក​កែវ​សីមា កំពុង​ចាត់វិធានការ​ណែនាំ មេភូមិ មេឃុំ ក្នុង​ការចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ចៀសវាង​ការចូល​ក្នុងព្រៃ​ស្វែងរក​បន្លែ ក្បែរ​តំបន់​ដំរី​ឈឺ ត្រង់ចំណុច​អូរ​ប៉ា​ម បង្ការ​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​។ បន្ថែម​ពីនេះ លោក​ក៏​ស្នើសុំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​តាមដាន​យកចិត្តទុកដាក់​ទៅលើ​សុខភាព និង​ជំងឺ​របស់​ដំរី​ផងដែរ ។


​លោក ខ្វៃ អាទិ​ត្យា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា នេះ​ជា​សញ្ញា​បញ្ជាក់ថា ពួកវា​រស់នៅ​សុខសាន្ត និង​បង្កើត​កូនចៅ​ជា​បន្តបន្ទាប់ បាន​ធានា​ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ​បានល្អ ធានាបាន​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​បរិស្ថាន​បានល្អ​ប្រសើរ នៅតាម​ប្រព័ន្ធ​ការពារ​ធម្ម​ជាតី ជាពិសេស​នៅ​ខេត្ត​មណ្ឌល​គី​រី ដែលមាន​ប្រព័ន្ធ​ការពារ​ធម្មជាតិ ដូចជា​ដែនជម្រកសត្វព្រៃ ស្រែ​ពក ដែនជម្រកសត្វព្រៃ​លំផាត់ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​កែវ​សេ​ម៉ា ជាដើម​។

​លោក​បានឱ្យដឹងថា យោងតាម​ការសិក្សា​វិភាគ DNA លើ​ចំនួន​សត្វ​ដំរីព្រៃ របស់​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន និង​ដៃគូ​សហការ នាពេល​កន្លងមក ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ ៣៥០​ក្បាល នៅក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្ត​មណ្ឌល​គី​រី​។ ម្យ៉ាងទៀត ក្រសួងបរិស្ថាន​បាន​បង្កើត​ផែនការ​សកម្មភាព​អភិរក្ស​ដំរីព្រៃ ២០២០-២០២៩ នេះ​ឡើង ដែល​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន​៦ និង​ដាក់ចេញ​សកម្មភាព​យុទ្ធសាស្ត្រ សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​ពិសេស​ការបន្ត​សិក្សា​ស្រាវជ្រាវ និង​តាមដាន​វត្តមាន និង​របាយ​របស់​វា​តាមរយៈ​ម៉ា​ស៊ី​ថត​ស្វ័យប្រវត្តិ និង​ការវិភាគ DNA លាមក​ជាដើម​។

​អ្នកនាំពាក្យ បាន​លើកឡើងថា កន្លងមកនេះ ចំនួន​ដំរី​អាស៊ី​នេះ​ហាក់ដូច​ជាមាន​ចំនួន​កើនឡើង​ដោយសារតែ​ពេល​ថ្មីៗ បាន​រកឃើញ​ដំរី​ដើរ​ជា​ហ្វូង​ចាប់ពី​១០ រហូតដល់​ជាង ២០​ក្បាល ហើយ​ក្នុង​មួយ​ហ្វូង​ក៏​ឃើញ​មាន​វត្តមាន កូនដំរី​ដែល​ទើបនឹង​កើត និង​មាន​វ័យ​ជំ​ទុង មាន​ចំនួន​ច្រើន​នៅក្នុង​ហ្វូង​របស់​វា​។ ដើម្បី​ធានាថា​ដំរី​អាស៊ី​ទទួលបាន​ការការពា​រ​ហ្មត់ចត់ និង​អាច​មានឱកាស​បង្កើន​ចំនួន​របស់​វា​នៅក្នុង​ធម្មជាតិ​ឡើងវិញ​បន្ថែមទៀត សម្រាប់​បន្សល់​ទុកជា​កេរ​មរកត​ដល់​មនុស្ស​ជំនាន់​ក្រោយ ស្របតាម​ការអនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​សង្កត់ធ្ងន់​លើ​មុំ​យុទ្ធសាស្ត្រ​អាទិភាព​៣ គឺ​ស្អាត បៃតង និង​ចីរភាព ក្រសួងបរិស្ថាន ស្នើឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ទប់ស្កាត់​ការ​បរបាញ់​សត្វព្រៃ ការដាក់​អន្ទាក់ និង​ការកាប់​រុករាន​ដីព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ និង​បង្កើន​ការចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដាំ​ឈើ​ឱ្យបាន​ច្រើន​នៅតាម​មូលដ្ឋាន និង​ដាំ​ស្តារ​ព្រៃ​រេចរឹល បង្កើន​ភាព​បៃតង និង​ឈានទៅ​សម្រេច​គម្រប​ព្រៃ កើនឡើង​ឱ្យបាន ៦០% នៃ​ផ្ទៃ​ប្រទេស​ត្រឹម​ឆ្នាំ​២០៥០​។​a elefen kill a elefen kill2 a elefen kill3