» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7937 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698108 នាក់

ពឹង​សន្តិសុខ​កក់ក្តៅ​ដូច​អាំង​ផេះ​ចោរ​គាស់​ផ្ទះ ក្នុង​បុរី យកបាន លុយ​ជាង​៤​ម៉ឺន​ដុល្លារ​

 

​ខេត្តកណ្តាល​៖ ក្រុមចោរ​បាន ចូល​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ពី​ខាងក្រោយ​ផ្ទះ​យក​ទ្រព្យសម្បត្តិ​អស់​រាប់សិប​ម៉ឺន​ដុល្លារ ហើយ​គេចខ្លួនបាត់​ដោយ​មិន​រំខាន​ក្រុម​សន្តិសុខ​បុរី​ពិភពថ្មី​ក្រុង​តាខ្មៅ​ឡើយ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​០០​និង​០៦​នាទី​។a house thief1

នគរបាល​ក្រុង​តាខ្មៅ​បាន​រាយការណ៍ ពី​ករណី​ចោរលួច​អំពើ​លួច​គាស់​ផ្ទះ​ដែល​កើតហេតុ​នៅ ចំណុច​ផ្ទះ​លេខ​១១១ ផ្លូវ​លេខ​១A បូរី​ពិភពថ្មី​២ ក្រុម​៤១ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​សម​ត្ត​កិច្ច​ថា​សន្តិសុខ​យាម​តែ​ខាងមុខ​ចោរលួច​ខាងក្រោយ​!​។​​ជនរងគ្រោះ​០១​នាក់​ឈ្មោះ អាង ឌី ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរប​រៈ​ដូរ​លុយ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ ។​

​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​)​។​សម្ភារៈ​បាត់បង់​រួមមាន ១-​ទូរទស្សន៍​២​គ្រឿង​(LED​ទំហំ​៤២​អ៉ី​ង​)២-​ទូរ​ដែក​១ ក្នុងនោះ​មាន​លុយ​ចំនួន​៤២០០០​ដុល្លារ​។ ៣-​កុំព្យូទ័រ Leb top ២​គ្រឿង​។​៤-​ខ្សែករ​ប្លា​ក​ទីន​ទំ​នង់​៥​ជី​ចំនួន​១​ខ្សែ​។​៥-​ខ្សែក​រមាស​២​ខ្សែ​ទំ​នង់​៣​ដំឡឹង​។ ៦-​ឯកសារ​មួយចំនួន​។​
​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​ព្រឹក ជនរងគ្រោះ​ព្រមទាំង​ក្រុមគ្រួសារ បាន​ចាក់សោ​ផ្ទះ​មុខក្រោយ ហើយ​ចាក​ចេញពីផ្ទះ​ទៅ​ស្រុកកំណើត ដោយ​គ្មាន​អ្នក​នៅចាំ​ផ្ទះ​ឡើយ​។

លុះដល់​យប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​វេលា​ម៉ោង​០០​និង​៥​នាទី ទើប​ត្រឡប់​មកពី​ស្រុក​វិញ ចាក់សោ​ផ្ទះ​ខាងមុខ​ឃើញ​មាន​សំភារៈ​ក្នុងផ្ទះ​រប៉ាត់រប៉ាយ មាន​បាត់​ទូរទស្សន៍​ក៏​ដើរមក​មើល​ខាងក្រោយ ឃើញ​របើក​បង្អួច​ឡើង​មើល​ក្នុង​បន្ទប់ ឃើញ​របើក​ទូរ​រើស​ខោអាវ​ពាសពេញ​បន្ទប់ និង​បាត់​ទូរ​ដែក ដែលមាន​ទ្រព្យសម្បត្តិ​ដូច​មាន​ខាងលើ​។ ជនរងគ្រោះ បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​លោក​អធិការនគរបាល​ក្រុង​តាខ្មៅ បញ្ជា​មក​ប៉ុស្តិ៍​រដ្ឋបាល​តាខ្មៅ ចុះ​អន្តរាគមន៍​ដើម្បី​ពិនិត្យ​ដល់​កន្លែងកើតហេតុ​ខាងលើ ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់ថា ផ្ទះ​ជនរងគ្រោះ​ជា​ប្រភេទ​ផ្ទះ​វីឡា​កូនកាត់​មាន​ទំហំ​៤,១ គុណ ១២ ម៉ែត្រ មាន​២​ជាន់​ដោយ​ជាន់​ខាងលើ​មាន​២​បន្ទប់ ជាន់​ក្រោម​មាន​បន្ទប់ទឹក​មួយ ខាងក្រោយ​ផ្ទះ​សល់​ដី​៥​ម៉ែត្រ មាន​ធ្វើ​របង​កំពស់​២​ម៉ែត្រ ចំនែក​ខាងក្រៅ​របង​ផ្ទះ​ខាងជើង ដែល​ស្ថិតនៅ​ខាងក្រោយ​ផ្ទះ​វិញ ជា​ដី​វាល​និង​ដីព្រៃ មាន​ទំហំ​ប្រហែល​១០​ហិច​តា ងាយស្រួល​ឲ្យ​ក្រុម​ជនសង្ស័យ​ចូលធ្វើ​សកម្មភាព​, រីឯ​ក្នុង​បូរី​មាន​សន្តិសុខ​យាម​ត្រឹមត្រូវ តែ​ពួកគាត់​ដើរល្បាត​តែ​ខាងមុខផ្ទះ​ប៉ុណ្ណោះ​មិនបាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​នោះឡើយ ហើយ​ម្យា​ង​ទៀត​ជុំវិញ​ផ្ទះ​ជនរងគ្រោះ គ្មាន​បំពាក់​កា​ម៉េ​រ៉ា​សុវត្ថិភាព​ទេ​?​។​ចឹ​ង​បាន​ថាបើ​ទីតាំង​ផ្ទះ​យើង​មិនសូវមាន​សុវត្ថិភាព​ត្រូវ​ប្រ​យ​ត្ន័​ខ្លួនឯង​ផង​កុំ​ទុកចិត្ត​តែ​លើស​ន្យ​តិ​សុខ​ពេក​!​។​មិនដឹងថា​តើ​បញ្ហា​ចឹ​ង​អាច​ក្រុមហ៊ុន​សន្តិសុខ​ដោះស្រាយ​យ៉ាងម៉េច​តេ​ព្រោះ​ម្ចាស់ផ្ទះ​គេ​បង់លុយ​ឲ្យ​រាល់​ខែ​តើ​!​។​a house thief 

​