» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6983 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697154 នាក់

ឈ្មោះ ភា មេបន​ល្បែង ស៊ីសង​នៅ​ភូមិ​ចុង​កៅស៊ូ ដុះ​ស្លែ គ្មាន​អាជ្ញាធរ​ខេត្តសៀមរាប​ណា​ម្នាក់​ហ៊ាន​បង្ក្រាប !?


​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត សៀម រាប បាន​ឲ្យ​ដឹងថា​ឈ្មោះ ភា បាន​បើក​ល្បែង​ស៊ី សង​គ្រប់​ប្រភេទ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល លេងល្បែង​ស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀង រាល់ថ្ងៃ ។a game vort

នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល និង​អធិការនគរបាល​ក្រុង​សៀមរាប ស្ងាត់ស្ងៀម ធ្វើ​មិនដឹង មិនឃើញ ទំនងជា​អាច​ទទួលបាន លាភ​សក្ការ​:​ប្រចាំខែ ទើប​ទីតាំង​បន​ល្បែង​សុ​ី​សង របស់​បុគ្គល​ឈ្មោះ​ភា​នេះ​អាច​ដំណើរការបាន​យ៉ាង​រលូន ។ សូម្បី តែ​លោក​ឧ​ត្ត​ម​សេនីយ៍ តេង ចាន់​ណាត ស្នង ការ​នគរបាល​ខេត្ត សៀមរាប និង​លោក ទៀ សីហា អភិបាល ខេត្តសៀមរាប ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ បណ្ដោយ​ឲ្យ​ម្ចាស់​សង្វៀន​បញ្ច​ល់​មាន់​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ធ្វើ​អ្វីៗ​តាម​អំពើ ចិត្ត ។ ប្រភពព័ត៌មាន​បា​នប​ន្ត​ថា ពលរដ្ឋ​ខ្មែរ មកពី​គ្រប់ទិសទី​សម្រុក ចូល​លេងល្បែង​បញ្ជល់ មាន់ បៀ អាប៉ោង យូគី​យ៉ាង​ពពាក់ពពូន មាន​អ្នកខ្លះ​ចាញ់​អស់​លុយ ទ្រព្យសម្បត្តិ​រថយន្ត ម៉ូតូ ជា​បន្តបន្ទាប់ ។ សម្រាប់​ថ្ងៃអាទិត្យ មាន​បញ្ជល់ មាន់​គូ​ពិសេស​ដាក់​ដើម​ថា​ន់ រាប់ពាន់​ម៉ឺន​ដុល្លា ឯ​ល្បែង​បៀ អាប៉ោង ក៏​ចាក់​លុយ​ច្រើនៗ​ផងដែរ ។ តែ​បែរជា​ថ្នាក់ដឹកនាំ​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តសៀមរាប មិន​ចាត់ វិធានការ​ទប់ស្កាត់ ឬ​បង្ក្រាប​សោះឡើយ ។

​ប្រជាពលរដ្ឋ បាន​សំណូមពរ ឲ្យ​ថ្នាក់​ដឹក នាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ចាត់ វិធានការ​ទប់ស្កាត់ បង្ក្រាប សង្វៀន​បញ្ច​ល់​មាន់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ខុសច្បាប់​របស់ បុគ្គល​ឈ្មោះ​ភា​នេះ​ផង​ទាន​!​ព្រោះ​ថ្នាក់​ដឹក​នា​ុះ​ខេត្តសៀមរាប​មិន​រវីរវល់​រឿង​បង្ក្រាប​ល្បែង​សុ​ី​សង​១​កន្លែង​នេះ​ទេ ។ ចាំមើលៗ​ៗ​ថា តើ​បុគ្គល ឈ្មោះ ភា ពិតជា​ខ្លាំង សម្បើម​ដៃ​ដូច​ខ្លា​ជាន់ ទ្រុង​ពិតមែន​ដែរ​ទេ បាន ហ៊ាន​ប្រឆាំង​បទបញ្ជា​សម្តេច​តេ​ជោ សែន ស្តី ពី​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់​នេះ ? ។ ការិយាល័យ មា​តិ​ភូមិ ពុំ​អាច​ស្វែងរក​ការសុំ​ការបំភ្លឺ​បានទេ ព្រោះ​ពុំមាន​លេខ ទូរស័ព្ទ​ឈ្មោះ ភា ៕ ដោយ​: សុផល​Tel:012 953 824a game vort1 a game vort2 

​