» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8748 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659255 នាក់

ទាល់​តម្រិះ​?!​សម្រេច​ផ្អាក​ប្រតិបត្តិការ​អូស​សា​ឡង់​ខ្សាច់​ដែល​ជាប់​កឿង​នឹង​សសរស្ពាន​ព្រែក​តា​មាក់​ចាំ​ទឹក​ស្រក​

 


​ភ្នំពេញ​៖​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​រសៀល​ថ្ងៃទី​១៥ កញ្ញា នេះ​បានចេញ​សេចក្តីប្រកាស​ពត៍​មាន​ប្រាប់​ពី​រឿង​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ប្រតិបត្តិការ​អូស​សា​ឡង់​ដឹក​ខ្សាច់​ដែល​បាន​ជាប់​កៀង​នៅ​នឹង​សសរស្ពាន​ព្រែ​កតា​មាក់ សិន​?​។​a salang1 

គេ​មិនដឹងថា​តើ​ក្រសួង​ទាល់​តម្រិះ​ធើ​មិន​បែក​ឬ​គ្មា​នឧបក​រណ៍​នោះទេ​តែបើ​​តាម​ការបញ្ជាក់​របស់​ក្រសួង​ឲ្យ​ដឹងថា ក្រោយ​ពីសា​ឡង់​ដឹក​ខ្សាច់​នោះបាន​ជាប់​កឿង​នឹង​សសរស្ពាន​ព្រែ​កតា​មាក់ កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែកញ្ញា រួចមក អាជ្ញាធរ​ក៏ដូចជា​មន្ត្រី​ជំនាញ​បានធ្វើការ​អូស​សា​ឡង់​នោះ​ជាច្រើនលើក​ច្រើនសារ ហើយ​ជម្រើស​ចុងក្រោយ ក្រុមការងារ​បាន​សរុប​កម្លាំង​រួមគ្នា​អូស​ទាំង​ផ្លូវទឹក អូស​ទាំង​លើគោក នៅតែ​មិនអាច​អូស​សា​ឡង់​ខាងលើនេះ​បាន ដោយសារ​សម្ពាធ​ទឹក​ខ្លាំងពេក​។​

​បន្ទាប់ពី​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ជាមួយ​ក្រុមបច្ចេកទេស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុម​អ្នកជំនាញការ​បច្ចេកទេស​សាងសង់​ស្ពាន​មកពី​ប្រទេស​ចិន​បាន​បញ្ជាក់ថា សា​ឡង់​ដឹក​ខ្សាច់​ដែលជា​ប់​កឿង​ខាងលើ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សសរ និង​តួ​ស្ពាន​ព្រែ​កតា​មាក់​ទាំងមូល​ទេ​, ដូច្នេះ​ក្រុមការងារ​បានសម្រេច​ធ្វើការ​ផ្អាក​នូវ​ប្រតិបត្តិ​ការ​អូស​សា​ឡង់​ខាងលើនេះ​ជា​បណ្តោះអាសន្ន ហើយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បន្ត​ប្រតិបត្តិការ​សារជាថ្មី នៅពេល​ទឹក​មាន​សភាព​ធូរស្រាល​ឡើងវិញ​។​ពេល​ហ្នឹង​បានដឹងថា​អន់​!?ជាងនេះទៅទៀតក្រសួងក៏មិនហ៊ានប្រកាសថាក្រុមហ៊ុនណាម្សៀណាជាម្ចាស់សាឡង់បូមខ្សាច់នោះថែមទៅទៀត៕a salang2 

​