» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2804 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141986 នាក់

ទូត​កូរ៉េ​សុំ​រដ្ឋមន្ត្រី​កសិកម្ម​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អ្ន​កវិន​យោគ​កូរ៉េ​ក្នុង​វិស័យ​កសិកម្មនៅស្រុកខ្មែរ​!


​ភ្នំពេញ​៖​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​ត្អូញត្អែ​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ខ្មែរ​អំពី​បញ្ហា​ប្រឈម​ដែល​វិនិយោគិន​កូ​រ៉​នៅក្នុង​ស្រុក​ខ្មែរ​ដេែល​ទាមទារ​ឲ្យ​មានការ​រួមគ្នា​ដោះស្រាយ​។ ក្នុង​ជំ​នួបជាមួយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សា​នៅ​ទីស្តីការក្រសួង​កាលពី​ទី​០៥ ខែកក្កដា គ​.​ស ២០១៨​លោក​ឯកអគ្គរដ្ឋទូត​បាន​ឲ្យ​ដឹងថា​៖ បញ្ហា​ប្រឈម​មួយចំនួន​ដែល​ក្រុមហ៊ុន និង​សហគ្រាស​កូរ៉េ​កំពុង​ជួបប្រទះ ហើយ​ចាំ​ចាប់​ត្រូវការ​រួមគ្នា​ដោះស្រាយ រួមមាន​៖a veng korea1 

ទី​១.​ការផ្តល់​វិញ្ញាបនបត្រ​ភូត​ភា​ម​អនាម័យ​, ទី​២.​កិច្ចសហប្រតិបត្តិការ​លើ​ការនាំចេញ​រវាង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​នៅ​មិនមាន​កម្រិត​, ទី​៣. បញ្ហា​តម្លៃ​អគ្គិសនី និង​សេវា​ដឹកជញ្ជូន​នៅមានកំរិត​ខ្ពស់​បើ​ធៀប​ជាមួយ​ប្រទេសជិតខាង​, ទី​៤.​ពន្ធ​លើ​គ្រឿងបន្លាស់​គ្រឿងយន្ត​កសិកម្ម​និង​នៅជាប់​វ៉ា​ត់ (VAT) នៅ​ខ្ពស់​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃបន្ថែម​លើ​ផលិតផល​កសិកម្ម​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃថា​៖​ប្រសិនបើ​បញ្ហា​ដែល​បានលើកឡើង​ត្រូវបាន​ដោះស្រាយ​នោះ​បរិយាកាស​នៃ​ការវិនិយោគ​កាន់​តែមាន​ភាពល្អប្រសើរ​នាពេល​អនាគត ស្រប​ពេលដែល​ពលករ​ទៅ​បម្រើការ​នៅ​កូរ៉េ​ផ្នែក​វិស័យ​កសិកម្ម​នឹង​ត្រឡប់មក​កម្ពុជា​វិញ​ដែល​ពួកគេ​អាច​មានឱកាស​បម្រើការ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​កំពុង​ដំណើរ​វិនិយោគ​ក្នុងប្រទេស​កម្ពុជា ព្រោះ​ពួកគាត់​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ពីរ​សំខាន់ គឺ​ជំនាញ និង​ភាសារ ជាពិសេស​តាមរយៈ​ការវិនិយោគ​នេះ​ក៏​ជា​ចំណែក​មួយ​យ៉ាងសំខាន់​ក្នុង​ការជួយ​ឲ្យ​សម្រេច​នូវ​ម​ហិ​ច្ឆិ​តា​របស់​សម្តេច​ដែល​ចង់​ប្រែក្លាយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។

បាន​ឲ្យ​ដឹង ថា​៖ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​និង​សហគ្រាស​កូរ៉េ​ចំនួន​៥៩ ក្នុងនោះ​មាន ១០ បាននិងកំពុង​វិនិយោគ​លើ​វិស័យ​កសិកម្ម ក្រៅពីនោះ​កំពុងតែ​សិក្សា​ស្រាវជ្រាវ​ពី​សក្តានុពល​លើ​វិស័យ​កសិកម្ម​ដើម្បី​ដាក់ទុន​វិនិយោគ និង​ខ្លះទៀត​កំពុងតែ​ចុះ​បញ្ជិកា​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​នៃ​កម្ពុជា​។ កន្លងមក​ក្រុមហ៊ុន ហ៊ុន​ដាយ​របស់​កូរ៉េ​បាន​នាំ​ផ​លិ​ផល​ស្វាយកែវ​រមៀត​របស់​ក​ម្ពុ​ជា​ទៅកាន់​ទីក្រុង​ហុងកុង ហើយ​អនាគត​ដ៏​ខ្លី​នឹងធ្វើ​ការនាំ​ចេញទៅ​ប្រទេស​កូរ៉េ​។​ក្រៅពីនេះ​នៅមាន​ក្រុមហ៊ុន​ផ្សេងទៀត​កំពុងតែ​ដាំដំឡូង​មី​សម្រាប់​ផលិត​អេតាណុល ឬ​បិតស្រា​។​

កម្ពុជា​នៅមាន​កសិផល​សំខាន់ៗ​មួយចំនួនទៀត​ដែលមាន​សក្តានុពល​ដល់​ការវិនិយោគ​ក្នុងនោះ​មាន​សណ្តែកបាយ ល្ង​និង​ម្រេច​។​ល​។ ជាការ​ពិត កម្ពុជា​ជា​ប្រទេស​ផលិត​វត្ថុធាតុដើម​កសិកម្ម ប៉ុន្តែ​វិស័យ​ឧស្សាហកម្ម​កែច្នៃ​កសិផល​នៅមានកំរិត បញ្ហា​នេះ​ដូច​ប្រទេស​កូរ៉េ​កាលពី​អតីតកាល​។​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​កូរ៉េ ដែល​កន្លងមក​បាន​ជួយ​គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​តាមរយៈ​អង្គការ KOICA និង​អង្គការ KOPIA និង​ជាពិសេស​គាំទ្រ​ដល់​ការស្តារ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​នាពេល​កន្លងមក ហើយ​លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា​រដ្ឋាភិបាល​កូរ៉េ​នឹង​បន្ត​ការគាំទ្រ ផ្តល់​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឺ​ង​មាំ និង​ល្អប្រសើរ​ថែមទៀត ពិសេស​លើ​ការកែច្នៃ​កសិផល​កម្ពុជា និង​ការធ្វើ​ពាណិជ្ជកម្ម​ផ​លិ​ផល​កសិកម្ម​នាពេល​អនាគត​។​

​លោក​រដ្ឋមន្ត្រី​បាន​ឯកភាព​និង​ទទួលយក​នូវ​រាល់​បញ្ហា​ដែល​លោក​ឯកអគ្គរដ្ឋទូត​បា​ន​លើកឡើង​។ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលនយោបាយ​ឈ្នះ ឈ្នះ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានស្នើ​ឲ្យ​ភាគី​កូរ៉េ​រៀបចំ​កម្មវិធី​ពិភាក្សា​រវាង​អ្នកវិនិយោគ​កូរ៉េ ជាមួយ​ថ្នាក់ដឹកនាំ ឬ​មន្ត្រី​ជំនាញ ដើម្បី​លើកយក​ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា​ប្រឈម ស្វែងរក​គន្លឹះ​ដោះស្រាយ​ត្រឹមត្រូវ​ជាក់លាក់​មួយ ហើយ​កម្មវិធី​នេះ​គួរ​ធ្វើ​ឲ្យ បាន​២​ដង​ក្នុង​១​ឆ្នាំ លោក​ឯកអគ្គរដ្ឋទូត​បាន​សម្តែង​នូវ​អំណរ​សាទរ​ទទួលយក​សំណើ​នេះ​។​

​ក្នុងជំនួប​នោះដែរ​លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​បាន​សន្យាថា​នឹង​ជួយ​គាំទ្រ​និង​ឧបត្ថម្ភ​ឲ្យ​ក្រសួង​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​បច្ចេកទេស​កសិក​ម្ម​ជួយ​កសិករ នៅក្នុង​ទីស្តីការក្រសួង ប្រយោជន៍​ជួយ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទាំង​បច្ចេកទេស​និង​ទីផ្សារ​ដល់​កសិករ និង​ជួយ​រៀបចំ​ផែនទី​កសិកម្ម​ជាពិសេស​តំបន់កសិកម្ម​ដែលមាន​ក្រុមហ៊ុន​និង​សហគ្រាស​កូរ៉េ​កំពុងតែ​ប្រតិបត្តិ​ហើយ​ចំណុច​នេះ​គឺជា​ចេតនា​ដ៏​ល្អ​មួយ​របស់លោក​រដ្ឋមន្ត្រី​ក្នុងការ​រៀបចំ​ផែនទី​កសិកម្ម​ដើម្បី​កំណត់​តំបន់​ដាំ​ដុះ​ផងដែរ​។a veng korea