» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9613 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699784 នាក់

លោក​ឡេង សុខ​អនុប្រធាន​គយ​ច្រក​ដូង អាន់ជ្រី​ជាមួយ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ ខុសច្បាប់ ស៊ីដាច់​ចំណូល​ពន្ធ​ពេល​លើស​ផែនការ​


​ខេត្តបាត់ដំបង ៖ លោក ឡេង សុខ ដែលមាន​តួនាទី​ត្រឹមតែ ជា​អនុប្រធាន ការិយាល័យ គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង​ត្រូវបាន​គេ​រាយការណ៍​ថា​គាត់​ជា​មេ​គយ មានអំណាច ក្នុងការ​គៃបន្លំ លួច​បំបាត់ ចំណូល​ពន្ធ​តាមរយៈ ឃុបឃិត​ឲ្យ ឈ្មួញ​ធំៗ នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ឬលួច​បង្កប់ ទំនិញ​ខុសច្បាប់ ធ្វើ​រដ្ឋ​ឲ្យ​ខាតបង់ ចំណូល​ពន្ធ រាប់ម៉ឺន​ដុល្លារ ជា​រៀងរាល់ខែ​។custom dong6

ករណី​ភាពមិនប្រក្រតី ពាក់ព័ន្ធ​និង​អំពើពុករលួយ របស់លោក លោក ឡេង សុខ ដែលមាន​តួនាទី ជា​អនុប្រធាន ការិយាល័យ គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង គឺមាន​ក្រុម​ឈ្មួញ បាន​និយាយដើម​គាត់​ថា​៖ លោក ឡេង សុខ បាន​បម្រើ​ការងារ នៅ​ច្រក​ដូង មិនតិចជាង ២០​ឆ្នាំ​នោះទេ អត់​ដែល​ឃើញ ប្តូរ​ទៅណា​សោះ ។​មេ​គយ ប្រចាំ​ច្រក​នេះ សឹង​គ្រប់​ជំនាន់ ត្រូវបាន​លោក ឡេង សុខ មាន​ជំនាញ​បង្ក្រាប ឈានដល់ ខ្លាចរអា ភ័យ បង្ខំចិត្ត​ចំណាយ តាម​ការតម្រូវ ចែចូវ​សុំ​បង់លុយ ប្រចាំខែ មិន​ឲ្យ​ទើសចិត្ត​ជូន​លោក ឡេង សុខ​?!​។
​

ប្រភព​សម​ត្ត​កិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា​៖ បច្ចុប្បន្ននេះ លោក ឡេង សុខ មាន​តួនាទី ជា​អនុប្រធាន ការិយាល័យ ក៏ពិតមែន តែ​គាត់​មាន​ឥទ្ធិពល កាន់​សុទ្ធតែ​កន្លែង កើប​ប្រមូល​លុយ ដូចជា តួនាទី​ជា ប្រធានស្តីទី ( ព្រោះ​ប្រធាន ការិយាល័យ មិនសូវ​ទៅធ្វើ​ការងារ ) ប្រធាន​គយ ប្រចាំ​ច្រក​ដូង ប្រធាន​គណនេយ្យ ប្រធាន​ផែស្ងួត​។ ចឹ​ង​គ្រប់ការ ដឹកជញ្ជូន​ទំនិញ ដែល​ត្រូវ ទូទាត់​លុយ ស្រេច​តែ​លោក ឡេង សុខ ជា​អ្នកចាត់ចែង ទាំង​លុយ​បង់ពន្ធ និង​លុយខ្មៅ​។ ឈ្មួញ​ជាច្រើន​រកស៊ី​តាម​ច្រក​ដូង ដូចជា​ចែ​ឆេង គា​ធី អេក​ធី និង​មាន​ដល់​ទៅ ៥-៦ ក្រុមហ៊ុន​ទៀត ដែល​ស្គាល់​ជិតដិត ជាមួយ​លោក ឡេង សុខ អាច​នាំចូល​ទំនិញ ដោយ​បង់ពន្ធ ប្រហែល ៤០​ភាគរយ សល់​ប៉ុន្មាន ជូន ហោប៉ៅ លោក ឡេង សុខ ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​នាំចូល​ទំនិញ ដោយ​មិន​គិតពី​ខុស​ម៉ោង​រដ្ឋបាល​ជាដើម​។​

​ទំនិញ​ដែល​ឈ្មួញ​ធំៗ លួច​នាំចូល តាម​ច្រក​ដូង មានដូចជា​ភេសជ្ជៈ គោ​ជល់ បា​កាស់ គ្រឿងបន្លាស់ រថយន្ត​កាត់ត សាច់មាន់ ខូចគុណភាព មួយ​រថយន្ត ២០​ទៅ ៣០​តោន រួមទាំង​ទំនិញ​បង្កប់ មានដូចជា គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​ម៉ាស៊ីនត្រជាក់ ជាដើម ដោយ​បង់ពន្ធ ចូល​រដ្ឋ តិចតួច​បំផុត រក​គិត​ជា ចំនួន​ភាគរយ សឹង​មិនបាន​ផង​។ លោក ឡេង សុខ ក្តោប​មុខសញ្ញា ក្រុម​ឈ្មួញ នៅ​ច្រក​ដូង ច្បាស់​ដូច​ថ្ងៃ​រះ ដោយ​គាត់​រឹតបន្តឹង លើ​ការប្រមូល​ពន្ធ ពី​ឈ្មួញ​តូចតាច ដើម្បី​បង្គ្រប់ ផែនការ​ប្រមូល​ពន្ធរ​បស់​ក្រសួង​រួច នៅសល់​ពី​នោះ គាត់​ព្រលែង​ឲ្យ​ឈ្មួញ នាំចូល​ទំនិញ ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់ ដោយ​អនាធិបតេយ្យ មិន​ខ្វល់​ពី​ការ ប្រមូល ចំណូល​បន្ថែម អ្វី​ឡើយ​។​

​ឈ្មួញ​អាច នាំចូល​ទំនិញ ខុសច្បាប់ ដូចជា​គ្រឿងបន្លាស់ រថយន្ត​សម្រាប់ កាត់ត និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច តាម​ច្រក​ដូង យ៉ាង​ងាយស្រួល ព្រោះ​ច្រក​នេះ គ្មាន​ម៉ាស៊ីន សម្រាប់​ស្កែ​ន​។ ដូចជា​ករណី ផែស្ងួត លី​គា ដែល​ទើប បើក​ដំណើរការ បាន​ជាង ២​ខែ គឺ​រថយន្ត ដឹកទំនិញ បានត្រឹមតែ ចូលទៅ​ចុះបញ្ជី ឈ្មោះ​ក្បាល​ឡាន ដើម្បី​បង់លុយ ព្រោះ​លោក ឡេង សុខ ចូលចិត្ត​ឲ្យ​ឈ្មួញ បង់ពន្ធ តាមរបៀប​ម៉ៅការ មិនដែល​បាន ត្រួតពិនិត្យ និង​វាយតម្លៃ​ពន្ធ ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​ប្រមូល​ពន្ធ ឲ្យ​បាន​ត្រឹមត្រូវ តាម​គោលការណ៍ ណែនាំ របស់​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ ម្តងណា​ឡើយ​។​

​ទោះបី​លេចឮ​ដំណឹង​ដ៏​រសើប​នៃ​អំពើពុករលួយ​ច្រក​ដូង​នេះ​ក៏ដោយ ក៏​អង្គភាព​មាតុ​ភុ​មិ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ ពី​លោក ឡេង សុខ អនុប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ ច្រក​អន្តរជាតិ​ដូង បានទេ​នៅឡើយ​ទេ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​។custopm dong custom dong2 custom dong4 


​