» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8873 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699044 នាក់

តុលាការ​រាជធានី​ភ្នំពេញ បដិសេធ​ការចោទប្រកាន់​ពី ឧកញ៉ា ឌួង ងៀប រឿង​ចាត់ការ​សំណុំរឿង​របស់គាត់ ពីស​ទៅ​ខ្មៅ


​ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញបានចេញ​សេចក្តីថ្លែងការណ៍​មួយ ឆ្លើយតប​បកស្រាយ​ចំពោះ Facebook ដែលមាន ឈ្មោះ Duong Ngeap(​ឌួង ងៀប​) ដោយ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង ២៣:៣០​នាទី​យប់ បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ដែលមាន ឈ្មោះ Duong Ngeap បាន​បង្ហោះ​ប​វីដេអូ​មួយ និង​មានការ​ចែកចាយ​តៗ​គ្នា ក្រោម​ការចោទប្រកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា បាន​ចាត់ការ​សំណុំរឿង​របស់គាត់ ពីស​ទៅ​ខ្មៅ និង​ចោទប្រកាន់​រូបគាត់​ថា​បាន​ឆបោក​ជនជាតិ​តៃវ៉ាន់​។​a dourng court1 

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៧២១៧ ចុះ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ​លើ​ឈ្មោះ ឌួង ងៀប តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​លេខ​១៨៣៤ អ​.​យ​.​ជ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ពីបទ​ឆបោក និង មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន លើ​អង្គហេតុ​ពាក់ព័ន្ធ​នឹង​ការលក់​អចលនវត្ថុ​មួយកន្លែង ដែល​អ្នកទិញ​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ឈ្មោះ CHIH YU YEN និង​ឈ្មោះ YAO CHING KING បានប្រគល់​ប្រាក់​ថ្លៃ​ដី​គ្រប់​ចំនួន ៧.៣០៥.០០០​ដុល្លារ ឱ្យទៅ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែ​ជន​ត្រូវ​ចោទថា​មិនមាន​ដី​នោះឡើយ​។

​ក្នុង​សេចក្តីថ្លែងការណ៍ បាន​បន្តទៀតថា ក្នុងការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​នេះ ឈ្មោះ ឌួង ងៀប បានចេញ​មូលប្បទានប័ត្រ​ចំនួន ៣​សន្លឹក ដែលមាន​លេខ​១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០​ដុល្លារ លេខ​២១៣៩៨៧​មានតម្លៃ ៣.៦៥៥.០០០​ដុល្លារ និង​លេខ​១៣២៧៨៨ មានតម្លៃ ២,០០០.០០០​ដុល្លារ ទៅឱ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី​។ បន្ទាប់មក​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​យក​មូលប្បទានប័ត្រ​ទាំង​៣​សន្លឹក​នោះ​ទៅ​បើកប្រាក់​នៅ​ធនាគារ ប៉ុន្តែ​ខាង​ធនាគារ​បញ្ជាក់ថា មូលប្បទានប័ត្រ​ទាំង​៣​សន្លឹក​នោះ​គ្មាន​សាច់ប្រាក់​ទេ​។​

​ក្នុងដំណាក់កាល​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ភស្តុតាង និង​សួរចម្លើយ​ជន​ត្រូវ​ចោទ ឌួង ងៀប ហើយ​បានសម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ ដោយ​ជំនួស​មកវិញ​ផ្លូវការ​ដាក់​ជន​ត្រូវ​ចោទ​ឱ្យនៅ​ក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ តាមរយៈ​ដីកា​សម្រេច​លេខ​៤២៧៣ “​ម​” ដ​.​ព​.​ស ចុះ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ ដែលមាន​កាតព្វកិច្ច​ត​ម្រូ​វ​ឱ្យ​ជន​ត្រូវ​ចោទ​ដាក់​ប្រាក់​ធានា​មិន​ឃុំខ្លួន​នេះ​ចំនួន ៥.៣០៧.០០០​ដុល្លារ មក​តម្កល់​នៅក្នុង​គណនី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល ១​ខែ តែ​ជន​ត្រូវ​ចោទ​មិនបាន​យកប្រាក់​ធានា​ខ្លួន​នេះ មក​តម្កល់​តាម​ការកំណត់​ក្នុង​ដីកា​សម្រេច​នោះឡើយ​។​

​តុលាការ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប បានគេច​វេះ​ពី​កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​ក៏បាន​ចាត់វិធានការ បន្ត​តាម​នីតិវិធី ស្របតាម​បញ្ញត្តិ​មាត្រា​២៣០ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។ ក្នុងករណីនេះ សាលាដំបូង​នឹង​បន្ត​អនុវត្តតាម​នីតិវិធី​ជា​ធរមាន​ចំពោះ​ករណីនេះ ដោយ​មិន​អនុញ្ញាតឱ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ឡើយ​៕a dourng court 

​