» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5752 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695923 នាក់

កម្មករ​ក្រុមហ៊ុន ហង អញ់ អណ្ដូង​មាស ចម្ការចេក​របស់​វៀត​ណា​ម​ជាង​២០០​នាក់ តវ៉ា រឿង​មេការ​រត់​បាត់​

 

​ខេត្តរតនគិរី ៖ អ្នកស្រី យ៉ែម ណុប តំណាង​ឲ្យ​កម្មករ​ដែល​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​កន្លង​មកនាយក​ក្រុមហ៊ុន​ចម្ការចេក​ហង អញ់​អណ្ដូង​មាស​បានផ្ដល់​សិទ្ធិ ឲ្យ​ឈ្មោះ វង្ស ជនជាតិ​វៀតណាម​ជា​អ្នក មើល​ចាត់ចែង​ការងារ​ដាំ​ដុះ​ថែទាំ​ដំណាំ​ចេក​ជំនួស​ក្រុមហ៊ុន ពោល​គឺជា​មេការ ឡូ (​មេការ​រួម​)​ហើយ​មេការ​ឡូ​នោះបាន​មើល​លើ​មេការ​ផ្នែក​ប្រមាណ​ចំនួន​១០​នាក់​ទៀត​ដែល​ក្នុង​មេការ​ម្នាក់​មាន​កម្មករ​ចាប់ពី​៥០​នាក់​ទៅ​៦០​នាក់​។​a hong anh1 

​តំណាង កម្មករ បាន​ឲ្យ​ដឹង​ទៀតថា​នៅពេល​ចុះ​ធ្វើការ មេ ការ​ឡូ សន្យាថា​និង​បើកប្រាក់​ពលកម្ម ឲ្យ​កម្មករ ពីរដង​ក្នុង​មួយខែ ក៏ប៉ុន្ដែ​ជាក់ស្ដែង​មេការ​ឡូ​មិនបាន​បើកប្រាក់​ឲ្យ​គ្រប់​ចំនួន​នោះឡើយ គឺ​បើក​ឲ្យ​តែ​ថ្លៃ​ម្ហូប​ស្ទើរ​មិន​ចង់​គ្រប់​ផង​ទេ​។​​តំណាង​កម្មករ បាន​បញ្ជាក់ថា​នៅពេល មេការ​ឡូ​មិនបាន​បើកប្រាក់​ខែ​ឲ្យ​បាន​ទៀងទាត់ ក្នុងនាម​ជា​អ្នកម៉ៅការ​បាន​ទៅ​ខ្លី​បុល​ប្រាក់​ពី​ធនាគារ​យកមកប្រើ​ប្រាស់​គឺ​បើក​ឲ្យ​កម្មករ​ដើម្បី​កុំ​ឲ្យ​ស្ទះ​ការងារ ប៉ុន្ដែ​ឈ្មោះ វង្ស ដែល​មេការ​ឡូ​ជនជាតិ​វៀតណាម​នោះបាន​ពន្យារពេល​ពុំបាន​បើក​លុយ​ឲ្យ​មេការ​ខ្មែរ​១០​នាក់ គឺ​ចាប់ពី​ខែកក្កដា​ឆ្នាំ​២០២២​រហូតមកដល់​ខែសីហា​ឆ្នាំ​២០២៣​នេះ​ធ្វើ​ឲ្យ​ថ្លៃ​ពលកម្ម​កើន​ប្រាក់​ដល់​ជាង​២៤៨,៣៦១,៨០០​រៀល​។​

​កាលពី​ខែមេសា​ឆ្នាំ​២០២២​តំណាង​កម្មករ​ក៏​ធ្លាប់បាន​ទៅ​ដាក់ពាក្យ​ប្ដឹងទៅ​សាលាដំបូង​ខេត្តរតនគិរី តុលាការ​បាន​កោះហៅ​ខាង​ក្រុមហ៊ុន​ហង អញ់ អណ្ដូង​មាស​ឲ្យ​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ដែរ តែ​ក្រុមហ៊ុន​នៅតែ​ពុំបាន​បើកប្រាក់​ខែ​ឲ្យ​កម្មករ​ទាំង​ជាង​២០០​នាក់​នោះទេ​។​​លុះ​មកដល់​ខែកក្កដា​ឆ្នាំ​២០២៣​កម្មករ​នោះបាន​នាំគ្នា​មកកាន់​សាលាខេត្ត​រតនគិរី​ដើម្បី​សុំ​ឲ្យ​អភិបាលខេត្ត​ជួយ​អន្ដរាគមន៍​ព្រោះ​ពួកគាត់​គ្មាន​ប្រាក់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​និង​សម្រាប់​បង់ការ​ប្រាក់​ធនា​គារ​ទេ​។​​លោក​ញ៉ែម សំអឿន អភិបាលខេត្ត​រន​គិរី​ក៏បាន​ចេញ​លិខិត​មួយច្បាប់​បញ្ជូនទៅ​លោក​សេក ហៃ អភិបាលស្រុក​កូន​មុំ ឲ្យ​ធ្វើការ​ដោះស្រាយ​រវាង​ក្រុមហ៊ុន​និង​កម្មករ​ឲ្យ​បាន​ជ្រះស្រឡះ តែ​មកដល់ពេលនេះ​តំណាង​កម្មករ​ថា លោក​សេក ហៃ នៅ​ពុំទាន់​បាន​ដោះ​ស្រោ​យ​ជូន​ពួកគាត់​នៅឡើយ​។​

​ខណៈ​ពេលនេះ​តំណាង​កម្មករ​នៅ​ចម្ការចេក​បានបញ្ជាក់​ថា​មេការ​ឡូ ឈ្មោះ វង្ស នោះ ត្រូវបាន​ក្រុមហ៊ុន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​បាត់​ហើយ​តែ​រឿងនេះ​ពួកគាត់​សុំ​ឲ្យ​ខាង​ក្រុមហ៊ុន​ចេញមុខ​ទទួល​សង​ប្រា​ក់ជាង​២០០​លាន​រៀល​នោះ​ព្រោះ​មេការ​ឡូ​នោះ​ជា​មនុស្ស​របស់​ក្រុមហ៊ុន​ហង​អញ់​អណ្ដូង​មាស​។​​លោក​សេក ហៃ អភិបាលស្រុក​កូន​មុំ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ករណីនេះ កម្មករ​ធ្លាប់បាន ប្ដឹង​ក្រុមហ៊ុន​ចម្ការចេក​ទៅ​តុលាការ​រួច​ម្ដង​ហើយ គឺ​តាមរយ​:​មន្ទីរ​ការងារ​តែ​ពុំ​ដឹងថា​មាន​ដំណោះស្រាយ​យ៉ាងណា​នោះ​ទ​។ នៅ​ថ្ងៃ​ខាងមុខ​លោក​និង​អញ្ជើញ​ភាគី​កម្មករ​ឲ្យ​មក​សាលាស្រុក​ដើម្បី​បំភ្លឺ​បន្ថែម​៕a hong anh 

​