» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7914 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698085 នាក់

ឡាន​ដឹកឈើ​ប្រណិត​ទៅ​យួន​តាម​ច្រក​ណាំ​លៀ​តែ​មេ​ប៉ុស្តិ​ថា​តាម​ច្រក​ផ្សេង​រ៉េ​!

​មណ្ឌលគិរី​៖ ប្រភព​ពត៌មាន​ពី​ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​១៩ ខែមិថុនា​នេះ សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​តាម​រថយន្ត​ឡង់​គ្រី​ស័​រ​កែឆ្នៃ ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀរ​ហៅ​ប៉ុស្តិ៍​៧ ស្ថិតក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី​ដោយ​គ្មាន​កា​បង្ក្រាប​ទប់ស្កាត់​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័​នោះឡើយ​។​a nam lea car 

​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា​រយះពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នៅក្នុង​អំឡុង​ចុងខែ​ឧសភា និង​ដើមខែ​មិថុនា​មុន​ថ្ងៃ​បោះឆ្នោត​សកល​នេះ សកម្មភាព​នៃ​កា​ដឹក​ជ​ញ្ចូ​ន​ឈើប្រណិត​ឆ្លងដែន​ទៅ​វៀត គឺ​បានចាប់ផ្តើម​គ​ក្រើ​ក​ឡើង​វី​ញ​ហើយ​បន្ទាប់ពី​មាន​សភាព​ស្ងប់ស្ងាត់​មួយ​រយះ​បន្ទាប់ពី​មាន​ករណី​បាញ់សម្លាប់​មន្ត្រី​ការពារ​ព្រៃឈើ​នៅ​ប៉ុស្តិ​អូរ​លែ​កាលពីពេល​ថ្មី​កន្លងទៅនេះ​។​

​ប្រភព​បន្ត​រថា ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​បានធ្វើ​ឡើង​ទាំងយប់​ទាំង​ថ្ងៃ តាម​រថយន្ត​ឡង់​គ្រី​ស័​រ ដោយ​រត់​ឆ្លង​កាត់មុខ​បញ្ជារ​ការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពេ​ជ្រា​ដា និង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា​ដា យ៉ាង​រំភើយ ។​សេចក្តីរាយការណ៍ បានបញ្ជាក់​ទៀតថា ការដឹកជញ្ជូន​ឈើ​ប្រណីត ឆ្លងទៅ​ប្រទេស​វៀតណាម បាន​ឆ្លងកាត់​ទីតាំង ដែល​បណ្ដុំ​ទៅដោយ​សមត្ថកិច្ច មានដូចជា សាលាស្រុក​ពេ​ជ្រា​ដា អធិការដ្ឋាន នគរបាល​ស្រុក បញ្ជាការ​យោធា​ស្រុក និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បើ​មិន​ចាយលុយ​ស្មានថា​ទៅរួច​ឬ​?​។

ចំពោះ​ការដឹក ឈើ​ប្រណីត​ទាំងនោះ ប្រភពពី​សម​ត្ត​កិច្ច​មូលដ្ឋាន​និយាយថា​៖ គឺ​ត្រូវ​រត់ការ​បង់លុយ ឲ្យ​សមត្ថកិច្ច​ជំនាញ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ឈរជើង​ក្នុងស្រុក​ពេ​ជ្រា​ដា រហូតដល់ ច្រកទ្វារ​ណាំ​លៀ (​ហៅ​ប៉ុស្តិ៍​ប្រាំពីរ​) ក្នុងនោះ​សម្រាប់ រថយន្ត​កាមរី​ដឹកឈើ​ប្រណីត ត្រូវ​បង់​ប្រមាណ ៥០០​ដុល្លារ ហើយ​សម្រាប់ រថយន្ត​ប្រភេទ ឡង់​គ្រី​ស្ស័​រ និង​ធុន​ត្រា គឺ​ត្រូវ​បង់​ប្រមាណ​ជា ១០០០​ដុល្លារ​។​a nam lea 

​ប្រភព​ច្បាស់ការ​ពី​សមត្ថកិច្ច​ក្នុង​ខេត្ត​បានអោយដឹង ថា​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ច្រក​ខាងលើ គឺ​ភាគច្រើន​ក្រុម​ឈ្មួញ ជា​កងកម្លាំង​សមត្ថកិច្ច ដោយ​គេ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​នោះឡើយ តែ​គេ​ប្រើ​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ឆុង ជា​អ្នកមើលការខុសត្រូវ​តាម​ក្បួន​រថយន្ត និង​រត់ការ​ជួប​សម​ត្ថ​កិច្ច​ពាក់​ព​ន្ឋ័ ។​

លោក ផូ សំអន ប្រធាន​ស្នាក់ការ​ច្រក​ទ្វេរ​ភាគី​ណាំ​លៀរ​មិនអាច​សុំ​ការពន្យល់ បានទេ​ដោយ​ទូរ​សព្ទ័​លោក​កល​ចូល​មិនមាន​អ្នកទទួល​។​​ឯ​លោក សំរិទ្ធ ណ​យ មេ​ប៉ុ​ស្តិ័​នគរបាល​ច្រក​ទ្វេភាគី​ណាំ​លៀរ បានបញ្ជាក់​អោយដឹងថា​ចំពោះ​ករណី​ដឹកជញ្ជូន​ឈើ​ខុស ច្បាប់ វា​មិនមាន​អ្នកណា​ហ៊ាន​ចេញ​ច្បាប់​អោយ​នោះទេ តែបើ​មាន​ប្រហែលជា​ចេញ​វា​លួច​ចេញ​តែ​មិនមែន​ច្រក​ណាំ​លៀរ​ទេ​!។​

សូមបញ្ជាក់ថា សកម្មភាព​នៃ​កា​ដឹកជញ្ជូន​ឈើ នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​ចេញទៅ​ស្រុក​យួន សព្វថ្ងៃ​មានកា​បើក​ច្រក​ចំនួន​២​ច្រក​សម្រាប់ធ្វើ​កា​នាំចេញ​ឆ្លងដែន​ទៅ​វៀតណាម គឺមាន​ច្រក​ដាក់​ដាំ និង​ច្រក​ទ្វេភាគី​ណាំ​លៀរ​ហៅ​ប៉ុស្តិ៍​៧ ។​បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​ត្រូវបាន​គេ​រាយការណ៍​បានកើត​ឡើង​យ៉ាង​គគ្រឹក​ឡើងវិញ​ក្នុងពេលដែល​ថ្ងៃ​បោះឆ្នោត​ខិត​កាន់តែ​ជិត​មកដល់​!៕a dak dam hun chea 

​