» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11031 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701202 នាក់

ចក្រភព​អង់គ្លេស​កំពុង​ស៊ើប​រឿង TikTok ជុំវិញ​ការការពារ​ឯកជន​ភា​ព​កុមារ​ក្រោម​អាយុ ១៣​ឆ្នាំ

ចក្រភព​អង់គ្លេស​៖ បណ្តាញ​សង្គម TikTok ដែលជា​កម្មវិធី​ចែករំលែក​វីដេអូ​ដ៏​ពេញនិយមរ​(​បស់​ក្រុមហ៊ុន​ចិន​) កំពុង​ប្រឈមមុខ​នឹង​ការផាកពិន័យ​ខ្ទង់ ២៩​លាន​ដុល្លារ បន្ទាប់ពី​ការិយាល័យ​ស្នងការ​ព័ត៌មាន​របស់​ចក្រភព​អង់គ្លេស (ICO) បាន​រកឃើញ​ព័ត៌មាន​បណ្តោះអាសន្ន​ថា ក្រុមហ៊ុន​នេះ​បាន​បំពាន​ច្បាប់​ការពារ​ទិន្នន័យ​កុមារ​ក្នុង​រយៈពេល ២​ឆ្នាំ​កន្លងមកនេះ​។a tiktok1 

សារព័ត៌មាន Reuters នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​៖​ការបំពានច្បាប់​ដែល​បាន​ចោទប្រកាន់​បាន​កើតឡើង​ចាប់ពី​ខែឧសភា ឆ្នាំ​២០១៨ ដល់​ខែកក្កដា ឆ្នាំ​២០២០ ដោយ ICO បាន​កត់សម្គាល់ថា TikTok «​បានអនុញ្ញាត​» ទៅលើ​ដំណើរការ​ទិន្នន័យ​របស់​កុមារ​ដែលមាន​អាយុ​ក្រោម ១៣​ឆ្នាំ​ដោយ​គ្មាន​ការយល់ព្រម​ពី​ឪពុកម្តាយ​។ លើសពីនេះទៅទៀត ICO បាន​បន្ថែមទៀតថា TikTok «​មិនបាន​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ​ដល់​អ្នកប្រើប្រាស់រ​បស់​ខ្លួន ជាពិសេស​ឪពុកម្តាយ​ក្មេង​ក្នុង​កម្មវិធី​សង្ខេប​, តម្លាភាព និង វិធី​តាមដាន​ការប្រើប្រាស់​របស់​កុមារ​» ហើយ​ថែមទាំង «​អនុញ្ញាតឱ្យ​កុមារ​អាច​ដំណើរការ​ទិន្នន័យ​ប្រភេទ​ពិសេស ដែល​សំដៅ​ទៅលើ​ទិន្នន័យ​ផ្ទាល់ខ្លួន​នៅក្នុង​ផ្នែករ​ស៊ើប​ដូចជា ទំនោរ​ផ្លូវភេទ ជំនឿ​សាសនា និង​គំនិត​នយោបាយ​ជាដើម ដោយ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​ត្រឹមត្រូវ​» ថែម​ទៀតផង​។​

​ស្នងការ​ព័ត៌មាន​របស់​ចក្រភព​អង់គ្លេស​លោក​ច​ន​អែ​ដ​វឺ​ត​( John Edwards) និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​យើងទាំងអស់គ្នា​ចង់ឱ្យ​កុមារ​អាច​រៀន និង​ទទួលបាន​បទពិសោធន៍​ពី​ពិភព​ឌីជីថល ប៉ុន្តែ​ជាមួយនឹង​ការការពារ​ឯកជន​ភា​ព​ទិន្នន័យ​ត្រឹមត្រូវ​»​។ ក្នុងករណីនេះ «​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ឌីជីថល​ត្រូវមាន​កាតព្វកិច្ច​ផ្លូវច្បាប់​ក្នុងការ​ដាក់​ការការពារ​ទាំងនោះ ប៉ុន្តែ​រូបភាព​បណ្តោះអាសន្ន​របស់​យើង​គឺថា TikTok កំពុង​ខ្វះ​ការបំពេញ​តម្រូវការ​នោះ​»​។​​យ៉ាងណាមិញ ICO បាន​គូសបញ្ជាក់ថា ការរកឃើញ​របស់ខ្លួន​គឺ ស្ថិតនៅក្នុង​ការចោទប្រកាន់ «​បណ្តោះអាសន្ន​» ហើយ​កំពុងតែបន្ត​ការស៊ើបអង្កេត​លើ TikTok បន្តទៀត ប្រសិនបើ​រកឃើញ​ភស្តុតាង​ថ្មី​បន្ថែម​ពីនេះ​ទៀត​នោះ ខ្លួន​នឹង​ចេញ​ការផាកពិន័យ​ជា​អតិបរមា​ដល់​ទៅ ៤​ភាគរយ នៃ​ប្រាក់ចំណូល​សកល​ប្រចាំឆ្នាំ​របស់ TikTok ក្រោម GDPR របស់​សហភាព​អឺរ៉ុប ដែល​បានចែង​នៅក្នុង​ច្បាប់​របស់​ចក្រភព​អង់គ្លេស​។​​គួរ​បញ្ជាក់ដែរថា TikTok ឥឡូវនេះ​មាន​ពេល ៣០​ថ្ងៃ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការសម្រេចចិត្ត​របស់ ICO​។ ប្រសិនបើ​បណ្តាញ​សង្គម​នេះ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ការពារ​ការដោះស្រាយ​ទិន្នន័យ​របស់​កុមារ​នោះ ICO អាច​កាត់បន្ថយ​ទំហំ​នៃ​ការពិន័យ ឬ​អាច​នឹង​លុបចោល​មិន​ដាក់ពិន័យ​ទាំងស្រុង​នេះ​ក៏​ថា​បាន​៕a tiktok 

​