» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3048 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054277 នាក់

ឡើង​ធ្វើ​បេក្ខភាព​នាយករដ្ឋមន្ត្រី​បាន​មួយ​ដង្ហើម​ចង្រឹត​ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា​ត្រូវ​មហាក្សត្រ​ប្អូន​ជំទាស់​ដកចេញ​បាត់​!


​ប្រទេស​ថៃ​៖ គណបក្ស​ថៃ​រក្សា​ជាតិ​(Thai Raksa Chart) បានសម្រេច គោរព​តាម​ព្រះ​ហរ​ទ័យ​របស់​ព្រះមហាក្សត្រ​ថៃ ព្រះបាទ មហា វិ​ច្ឆិ​រ៉ា​ឡុងកន ដែល​មិន​ឲ្យ​ព្រះរាម​របស់​ទ្រង់ គឺ​ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា (Ubolratana) ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត​នា​ខែក្រោយ​។a elect thai5 

នេះ​បើតាម​សេចក្តីថ្លែងការណ៍​ផ្ទាល់​របស់​គណបក្ស​ថៃ​រក្សា​ជាតិ ដកស្រង់​ខ្លឹមសារ​ដោយសារ​ព័ត៌មាន​ថៃ The Nation នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩​។​​​សេចក្តីថ្លែងការណ៍​នេះ​ក៏បាន​សម្តែង​ការ​អរ​ព្រះ​គុណ​ចំពោះ​ព្រះ​នាង​ម្ចាស់​អ៊ុ​បុល​រតនា​( Ubolratana )​ដែល​បាន​ទទួលយក​ការអញ្ជើញ​ឲ្យ​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី តែមួយគត់​របស់​បក្ស​ផងដែរ កាលពី​ថ្ងៃ​សុក្រ​ទី​៨​កុម្ភៈ​ម្សិលមិញ​។ 

ព្រះបរមរាជវាំង​ថៃ​នៅ​ល្ងាច​ថ្ងៃ​សុក្រ បានចេញ​ព្រះរាជសារ​មួយ ថា​៖ “​ព្រះមហាក្សត្រី​យា​នី ព្រះអង្គម្ចាស់​រាជទាយាទ ព្រមទាំង​សមាជិកគ្រួសារ​ព្រះ​ញាតិវង្ស​ទាំងអស់ គឺ​ត្រូវ​ស្ថិតនៅ​ខ្ពស់ លើសពី​ឆាកនយោបាយ ហើយ​មិនអាច ចូលទៅ​កាន់កាប់ មុខងារ​នយោបាយ​ណាមួយ​បានទេ​។ បើ​ហ៊ាន​ធ្វើ​ដូច្នេះ គឺ​វា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​”​។

សារ​ដដែល បន្តថា​៖ “​ការចូល​ធ្វើ​នយោបាយ របស់​គ្រួសារ​ព្រះ​ញាតិវង្ស គឺ​វា​នឹង​ប្រាសចាក ពី​ទំនៀប​ទំលាប់​ប្រពៃណី នៃ​ស្ថាប័ន​ព្រះបរមរាជវាំង​”​។​ 

គណបក្ស​ថៃ​រក្សា​ជាតិ បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា «​គណបក្ស​បានសម្រេច​ទទួលយក​ព្រះរាជ​បញ្ជា​របស់​ព្រះមហាក្សត្រ ជាមួយ​ភក្តីភាព​ពេញទំហឹង​ចំពោះ​ព្រះអង្គ និង​ចំពោះ​សែ​រាជវង្ស​ទាំងមូល​» ។​“​គណបក្ស​ថៃ​រ៉ា​ក់​សា​ឆាត ត្រូវ​ស្ថិតនៅ​ក្រោមបង្គាប់ នៃ​ព្រះ​រាជបញ្ជា​”​។​

  នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៩ កុម្ភៈ គណបក្ស ថៃ​រ៉ា​ក់​សា ឆាត ដែលជា​អ្នក​បាន​លើក​ព្រះអង្គម្ចាស់​ក្ស​ត្រី អ៊ុ​ប៊ុន​រ៉ាត់ ឲ្យ​ឈរឈ្មោះ​នោះ ក៏បាន​សម្រេចចិត្ត ដក​បេក្ខភាព​នេះ​វិញ​។ ការសម្រេច​លប់ចោល​បេក្ខភាព​វិញ របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី អ៊ុ​ប៊ុន​រ៉ាត់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ថៃ​គ្រប់គ្នា​ស្រឡាំងកាំង​ម្តងទៀត​។

 ចំណែក​ព្រះអង្គម្ចាស់​ក្ស​ត្រី អ៊ុ​ប៊ុន​រ៉ាត់ វិញ ហាក់​នៅ​មិនទាន់​អស់ចិត្ត​ទេ ដោយបាន​សរសេរ​នៅលើ​ទំព័រ​Twitter ថា​៖ “​ខ្ញុំ​សូម​ប្រកាស​សារជាថ្មី ដោយ​សេចក្តី​ទៀត​ត្រង់​អស់ពី​ចិត្ត​ថា ខ្ញុំ​ចង់​ឲ្យ​ប្រទេស​ថៃ បោះជំហាន​ទៅមុខ ហើយ​ត្រូវគេ​ទទួលស្គាល់​និង​គោរព ពី​សំណាក់​សហគម​អន្តរជាតិ​”​។

មានន័យថា​មូលហេតុ ព្រះអង្គម្ចាស់​ក្ស​ត្រី អ៊ុ​ប៊ុន​រ៉ាត់ ចង់​ចូលរួម​ធ្វើ​នយោបាយ គឺ​ដោយសារ​ព្រះអង្គ មិន​ចង់ឃើញ​របប​យោធា បន្ត​ដឹកនាំ​ប្រទេស​តទៅទៀត ព្រោះ​វា​ជា​របប ដែល​មិនកើត​ចេញពី​បោះឆ្នោត ហើយ​ដែល​សហគម​អន្តរជាតិ មិន​ទទួលស្គាល់​ទេ​។​

​ទោះជា​យ៉ាងណា​បេក្ខភាព​នាយករដ្ឋមន្ត្រី នៃ គណបក្ស "​ថៃ​រក្សា​ជាតិ​" អាច​នៅ​ជា​ប្រធានបទ​ក្តៅ​គុក​ដោយសារតែ​មាត្រា ៨៧-៨៩ នៃ រដ្ឋធម្មនុញ្ញ ថៃ មិន​អនុញ្ញាត​ឲ្យ​ដកហូត​បេក្ខភាព​បាន​បាន ។​ការដកហូត​អាចធ្វើ​ទៅបាន ល្គឹកណា​បេក្ខភាព​ខ្វះ​គុណសម្បត្តិ និង ដកហូត​មុនពេល​បិទ​ការចុះឈ្មោះ​នៅវេលា​ម៉ោង ៤ រសៀល ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះ ។ប្រសិនបើពួកយោធាចង់ធ្វើ ការ​ប្តឹងផ្តល់​គណ​ក្ស ថៃ​រក្សា​ជាតិ​អាច​នឹងត្រូវ​ធ្វើឡើង និង អាច​ឈានដល់​ការរំលាយ​បក្ស "​ថៃ​រក្សា​ឆាត​" តែម្តង ប្រសិនបើ​រកឃើញថា​គ​ណ​បក្ស​នេះ​មាន​ចេតនា​យក​ព្រះ​កិត្តិ​ស័ព្ទ​របស់​ព្រះ​រាជវង្ស​ប្រើប្រាស់ ដើម្បី​កេង​យក​សម្លេង​ការគាំទ្រ ។​តែ​យ៉ាង​ណាគ​ណបក្ស​បាន​អះអាងថា​ធ្វើតាម​ព្រះរាជតម្រិះ​មហាក្រ​ត្រ​ហើយ​គ្មាន​ប​ញ្ហា​អ្វី​នោះទេ​។

​ប្រភពពី​អ្នកវិភាគ​ថៃ​ឲ្យ​ដឹងថា​៖ តាំងតែ​ពី​បាន​គ្រង​រាជ​មក​(​ទោះជា​មិនទាន់​ទទួល​បានការ​អភិសេក​)​តែ ព្រះ​ចៅ​វិ​ជ្ជ​រ៉ា​ឡុងកន បាន​ព្យាយាម​ធ្វើកំណែទម្រង់​ច្រើន នៅក្នុង​ស្ថាប័ន​ព្រះបរមរាជវាំង ប្រឆាំងនឹង​ការជំទាស់ របស់​ពួកយោធា និង​ក្រុម​អា​ម៉ា​ត​គ្រាក់ៗ ដែល​ល្បី​ថា​មានអំណាច មាន​ឥទ្ធិពល និង​ពុករលួយ​ជា​អ្នក​ស្និទ​នឹង​ក្រុម​យោធា របស់លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ។ ពួក​អា​ម៉ា​ត​គ្រាក់ៗ​ទាំងនោះ​ហើយ ដែល​ស្អប់​ក្រុម​លោក​ថាក់ស៊ីន​ដល់​ឆ្អឹង​។

ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា រ៉ា​ចា​កាន់​យ៉ា (Ubolratana Rajakanya)​ត្រូវ​តែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​គណបក្ស ថៃ​រក្សា​ជាតិ (Thai Raksa Chart) ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩​។​នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​គួរ​បញ្ជាក់ថា ព្រះ​នាង​ម្ចាស់ Ubolratana Rajakanya គឺជា​បុត្រី​ច្បង​នៃ​អតីតព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និង​ម្ចាស់​ក្ស​ត្រី សិរី​គិត (Sirikit)​។ ប៉ុន្តែ​ព្រះ​នាង​បាន​បោះបង់ចោល​តួនាទី​ជា​រាជ្យ​វង្ស​របស់ខ្លួន កាលពី​ឆ្នាំ​១៩៧២ ដើម្បី​ទៅ​រៀបការ​ជាមួយ​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ ភី​ធើ ឡេ​ដ ហ្សិ​ន​សិន (Peter Ladd Jensen) ដែល​វា​មានន័យថា ព្រះ​នាង​គ្មាន​សិទ្ធិ​នៅក្នុង​ការទទួល​រាជសម្បត្តិ​នោះឡើយ​។អាឡូវចប់ហើយ!។a elect thai4 a elect thai8 a elect thai