» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6944 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697115 នាក់

ចាប់ខ្លួន​អ្នកបាញ់​សម្លាប់​អ្នក​រើស​អេតចាយ​តែ​សម​ត្ត​កិច្ច​មិន​បង្ហាញ​អត្តសញ្ញាណ​លំ​អឹ​ត​

 

​ភ្នំពេញៈ បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​បាញ់​អ្នក​រើស​អេតចាយ​ម្នាក់​ស្លាប់​ដោយ​ចោទថា​លួច​ដែក កាលពី​ទៀបភ្លឺ​ថ្ងៃទី ២៤ កញ្ញា នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ត្រូវបាន​ឃាត់ខ្លួន​ហើយ​រួមជាមួយ​បក្ខពួក​ជនរងគ្រោះ​ម្នាក់​ផងដែរ​។​a aid jay2 

​នៅ​ថ្ងៃទី ២៦ កញ្ញា​ប្រភពពី​មន្ត្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​កាសែត​ដឹង ថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ ខឿន វ៉ាន់​ឌឿ​ន ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​។ រីឯ​ជនសង្ស័យ​ឈ្មោះ​ម៉ា ច័ន្ទ​រិទ្ធី អាយុ ២៦ ឆ្នាំ​រស់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​(​មិន​ប្រាប់​ពី​តួនាទី​ដែលមាន​អាវុធ​ប្រើ​?)​។ «​ករណីនេះ ខាង​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ជា​អ្នក​កាន់​សំណុំ​រឿងនេះ​។ ប៉ុន្តែ​ខាង​ខណ្ឌ​យើង​ក៏​សហការ​ដែរ​»​។​ប៉ុន្តែ​ខាង​អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​មិនបាន​ប្រាប់​រឿងនេះ​ដល់​កាសែត​ឡើយ​។​

​នគរ​បាន​និយាយ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​ថា កាលពី​ម៉ោងជាង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ២៤ កញ្ញា មាន​បុរស​ចំនួន ៤ នាក់ បាន​ដើរ​អូស​រទេះ​អេតចាយ​ហើយ​បាន​លួច​ដែក​ពី​ផ្ទះ ១ កន្លែង​។​ពេលនោះ​ម្ចាស់​ដែក​ទាន់​ហើយ​បាន​ដេញ​ក្រុម​ជន​ទាំងនោះ តែ​ត្រូវ​ជន​ទាំង ៤ នាក់​យក​ដែក​ត្បែង​ដេញ​វាយ​ម្ចាស់​ដែក​វិញ​។​ដោយ​ឃើញ​ជន​ទាំង​៤​នាក់​ដេញ​វាយ​ឪពុកក្មេក​ក៏​ស្រាប់តែ​បុរស​ជា​កូនប្រសា​(​ជនសង្ស័យ​)​យក​កាំភ្លើងខ្លី​បាញ់​ត្រូវ​ជនរងគ្រោះ​ឈ្មោះ​ខឿន វ៉ាន់​ឌឿ​ន ចំ​គល់​ក្លៀក​ខាងស្តាំ​១​គ្រាប់​របួសធ្ងន់ ហើយ​ត្រូវ​អ្នក​នៅ​ជិត​កន្លែងកើតហេតុ​នាំគ្នា​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ត្រី​ពេទ្យ​បាន​បន្តិច​។​

​មន្ត្រីនគរបាល​រូប​នោះបាន​និយាយ​តាម​សម្តី​ម្ចាស់​ដែក​ថា​៖ តាមពិតទៅ​ក្រុម​អ្នកដើរ​រើស​អេតចាយ​នោះ​ធ្លាប់បាន​លួច​ដែក​កាលពី​ថ្ងៃទី​២៣​កញ្ញា​ម្តង​ហើយ ប៉ុន្តែ​ម្ចាស់​គេ​ទើប​តាម​ទាន់​នៅ​យប់​ថ្ងៃទី​២៤​កញ្ញា​។​លុះ​ថ្ងៃទី ២៥ កញ្ញា សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្ខពួក​ជនរងគ្រោះ​បាន​ម្នាក់​។ ចំណែក​ខ្មាន់កាំភ្លើង​ក៏​ចាប់បាន​នៅថ្ងៃនោះ​ដែរ​។ «​អ៊ីចឹង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង​អ្នកបាញ់​គេ​បាន​ទាំង​បក្ខ​ពួកចោរ​ម្នាក់​ផង​»​។​ចំពោះ​ជនសង្ស័យ​ទាំង ២ នាក់ ដែល​ម្នាក់​ជា​អ្នកបាញ់​សម្លាប់​ជនរងគ្រោះ និង​ម្នាក់ទៀត​ជា​បក្ខ​ពួកចោរ​គឺ​សមត្ថកិច្ច​កំពុង​បន្ត​ស៊ើប​មុនពេល​បញ្ជូន​ពួកគេ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​បន្ត​តាម​នីតិ​ច្បាប់​។​a aid jay1 a aid jay3 


​