» រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2732 នាក់

ម្សិលមិញ 3717 នាក់

សរុប 14151065 នាក់

វិធី​ឆបោក ក្រោមរូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ច្រើន​តាម​បណ្តាញ​សង្គម​ឡូ​វ​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ទៀតហើយ ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ករណី​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​តេ​ឡេ​ក្រាម ក្រោមរូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ត្រលប់​មកវិញ​ច្រើន ។​a cheat money1 

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានអោយដឹង​នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២៤​នេះ​ថា កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សហការ​ជាមួយ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស ឃ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ក្រោមរូបភាព​ដាក់​ប្រាក់​វិនិយោគ ដែល​ផ្តល់​ប្រាក់ចំណេញ​ច្រើន​ត្រលប់​មកវិញ ។​​សម​ត្ត​កិច្ច បានអោយដឹងថា ជា​លទ្ធផល ជនសង្ស័យ​ជា​សហចារី ដែល​ប្រើប្រាស់​គណនី​ធនាគារ​របស់ខ្លួន​ផ្ទាល់ ជា​មធ្យោបាយ​សម្រាប់​ទទួល​ប្រាក់​ឆបោក​ពី​អ្នកវិនិយោគ​ផ្សេងៗ រួច​ផ្ទេរប្រាក់​ទាំងនោះ ទៅឱ្យ​បក្ខពួក​របស់ខ្លួន តាមរយៈ​គណនី​ធនាគារ​ជាច្រើន​។ បក្ខពួករ​បស់ជនស​ង្ស័​យ ប្រើប្រាស់​បណ្តាញ​សង្គម ដោយ​ដាក់តាំង​រូប​ក្នុង​ប្រូ​ហ្វា​ល់ (Profile) ក្លែង​ជា​រូប​ស្រី​ស្អាត តាម​គោលដៅ ដែល​ពួកគេ​តាម​ប្រមាញ់ ដោយនិយាយ​លួងលោម​ជនរងគ្រោះ ឱ្យ​ជឿជាក់​ព្រម​ដាក់​ប្រាក់​វិនិយោគ ។​

​បច្ចុប្បន្ន នាយកដ្ឋាន​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​​គួរ​រម្លឹក​ដែរ​ថា នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ កម្លាំង​នគរបាល​ជំនាញ បាន​បើក​ការស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ត​.​ម​.​រ ភេទ​ប្រុស ជា​សហចារី ធ្វើ​ការទិញ​-​លក់ គណនី​ធនាគារ យកទៅឱ្យ​បក្ខពួក ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ឆបោក​ពី​ជនរងគ្រោះ​ជាច្រើន​នាក់ ហើយ​ករណីនេះ គឺ​នៅមាន​ជនសង្ស័យ​មួយចំនួនទៀត ដែល​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ផងដែរ ។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា អោយដឹង​បន្តថា ការបង្ក្រាប​នេះ ធ្វើឡើង​ដោយមាន​ការចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ប្រធាន​នាយកដ្ឋាន បាន​សហការ​ជាមួយ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ បង្ក្រាប​លើ​បទល្មើស​ឆបោក​ប្រាក់​ក្រោមរូបភាព​វិនិយោគ ដែល​ផ្តល់​ផលចំណេញ​ច្រើន​ត្រលប់​មកវិញ ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម Telegram ធ្វើជា​មធ្យោបាយ និង​បង្ហូរ​ប្រាក់​តាមរយៈ​គណនី​ធនាគារ​នៅ​កម្ពុជា ។​

​ពាក់ព័ន្ធ​ករណីនេះ​ដែរ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់​ឈ្មោះ ង​.​ស​.​ន អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធ​នឹង​ការអូសទាញ ប្រមូល​ទិញ​គណនី​ធនាគារ (ABA) ពី​ប្រជាពលរដ្ឋ ដើម្បី​លក់​បន្ត​អោយ​បក្ខពួក​។ ការធ្វើការ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​រូបនេះ ក្រោយ​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ពាក់ព័ន្ធ នឹង​ជន​មិន​ស្គាល់​អត្តសញ្ញាណ លួច​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម (Telegram) ធ្វើការ​ឆបោក​ប្រាក់​ដោយ​ប្រើ​មធ្យោបាយ​តាមរយៈ​ការផ្ទេរ​ប្រាក់​ចូល​គណនី ABA ។ ស្ត្រី​សង្ស័យ​ខាងលើ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ហើយ ។​

​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ខ​.​ស​.​ភ ភេទ​ប្រុស ជា​សហចារី ធ្វើ​សកម្មភាព​ទទួល​ប្រាក់​ឆបោក​ពី​ជនរងគ្រោះ​ជាច្រើន​នាក់ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់ ក្រោមរូបភាព​វិនិយោគ​រយៈពេល​ខ្លី ដែល​ផ្តល់​ផលចំណេញ​ច្រើន​ត្រលប់​មកវិញ ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម Telegram ធ្វើជា​មធ្យោបាយ និង​បង្ហូរ​ប្រាក់​តាមរយៈ គណនី​ធនាគារ នៅ​កម្ពុជា ។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កសាង​សំណុំរឿង និង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ជនសង្ស័យ ត្រូវបាន​ចៅក្រម​ឃុំខ្លួន​ពីបទ​ឆបោក ដាក់​នៅ​មណ្ឌល​អប់រំ​កែប្រែ ម​១ ព្រៃ​.​ស ។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរម្លឹក​ដល់​ជន​ទូទៅ កុំឱ្យ​ចូលរួម​សកម្មភាព​ទទួល និង​ដក​ប្រាក់​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​ប្រមូល​ទិញ​-​លក់ គណនី​ធនាគារ យកទៅឱ្យ​តតិយជន ដែល​អំពើ​នេះ គឺជា​បទល្មើស​ធ្វើឱ្យ​សាមីខ្លួន ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ។​សូមបញ្ជាក់ថា​មួយរយៈ​បាន​លេខ​ឡើង​នូវ​សកម្មភាព​ឆបោក​ច្រើ​រូបភាព​ប្រ​មូ​លុយ​បាន​រាប់លាន​ដុ​លុ​ល្លា​រអាម​រិ​ក​ដែល​មេក្លោង​មាន​ឋានៈ​ឧកញ៉ា​ដេ​ល​ថ្វើ​ឲ្យ​កេរ​ត្តិ៍​ឈ្មោះ​ស្រុក​ខ្មែរ​មិនសូវ​ល្អ​ទាំង​ក្រុង​ស្រុក​និង​ក្រៅប្រទេស​៕a cheat money a cheat money2 a cheat money3