» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9879 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136760 នាក់

អ្នក​មេម៉ាយ​មកពី​កំពង់ធំ​ម្នាក់​ត្រូវ​ប្រុស​ព្រាន​បោក​ស៊ី​ទាំង​ខ្លួន​និង​លុយ​នៅ​ប៉ោយប៉ែត​!


​បន្ទាយមានជ័យ ៖  នៅ​រសៀល​ថ្ងៃ​ចន្ទ ១៤​កើត ខែជេស្ឋ ឆ្នាំច ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០១៨​មានការ​ភ្ញាក់ផ្អើល​ពេលដែល​ស្ត្រី​មេម៉ាយ​កូន ២​សាច់​សខ្ចី​ម្នាក់​ត្រូវ​ប្រុស​ព្រាន​បោក​យក​ទាំង​ខ្លួន និង​អស់ទាំង​ប្រា​ក់រួច​គេចខ្លួនបាត់​ស្រមោល​បន្ទា​ប់​ពី​ពួកគេ​ចូល​ផ្ទះសំណាក់​ក្រេបទឹក​ឃ្មុំ​ជាមួយគ្នា​ជាច្រើន​យប់ ស្ថិតក្នុង ក្រុង​ប៉ោយប៉ែត​ហើយ​នាង​មកប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ។​

a_srey1


​ស្ត្រី​រងគ្រោះ​ឈ្មោះ ឡត មុំ អាយុ​៣៧ ឆ្នាំ មេម៉ាយ​កូន​២ មាន​ទីលំនៅ​ក្នុងភូមិ លាប​ទង ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹង ថា​៖ នាង​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​ថៃ​ឈ្មោះ វ៉ាន់ រយៈពេល​ជិត​១​ខែ​មកហើយ​។ ប៉ុន្មាន​ថ្ងៃមុន​បុរស​រូប​នោះបាន​លួង​លោមនាង​កុហកថា គេ​ជា​បុរស​ពោះម៉ាយ និង​សុំ​យក​នាង​ធ្វើជា​ប្រពន្ធ​រៀបការ​ស្របច្បាប់​។ ក្រោយមក​បុរស​នោះបាន​បបួល​នាង​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ឱ្យ​នាង​រក ប្រាក់​១​ម៉ឺន​បាត​ធ្វើលិខិត​ឆ្លងដែន​ខ្វះ​ប៉ុន្មាន​គេ​​ជួយ​ចេញ​ឲ្យ​ទាំងអស់​។ ពេលមកដល់​ក្រុង​ប៉ោយប៉ែត​ជួបគ្នា ប្រុស​ព្រាន​ក៏​នាំ​នាង​ឡើងផ្ទះ​សំណាក់​រស់នៅ​ជុំគ្នា​ដូច​ប្តី​-​ប្រពន្ធ  ។​

a_srey

​នារី​រងគ្រោះ​ឲ្យ​ដឹងថា ក្រោយពី ទទួល​ប្រាក់​ចំនួន​១​ម៉ឺន​បាត​រួចហើយ បែរជា​គេ​ថា សាច់ញាតិ​គេ​ក៏ត្រូវ​ទៅធ្វើ​ការ​នៅ​ស្រុកថៃ​ដែរ ហើយ​កុហកថា​ខ្វះ​ប្រា​ក់នាង​ក៏​ទាក់ទង ទៅ​ស្រុក​ឱ្យ​ម្តាយ​ចងការ​ប្រាក់​អ្នកជិតខាង​វេរ​លុយ​តាម​វី​ង​ឱ្យ​បន្ថែមចំនួន​៣​លាន​រៀល​ទៀត​។ ចំពោះ​ការ​រត់ការ​ឯកសារ​ដើម្បី​ធ្វើ លិខិតឆ្លងដែន​ដំបូង​បុរស​នោះ​ថា ធ្វើ​តែ​២ ថ្ងៃ​បាន​ហើយ​ដឹងអី​នាង​មក​ស្នាក់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ជាច្រើន​យប់​។ លុះ​នៅ​ព្រឹក ថ្ងៃទី​២៨ ខែឧសភា នាង​រវល់​ងូតទឹក​ក្នុង បន្ទប់​ចេញមក​វិញ​ស្រាប់តែ​បាត់​បុរស​នោះ និង​កាបូប​ខោអាវ​របស់​នាង​ពី​បន្ទប់​ផ្ទះ សំណាក់​អស់រលីង ។​

​បុរស​កំហូច​នោះ គេច​ទៅ​បាត់ ប៉ុន្តែ​ទូរស័ព្ទ​របស់គេ​នៅ​ទាក់ទង​បាន​ហើយ​ពេល​នាង​សួរ​តាម​ទូរស័ព្ទ​គេ​ប្រាប់​ឱ្យ​នាង​ទៅ​អង្គុយ​រង់ចាំ​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ​ដោយ​កុហកថា គេ​ទៅ​ដក ប្រាក់​ឲ្យ​វិញ​។ ទីបំផុត​ប្រុស​ព្រាន​ក៏​បិទ ហ្វេ​ស​ប៊ុ​ក​(​ឈ្មោះ​វ៉ាន់ វ័យ​ជាង​៣០​ឆ្នាំ ដែល ប្រើ​ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​ថៃ​ឈ្មោះ​វ៉ាន់ ហើយ ប្រើប្រាស់​ទូរស័ព្ទ​លេខ 097 5 938 568) ឯ​លេខ​ទូរស័ព្ទ​ដែល​ទំនាក់ទំនង​បាន​នោះ ក៏​បិទ​ទៀត​ទាក់ទង​លែង​បានតែ​ម្តង ។​

a_srey2

​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ប៉ោ​ប៉ែត​ក៏បាន​មក​ដឹក​នាង​តាម ម៉ូតូ​ទៅកាន់​ផ្ទះសំណាក់​ស្ទឹង​មាស​ដែល ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ក្បាល ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ដើម្បី​សុំ​ឆែក កាមេរ៉ា​សុវត្ថិភាព​ដើម្បី​រកមុខ​សញ្ញា​ជន សង្ស័យ​។ នៅក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​ផ្ទះសំណាក់​ស្ទឹង​មាស​សមត្ថកិច្ច​ឃើញ​រូប​ប្រុស​ព្រាន​ខាងលើ​កាន់​កាបូប​ខោអាវ​របស់​ស្ត្រី​រងគ្រោះ​មក​ទុកចោល​ខាងក្រោម​រួច គេចខ្លួន​បាត់ទៅ ។​តាមរយៈ​រូបភាព​គេ​សង្ឃឹមថា​សម​ត្ត​កិច្ច​នគរបាល​ច្រក​ប៉ោយប៉ែត​អាច​នឹង​ចាប់បាន​ជន​ឆបោក​កាលី​បម្នាក់​នោះ​ជាមិនខាន​!៕