» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29900 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597319 នាក់

រួមគ្នា​បីនាក់​លួច​ស្ត្រី​ម្នាក់​ត្រុ​វ​ប៉ូលិស​ចាប់បាន​

​កំពង់ឆ្នាំង​៖ កាលពី​វេលា​ម៉ោង ០០:៣០​នាទី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៥​មុខ​ក្លោងទ្វា​សាល​ចិន​ហួរ​ខៀវ​ស្ថិត​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មាន​កើត​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​) និង​សមគំនិត​គ្នា ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស លើ​ជនរងគ្រោះ​ឈ្មោះ ព្រហ្ម ស្រី​ខួច ភេទ​ស្រី អាយុ ២៦​ឆ្នាំ ទីលំនៅ​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។a ky thief

​ក្រោយពេល​កើតហេតុ​កម្លាំង​យើង​បានធ្វើ​ការចេញ​ល្បាត និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ ០២​នាក់ ដែលជា​បក្សពួក​មក​សួរនាំ​ដែលមាន​ឈ្មោះ ៖១, ស៊ន លី​សៀង (​ហៅ​ជួង​) ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ​ភូមិ​អូ​រូង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​២, ឈឿន សុភា (​ហៅ​ឈាង​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​គ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ក្រោយពី​ទទួលបាន​ចម្លើយសារភាព​ពី​បក្សពួក​ជនសង្ស័យ នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង ១០:៣០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​ជនដៃដល់​ក្នុងករណី​ខាងលើ​បាន ០១​នាក់​ទៀត ដែលមាន​ឈ្មោះ ហ៊ុន ចាន់​ឌឿ​ន (​ហៅ​ឌុន​) ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​គ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដកហូត​វត្ថុតាង កាបូប​មនុស្ស​ស្រី ០១, ទូរស័ព្ទ ០១​គ្រឿង​, ម៉ូតូ ០១​គ្រឿង​(​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៧ ឡើង​តែម​ឆ្នាំ​២០២២ ពណ៌​ក្រហម ពាក់​ស្លាក​លេខ សៀមរាប 1Z-6721) ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ពី​ជនរងគ្រោះ​ខាងលើ ។​​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​ដើម្បី​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕a ky thief1 

​