វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1002 នាក់
ម្សិលមិញ 2951 នាក់
សរុប 12608557 នាក់
ថៃ៖ រដ្ឋសភាសភាប្រទេសថៃបានបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ពន្យាពេលក្នុងការសម្រេចចិត្តថា តើត្រូវធ្វើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបានទាមទារដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលកើតមានស្ទើររាល់ថ្ងៃអស់រយៈពេលជាង ពីរខែមកហើយឬយ៉ាងណា ?។
ទីភ្នាក់ងារសារព័ត៌មាន CNA បានឲ្យដឹងថាសភាដែលត្រួតត្រាដោយអ្នកគាំទ្ររដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាពីដំណើរការនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាមុន ។សមាជិកសភាលោកជិនណាវនប៊ុនយ៉ាគៀត( Chinnaworn Boonyakiat) បានប្រាប់រ៉យទ័រថា “ការបោះឆ្នោតដើម្បីទទួលយកចលនាមួយសម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ត្រូវបានពន្យារពេលរហូតដល់ខែវិច្ឆិកា” ។
សេចក្តីសម្រេចនេះ បានធ្វើឱ្យសមាជិកសភាប្រឆាំង និងក្រុមអ្នកតវ៉ាសុំឲ្ឲ្យមានការកែមានការខឹងសម្បារ ខណៈដែលពួកគេជាង ១.០០០ នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅសភា ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និងការដកលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចានអូចា ចេញពីដំណែង ។លោកវីរ៉ូលក្ខណាអាឌីសំ( Wiroj Lakkhanaadisorn) សមាជិកសភាមកពីគណបក្សចលនាឆ្ពោះទៅមុខ បាននិយាយថា ការសម្រេចចិត្តរបស់សភាក្នុងការពន្យាពេលបោះឆ្នោតលើចលនានេះ គឺមានគោលបំណង “ដើម្បីបំភាន់ប្រជាជន” ។
អ្នករៀបចំការតវ៉ាលោក Ruangprapaikitseree បាននិយាយប្រាប់ AFP ថា រដ្ឋាភិបាលកំពុងព្យាយាម “ទិញពេលវេលា” ជាមួយនឹងការផ្លាស់ប្តូរនេះ ។ «វាបង្ហាញពីភាពវាងវៃរបស់ពួកគេ ចំពោះប្រជាជនថៃ ។ Siraphop Attohi ជាអ្នកតវ៉ាម្នាក់បាននិយាយថា “នេះ គឺជាល្បែងមួយ ដើម្បីទិញពេលវេលាបន្ថែមទៀត យើងមិនអាចឈរនៅទីនេះបានទេ” ។
ការតវ៉ាទាក់ទាញមនុស្សរាប់ម៉ឺននាក់ គឺជាបញ្ហាប្រឈមធំបំផុតចំពោះស្ថាប័នយោធា និងព្រះរាជវាំង ចាប់តាំងពីលោក ប្រាយុទ្ធ ឡើងកាន់អំណាច នៅក្នុងរដ្ឋប្រហារ ឆ្នាំ២០១៤ ។ ក្រុមអ្នកតវ៉ាខ្លះ បាននិយាយថា រដ្ឋធម្មនុញ្ញបានផ្តល់អំណាចច្រើនពេកដល់ព្រះមហាក្សត្រ Maha Vajiralongkorn និងបានអំពាវនាវឱ្យកាត់បន្ថយឥទ្ធិពលរបស់ព្រះអង្គ ដែលជាការប្រឆាំងនឹងបម្រាមដ៏យូរអង្វែង ដែលមិនឲ្យរិះគន់រាជាធិបតេយ្យ ។
ក្រៅពីសកម្មភាណរដ្ឋសភាអាជ្ញាធរប្រទេសថៃបានចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់នៅថ្ងៃព្រហស្បតិ៍ទី ២៤ ខែកញ្ញាប្រឆាំងនឹង Facebook និង Twitter ចំពោះការមិនអើពើនឹងសំណើដើម្បីលុបចោលមាតិកាមួយចំនួន ដែលនេះជាសកម្មភាពដំបូងរបស់ខ្លួនប្រឆាំងនឹងក្រុមហ៊ុនអ៊ីនធឺណិតធំៗនេះ។រដ្ឋមន្ត្រីឌីជីថល Puttipong Punnakanta បានដាក់ពាក្យបណ្តឹងតាមច្បាប់ជាមួយ ប៉ូលិសឧក្រិដកម្មអ៊ិនធឺណិត បន្ទាប់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងពីរ ខកខានពេលវេលាកំណត់ ១៥ ថ្ងៃដើម្បីអនុវត្តតាមបទបញ្ជាដកហូតចេញដោយតុលាការចាប់ពីថ្ងៃទី ២៧ ខែសីហា។
លោក Puttipong បានប្រាប់អ្នកយកព័ត៌មានថា “នេះជាលើកទីមួយហើយ ដែលយើងកំពុងប្រើច្បាប់ឧក្រិដ្ឋកម្មអ៊ិនធឺណិត ដើម្បីចាត់វិធានការប្រឆាំងនឹងវេទិកាទាំងឡាយណា ដែលមិនគោរពតាមបទបញ្ជារបស់តុលាការ” ។បើសិនជាក្រុមហ៊ុនមិនបញ្ជូនអ្នកតំណាងរបស់ពួកគេទៅចរចាទេ ប៉ូលិសនឹងយកករណីព្រហ្មទណ្ឌ ប្រឆាំងលើពួកគេ ប៉ុន្តែប្រសិនបើពួកគេធ្វើ ហើយទទួលស្គាល់ការធ្វើខុសយើងអាចដោះស្រាយការផាកពិន័យបាន” ។
លោកមិនបានបង្ហាញព័ត៌មានលម្អិត នៃខ្លឹមសារឬនិយាយថា ច្បាប់អ្វីដែលបានរំលោភនោះទេ។ លោកបន្តថា បណ្តឹងទាំងនេះប្រឆាំងនឹងក្រុមហ៊ុនមេអាមេរិក ហើយមិនមែនក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ថៃទេ។លោក Puttipong បាននិយាយថា ក្រសួងនឹងដាក់សំណើរលុបចោលបន្ថែមទៀត ទៅកាន់ហ្វេសប៊ុក ធ្វីតធឺ និងហ្គូហ្គោល ដោយស្នើសុំឱ្យពួកគេដកហូតមាតិកាជាង ៣,០០០ ចេញពីបណ្តាញបស់ពួកគេ ដោយមានមាតិការាប់ចាប់ពីរូបភាពអាសអាភាស រហូតដល់ការរិះគន់ពីរាជានិយម។