» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9090 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699261 នាក់

ចូលកាន់​តំណែង​បានជិត​១​ខែ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី​ថៃ លាលែង​ពី​តំណែង


ប្រទេស​ថៃ​៖ ​លោក​ព្រី​ឌី​ដាវ​ចៃ​( Predee Daochai )​អាយុ​៦១​ឆ្នាំ​ដែល​ទើប​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​កាលពី​ខែ​មុន បាន​លាឈប់​ពី​តំណែង ខណៈដែល​រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​កំពុង​ព្យាយាម​ទាញ​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២ នៅ​អាស៊ីអាគ្នេយ៍ ចេញពី​វិបត្តិ​ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។a finance thai

គេ​មិនទាន់​ដឹងថា ហេតុអ្វី​បានជា​លោក​លាឈប់​ពី​តំណែង​នោះទេ​តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ បាន​និយាយថា លោក​ចង់​លាឈប់​ដោយសារ​ហេតុផល​សុខភាព ។ ព័ត៌មាន​ស្តីពី លោក Predee បានស្នើ​សុំលាលែង​ពី​តំណែង បាន​ជំរុញ​ឱ្យ​ផ្សារ​ហ៊ុន​ធ្លាក់ចុះ ០,៩ ភាគរយ ប៉ុន្តែ​វា​បាន​ធូរស្រាល​មកវិញ នៅក្បែរ ០,៤ ភាគរយ ។​​ការចាកចេញ​របស់លោក​Predee នឹង​បង្កើតឡើង​នូវ​ភាពមិនប្រាកដប្រជា នៅក្នុង​ការធ្វើ​គោលនយោបាយ​នៅពេលដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​ប្រាក់​លើកទឹកចិត្ត​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​សេដ្ឋកិច្ច ។

លោក Kobsidthi Silpachai​ប្រធាន​ស្រាវជ្រាវ​ទីផ្សារ​មូលធន​របស់​ធ​នាគារ Kasikornbank​មានប្រសាសន៍ថា “​ដូច្នេះ​ព្រឹត្តិការណ៍​នេះ គឺជា​ការខកចិត្ត​ដ៏​ធំ​មួយ​” ។ លោក​បាន​និយាយថា ភាពមិនប្រាកដប្រជា​អំពី​ថា តើ​អ្នកណា​នឹង​ក្លាយជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ទំនុកចិត្ត​វិស័យ​ឯកជន និង​អាច​បង្កើន​ការព្រួយបារម្ភ​អំពី​ស្ថិរភាព​នយោបាយ ។​​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​បាន​ធ្លាក់ចុះ ១២,២ ភាគរយ នៅក្នុង​ត្រីមាស​ទី ២ ដែលជា​ការធ្លាក់ចុះ​ដ៏​អាក្រក់​បំផុត ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី កាលពី​ជាង ពីរ​ទសវត្សរ៍​មុន ។​

យោងតាម​ក្រសួង​ហិរញ្ញវត្ថុ បានឱ្យដឹងថា សេដ្ឋកិច្ច​របស់​ប្រទេស​នេះ នឹង​ធ្លាក់ចុះ ៨.៥ ភាគរយ នៅក្នុង​ឆ្នាំ​២០២០​នេះ ។ លោក ChairatTriratanajaraspon ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ បាន​មានប្រសាសន៍ថា “​យើង​សង្ឃឹមថា លោក​រដ្ឋមន្ត្រី​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រាក់កម្ចី​ទន់ ប៉ុន្តែ​ប្រហែលជា​គ្មាន​ឱកាស​ទេ​” ។​​លោកព្រីឌី( Predee) ត្រូវបាន​ព្រះមហាក្សត្រ​ថៃ​តែងតាំង​លោក ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​៦ ខែសីហា ។ លោក Predee ធ្លាប់ជា​សហប្រធាន​នៃ​ធនាគារ Kasikornbank​រយៈពេល​៣៨​ឆ្នាំ មុនពេល​ចូលរួម​ក្នុង​គណៈរដ្ឋមន្ត្រី ។​

​