» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4160 នាក់

ម្សិលមិញ 10264 នាក់

សរុប 14143342 នាក់

អាមេរិក​បញ្ជូន​នាវាចម្បាំង ដាក់​នៅ​ច្រក​សមុ ទ្រ​តៃវ៉ាន់ ពេល​ចិន​ប្រកាសសង្គ្រាម ជាមួយ​តៃវ៉ាន់​បើ​ហ៊ាន​ប្រកាស​ឯករាជ្យ​

​តៃវ៉ាន់​៖​តាម​សារព័ត៌មាន Reuters ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ ខែកក្កដា​នេះ​បាន​ឲ្យ​ដឹងថា​៖​អាមេរិក​បាន​បាន​បញ្ជូន​នាវាចម្បាំង​ដ៏​ធំ​របស់ខ្លួន ទៅ​ដាក់​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែលជា​ដែនទឹក​បែងចែក​រវាង​កោះ​តៃវ៉ាន់ ចេញពី​ប្រទេស​ចិន​​បន្ទាប់ពី​ប្រទេស​ចិនដីគោក​ទើបតែ​ប្រកាសថា​នឹងធ្វើ​សង្គ្រាម​ប្រសិនបើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​។​a china taivan 

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក Wu Qian បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​យើង​ប្រឆាំង​ជាដាច់ខាត ចំពោះ​បំណង​របស់​ក្រុម​ផ្ដាច់ខ្លួន​ដែល​ចង់ ឱ្យ​តៃវ៉ាន់​មាន​ឯករាជ្យ​….​ដូច្នេះ​បើសិនជា​នរណាម្នាក់ ឬ​កម្លាំង​ខាងក្រៅ​ណាមួយ​ចង់យក​តៃវ៉ាន់ ចេញពី​ចិនដីគោក នោះ​យោធា​ចិន​នឹងមិន​ស្ទាក់ស្ទើរ​ឡើយ​ក្នុងការ​ធ្វើសង្គ្រាម​ការពា​រដែ​ន អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់ខ្លួន​» ។ តែ​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ​ក៏បាន អះអាង​ដែរ​ថា​ចិន​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្សះផ្សារ និង​បង្រួបបង្រួម​ជាតិ ដោយ​សន្តិវិធី​

​លោក​ក្លេ​ដុស​( Clay Doss )​អ្នកនាំពាក្យ​កង​នាវា​ទី ៧ នៃ​កង​នាវាចរ​សហរដ្ឋអាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការដឹកជញ្ជូន​កប៉ាល់​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​តំបន់​ឥណ្ឌូចិន ដែល​ប្រកាន់​ជំហរ​នយោបាយ​សេរី និង​បើកចំហ លោក​ក្លេ​ដុស​( Clay Doss )​បញ្ជាក់ថា កង​នាវាចរ​អាមេរិក​នឹង​បន្ត​ហោះហើរ​បើកទ្វារ​ធ្វើ​ប្រតិបត្តិការ​គ្រប់​ទីកន្លែង​តាមច្បាប់​អន្តរជាតិ​។​

​សូមបញ្ជាក់ថា​សំណុំរឿង​តៃវ៉ាន់ បាន​បង្កើន​ភាព​តានតឹង​កាន់តែខ្លាំង រវាង​អាមេរិក និង​ចិន បន្ទាប់ពី​ប្រទេស​នេះ​បាន​កើតមាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយគ្នា ។​
​កាលពី​ថ្ងៃទី​២៤​កក្កដា​ចិន​ក៏​បានចេញ​របាយការណ៍​ស ស្តីពី​ការកែទម្រង់​យោធា​របស់ខ្លួន ដោយ​ក្នុងនោះ​បានប្រកាស​ពី​ការត្រៀមខ្លួន​រួចរាល់ និង​ធ្វើសង្គ្រាម​ប្រឆាំង​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ចង់​ផ្តាច់​ទឹកដី​កោះ​តៃវ៉ាន់ ចេញពី​ចិន ក្រោយពី​អាមេរិក​សម្រេច​លក់​អាវុធ​ឲ្យ​រដ្ឋាភិបាល​នៃ​កោះ​តៃវ៉ាន់​ក្នុង​រង្វង់ ២,២ ពាន់​លាន​ដុល្លា​អាមេរិក​៕a china taivan a china taivan1 a china taivan3