» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11956 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702127 នាក់

ការប៉ុនប៉ង​កែទម្រង់​ប្រព​ន្ធ័​តុលា​ការយក​មាន​ដាក់​ក្រោម​រដ្ឋាភិបាល​បង្ក​ឲ្យ​មាន​ចល្លាចល​ក្នុងប្រទេស​

​អ៊ី​ស្រា​អ៊ែ​ល​៖ បាតុកម្ម​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ បាន​ផ្ទុះឡើង​ក្នុង​រដ្ឋធានី​យ៉េ​រ៉ូ​សា​ឡឹម​នៃ​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មិនា​កន្លងទៅ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu បានប្រកាស​ដកតំណែង​ប្រមុខ​ការពារជាតិ​លោក Yoav Gallant ដោយសា​តែ​បាន​ចូលរួម​ជំទាស់​នឹង​ផែនការ​កំណែទម្រង់​ប្រព័ន្ធតុលាការ​របស់​រដ្ឋាភិបាល​។​a israel neta 


​នៅក្នុង​រដ្ឋធានី​យ៉េ​រ៉ូ​សា​ឡឹម ក្រុមអ្នកតវ៉ា​បាននាំគ្នា​ប្រមូលផ្តុំ​នៅក្បែរ​គេហដ្ឋាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Netanyahu និង​បាន​ព្យាយាម​សម្រុក​ឆ្លងកាត់​លើ​ខ្សែបន្ទាត់​សុវត្ថិភាព​របស់​ក្រុម​អាជ្ញាធរ​ផងដែរ​។ នៅ​ថ្ងៃ​ចន្ទ សហជីព​ក្រុមគ្រូពេទ្យ ប្រកាស​ធ្វើ​កូដកម្ម សាលារៀន​រដ្ឋ​ជាច្រើន​កន្លែង​បិទទ្វារ ចំណែក ជើងហោះហើរ​ចេញពី នៅ​ទីក្រុង​តែ​ល​អា​វីវ​ត្រូវ​ផ្អាក ដោយសារ​កូដកម្ម​រប​ស់​បុគ្គលិក​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​។​​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល លោក Yoav Gallant ជា​សមាជិក​បក្ស​កាន់អំណាច ដូច​លោកនាយក​រដ្ឋមន្ត្រី អ៊ីស្រាអែល បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ដែរ ប៉ុន្តែ លោក​ត្រូវ​នាយករដ្ឋមន្ត្រី​ដក​ចេញពី​តំណែង​។​

​ខុ​ទ្ទ​ការ​ល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បានប្រកាស​ដក​លោក​Yoav Gallant ពីមុខ​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល ដោយ​មិនបាន​លម្អិត​ពី​មូលហេតុ និង​ឈ្មោះ​អ្នក​ដែល​ត្រូវ​ចូលកាន់​តំណែង​បន្ត​។ ប៉ុន្តែ តាម​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូបាន​កោះហៅ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ជាបន្ទាន់​កាលពី​ថ្ងៃអាទិត្យ ដើម្បី​ប្រាប់ថា លោក​លែងមាន​ជំនឿ​ទុកចិត្ត តទៅទៀត ទៅលើ​លោក​Yoav Gallant ក្នុងនាម​ជា​រដ្ឋមន្ត្រី​ការពារជាតិ​។​​ទោះ​ខុ​ទ្ទ​ការ​ល័យ​រដ្ឋាភិបាល​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការដកតំណែង​ប្រមុខ​ការពារជាតិ​អ៊ីស្រាអែល ប៉ុន្តែ គេ​ដឹង​រួចទៅហើយ​ថា លោក Yoav Gallant ត្រូវ​បណ្តេញ​ចេញពី​មុខតំណែង រដ្ឋមន្ត្រី​ការពារជាតិ ដោយសារតែ ការបញ្ចេញ​យោបល់​រប​ស់លោក កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។

នៅក្នុង​សុន្ទរកថា ខ្លី ផ្សាយ​នៅ​ទូរទស្សន៍​អ៊ីស្រាអែល កាលពី​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​បាន​និយាយថា សមាជិក​មួយចំនួនរ​បស់​កងទ័ព មិន​សប្បាយចិត្ត នឹង​គម្រោង​ធ្វើកំណែទម្រង់​ប្រព័ន្ធតុលាការ ដែល​រដ្ឋាភិបាល​កំពុង​ដាក់​ស្នើ​ឲ្យ​សភា​បោះឆ្នោត​អនុម័ត​។ តាម​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល តាំងពី​លោក​ចូល​បម្រើកងទ័ព​អ៊ីស្រាអែល រាប់សិប​ឆ្នាំ​មកនេះ លោក​មិនដែល​ឃើញ កងទ័ព​ខឹងសម្បារ ខកចិត្ត ដោយសារតែ​ច្បាប់ ស្នើឡើង​ដោយ​រដ្ឋាភិបាល ដូច​សព្វថ្ងៃនេះ​ទេ​។​

​សម្រាប់​រដ្ឋមន្ត្រី​ការពារជាតិ គម្រោង​កំណែទម្រង់​ប្រព័ន្ធតុលាការ​ដែល​រដ្ឋាភិបាល​ដាក់​ស្នើ​ទៅ​សភា មានន័យ​ស្មើនឹង​គ្រោះថ្នាក់​បន្ទាន់​សម្រាប់​សន្តិ​សុខ​រដ្ឋ​។ ដូច្នេះ លោក​ទាមទារ​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្អាក ការពិភាក្សា​គម្រោង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ មួយរយៈ​ពេល​សិន ទម្រាំ​រកបាន​ឯកភាព​ជាតិ ព្រោះថា សព្វថ្ងៃនេះ ផែនការ​ធ្វើកំណែទម្រង់​តុលាការ​កំពុង​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​បែកបាក់​គ្នា​ខ្លាំង ជាង​ពេលណាៗ​ទាំងអស់​។​
​តាម​កាសែត​អ៊ីស្រាអែល ក្នុង​ជួរ​គណបក្ស​លី​ឃូ​ដ របស់លោក​នាយករដ្ឋមន្ត្រី សមាជិក​មួយចំនួន ដែលមាន​និន្នាការ​ស្និទ្ធ​នឹង​រដ្ឋមន្ត្រី​ការពារជាតិ​បាន​និយាយថា គេ​គាំទ្រ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ឈប់​ធ្វើកំណែទម្រង់​ប្រព័ន្ធតុលាការ​។ ប៉ុន្តែ សមាជិក​បក្ស​កាន់អំណាច​មួយចំនួន​ផ្សេងទៀត ព្រមទាំង​គណបក្ស​ស្តាំនិយម​ជ្រុល ដែលជា​ដៃគូ​របស់​រដ្ឋាភិបាល បានទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ត្រូវតែ​បន្ត ធ្វើកំណែទម្រង់​តុលាការ ដោយ​មិនត្រូវ​ចុះចាញ់​ការដាក់​សម្ពាធ​របស់​ក្រុមបាតុករ ដែល​គេ​ចាត់ទុកជា​ក្រុម​អនាធិបតេយ្យ​។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ផ្ទាល់ ដែលជា​អ្នកស្នើ​គម្រោង​ធ្វើកំណែទម្រង់ ប្រព័ន្ធតុលាការ បាន​និយាយ​ហើយ​ថា លោក​នឹង​ចុះ​ចេញពី​តំណែង បើសិន​នាយករដ្ឋមន្ត្រី​ឈប់​ធ្វើកំណែទម្រង់​តុលាការ​តទៅទៀត​។​

​គួរ​បញ្ជាក់ថា ក្រោយ​ឡើងកាន់តំណែង​សារជាថ្មី​អស់​រយៈពេល​ជាង​៣​ខែ​មកនេះ រដ្ឋាភិបាលចម្រុះ​របស់​មេដឹកនាំ​ជាតិនិយម នៅ​អ៊ី​ស្រា​អ៊ែ​ល​សព្វថ្ងៃនេះ បាន​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ពីមុន ខណៈដែល​លោក Netanyahu កំពុង​ព្យាយាម​បោសសម្អាត​ក្រុមមន្ត្រី​ដែល​ធ្លាប់​បានបង្ហាញ​ជំហរ​រិះគន់ និង​ថ្កោលទោស​លើ​រដ្ឋាភិបាល​អាណត្តិ​ដំបូង​របស់លោក ជាពិសេស​ស្ថាប័ន​តុលាការ​របស់​អ៊ី​ស្រា​អ៊ែ​ល​ផ្ទាល់ ដែល​តែងតែ​ព្យាយាម​កាត់ទោស​លើ​រូបលោក​កាលពីពេល​កន្លងទៅ​។​

​សេចក្តីព្រាង​កំណែទម្រង់​ប្រព័ន្ធតុលាការ​របស់លោក​នេ​តាន់​យ៉ា​ហ៊ូ​មាន​គោលដៅ ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​គណៈកម្មាធិការ ដែលមាន​តួនាទី​ជ្រើសរើស​ចៅក្រម​អ៊ីស្រាអែល​។ គម្រោង​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ សំដៅ​ផងដែរ ផ្តល់​សិទ្ធិអំណាច​ដល់​សភា ដើម្បី​ទាត់ចោល ការសម្រេចចិត្ត​របស់​តុលាការ​កំពូល ដែល​សភា​ចាត់ទុកថា អាច​រំខាន ប៉ះពាល់​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។ ប៉ុន្តែ សម្រាប់​អ្នកប្រឆាំង សេចក្តីព្រាង​កំណែទម្រង់​របស់​រដ្ឋាភិបាល នឹងធ្វើ​ឲ្យ​ប្រព័ន្ធតុលាការ​អ៊ីស្រាអែល លែង​ឯករាជ្យ​តទៅទៀត ព្រោះថា ជាមួយ​កំណែទម្រង់​តុលាការ​លើក​នេះ រដ្ឋាភិបាល​នឹង​តែងតាំង​ចៅក្រម​ណា ដែលមាន​និន្នាការ​ស្និ​ទ្ធិ គាំទ្រ​រដ្ឋាភិបាល​។​

​តាម​គណបក្សប្រឆាំង គម្រោង​កំណែទម្រង់​ប្រព័ន្ធតុលាការ​មាន​គោលដៅ បង្ក​ឧបសគ្គ រារាំង​មិន​ឲ្យ​តុលាការ​មាន​សិទ្ធិអំណាច ទៅ​ដក​នាយករដ្ឋមន្ត្រី​ចេញពី​អំណាច ដែល​កំពុង​ជាប់​សំណាញ់​បន្តឹង នៅ​តុលាការ​។ សម្រាប់​អ្នកប្រឆាំង ច្បាស់​ណាស់​ថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ចង់​ឲ្យ​គេ​កែប្រែ​ប្រព័ន្ធតុលាការ ដើម្បី លាង​សម្អាត ឈ្មោះ​លោក ដែល​កំពុង ជាប់​ក្តីក្តាំ នៅ​តុលាការ នៅក្នុង​សំណុំរឿង​ចោទប្រកាន់​រំលោភ​អំណាច ប្រព្រឹត្ត​អំពើពុករលួយ​។​

​កាលពី​ដើមខែ​នេះ ប្រធានាធិបតី​អ៊ី​ស្រា​អ៊ែ​ល លោក​អ៊ី​សាក ហឺ​ហ្ស​ក (Isaac Herzog) បាន​ព្រមាន​អំពី "​គ្រោះមហន្តរាយ​" ជាតិ​ធ្ងន់ធ្ងរ ប្រសិនបើ​រដ្ឋាភិបាលរ​ប​ស់លោក Netanyahu នៅតែ​ទទូច​ចង់​បន្ដ​ការ​ធើ្វ​កំណែទម្រង់​លើ​ប្រព័ន្ធតុលាការ​ដោយ​មិន​ព្រម​បើក​ការពិភាក្សា ជាមួយ​ភាគី​ពាក់ព័ន្ធ​ឱ្យបាន​ទូលំទូលាយ​ជាង​នេះ​ទេនោះ​។​សម្រាប់​អាមេរិក​វិញ​អ្នកនាំពាក្យ​សេត​វិមាន​ម្នាក់ កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅនេះ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​) បាន​និយាយថា​សហរដ្ឋអាមេរិក​មាន​ការព្រួយបារម្ភ ជាខ្លាំង​ចំពោះ​ភាព​តានតឹង​នៅក្នុង​ប្រទេស​អ៉ី​ស្រា​អែល ហើយ​ជំរុញ​យ៉ាង​ពេញទំហឹង​ឱ្យ​មេដឹកនាំ​អ៉ី​ស្រា​អែល ស្វែងរក​ការសម្រុះសម្រួល​គ្នា​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅ បាន​។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែមីនា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​សេត​វិមាន លោកស្រី អេ​ឌ្រី​យែ​ន វ៉ាត​សុន (Adrienne Watson) បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​យើង​បន្ត ជំរុញ​យ៉ាង​ពេញទំហឹង​ឱ្យ​មេដឹកនាំ​អ៉ី​ស្រា​អែល ស្វែងរក​ការសម្រុះសម្រួល​គ្នា​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ យើង​ជឿជាក់ថា​នេះ​គឺជា​ជំហាន​ឆ្ពោះទៅមុខ​មួយ ដ៏​ប្រសើរ សម្រាប់​អ៉ី​ស្រា​អែល និង​ប្រជាជន​របស់ខ្លួន​ទាំងអស់​»​។​a israel netan a israel netan1 
​