» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11882 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702053 នាក់

ថ្ងៃទី​២២​ខែឧសភា ថៃ​នឹង​ចាប់ផ្តើម​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​បាងកក​បន្ទាប់ពី​ផ្អាក​៩​ឆ្នាំ​

 

​ប្រទេស​ថៃ​៖ ប្រទេស​ថៃ នឹង​ចាប់ផ្តើម​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​បាងកក​នៅ​ថ្ងៃទី ២២​ខែឧសភា ខាងមុខនេះ​ក្រោយ​រយៈពេល​ផ្អាក​៩​ឆ្នាំ​ដោយ​រដ្ឋបាល​លោក​ប្រា​យុ​ទ្ថ​ចាន់​អូ​ចា​។ នៅ​ថ្ងៃ​សុក្រ ទី​២០ ខែឧសភា ឆ្នាំ​២០២២​សារព័ត៌មាន CNA បាន​ផ្សាយ​ថា ប្រជាជន​ទីក្រុង​បាងកក នឹង​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​ថ្មី​របស់​ពួកគេ​នៅ​ថ្ងៃអាទិត្យ ទី​២២ ខែឧសភា ឆ្នាំ​២០២២​ខាងមុខនេះ ដែលជា​លើក​ទី​១​ក្នុង​រយៈពេល​ជាង​៩​ឆ្នាំ ចាប់តាំងពី​ការបោះឆ្នោត​អភិបាលក្រុង កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៣​មក​។​a bangkok election 

​តាំងពី​មាន​ការធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​នៅ​ឆ្នាំ​២០១៤ រដ្ឋាភិបាលយោធា​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន គឺ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) បាន​ផ្អាក​ការបោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​បាងកក ដោយ​លោក ប្រា​យុទ្ធ បានតែងតាំង​អភិបាលក្រុង​មួយរូប គឺ លោក អាស់​វីន ក្វាន់​មួង (Aswin Kwanmuang)​។ សម្រាប់​ការបោះឆ្នោត​លើក​នេះ​មាន បេក្ខជន​ចំនួន ៣១​រូប នឹង​ចូលធ្វើការ​ប្រកួតប្រជែង​ដើម្បី​ឲ្យ អ្នកមាន​សិទ្ធិ​បោះឆ្នោត មាន​ចំនួន​៤.៤​លាន​នា​កោ់ះ​ឆ្នោត​ដើម្បី​ក្លាយជា​ថ្នាក់ដឹកនាំ​របស់​រាជធានី​នៃ​ប្រទេស​ថៃ​សម្រាប់​អាណត្តិ​ដែលមាន​រយៈពេល​៤​ឆ្នាំ ។​

​តាមច្បាប់​របស់​ប្រទេស​ថៃ ជាធម្មតា​អភិបាលខេត្ត​ត្រូវបានតែងតាំង​ដោយ​ក្រសួងមហាផ្ទៃ ប៉ុន្តែ​សម្រាប់​ទីក្រុង​បាងកក គឺជា​ករណី​លើកលែងតែ​មួយគត់ ដែល​ទទួលបាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​ដោយ​ខ្លួនឯង​តាំងពី​ឆ្នាំ​១៩៧៥​។ ក្រុម​អ្នកសង្កេតការណ៍​និយាយថា​, លទ្ធផល​នៃ​ការបោះឆ្នោត​អភិបាលក្រុង​ថ្មី​នេះ នឹង​អាច​ចាត់ទុកជា​ការវាស់ស្ទង់​មួយ​នៃ​ប្រជាប្រិយភាព​រដ្ឋាភិបាល​ដែល​កំពុង​កាន់អំណាច មុន​ការបោះឆ្នោត​សកល ដែល​រំពឹងថា​នឹងធ្វើ​ឡើង​នៅ​ឆ្នាំក្រោយ​៕

​