» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8466 នាក់

ម្សិលមិញ 7482 នាក់

សរុប 18545447 នាក់

បញ្ហាទីផ្សារស្វាយ​ខ្មែរ​គ្មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​លក់​ទោះ ជា​ឈ្មួញកណ្តាល​ទិញ​ក្នុងតម្លៃ​ទាប​ប៉ុណ្ណា ក៏ដោយ​

 

​ខេត្ត​ប៉ៃលិន ៖ ផ្លែស្វាយ​កែវ​រមៀត​រដូវ ពិតជា​លក់​អត់​បាន​ថ្លៃ​ខ្ពស់​ដូច​ផ្លែស្វាយ​បញ្ជា​ឱ្យ​ផ្លែ​ខុសរដូវ គឺ​លក់បាន​កម្រៃ​ទាប​ខ្លាំង​ដោយ​ស្ទើរតែ​គ្មាន​អ្នកទិញ​តែម្តង ។​​កសិករ​ម្នាក់ បានឱ្យដឹងថា គាត់​មាន​ដើម​ស្វាយកែវ​រមៀត ជិត​១០០០​ដើម នៅក្នុង​ចម្ការ​របស់ខ្លួន​ដោយ​រហូតមក​ដល់ពេលនេះ ផ្លែស្វាយ​រដូវ​ចាប់ផ្តើម​ធំ​ល្មម បេះ​លក់​ឱ្យ​ឈ្មួញ​ហើយក៏​លំបាក​រក​អ្នកទិញ​ខ្លាំងណាស់ លុះ​ហៅ​ឈ្មួញ​មកដល់​ចម្ការ​គេ​ហ៊ាន​ទិញ​ក្នុង​១​គីឡូក្រាម​ត្រឹមតែ​តម្លៃ​១៥០​ទៅ​៣០០​រៀល​ប៉ុណ្ណោះ ពោល គឺ​ថោក​ខ្លាំងណាស់ មិន​រួច​ថ្លៃ​ថែទាំ​នោះឡើយ​ខុសពី​សព្វដង គេ​ទិញ​ចាប់ពី​១​គីឡូក្រាម​តម្លៃ​១៥០០ ទៅ​១៨០០​រៀល​ឯណោះ ហើយ​ឈ្មួញ​ទិញ​ផ្លែស្វាយ​នេះ​យកទៅ​លក់ដូរ​បន្ត​នៅ​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ។​a svay 

​ឈ្មួញ​ម្នាក់ បានឱ្យដឹង​ដែរ​ថា ប្រមូល​ទិញ​ផ្លែស្វាយ​កែវ​រមៀត​ខ្ចី​ទៅ​លក់ដូរ​នៅ​ប្រទេស​វៀតណាម ដោយ​ទិញ​ក្នុង​១​គីឡូក្រាម​ត្រឹមតែ​តម្លៃ​៣០០​រៀល​ប៉ុណ្ណោះ គឺ​ដាក់​បោះទីតាំង​ទិញ​នៅក្នុង​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ថា​ស្វាយ​ថោក​មធ្យម​ទេ​ងំ​ត្រង់​ថា​កសិផល​ផ្លែ​នាំ​ស្វាយ​ឆ្លងដែន​ទៅ​លក់ដូរ​ក្នុង​ទឹកដី​ប្រទេស​ថៃ​បាន ត្រូវ​ពឹង​អ្នករត់​ការឱ្យ​ចូលទៅ​បង់ថ្លៃ​រថយន្ត បើ​ផ្លែស្វាយ​ពេញ​១​រថយន្ត​សាំង​យ៉ុង​ជាង​៥​តោន ត្រូវ​បង់​ឱ្យ​មន្ត្រី​ប្រចាំ​ច្រកទ្វារ ចាប់ពី​១៨​ទៅ​២០​ម៉ឺន​រៀល ហើយ​បើ​រថយន្ត​កង់​៦​ដឹក​ផ្លែស្វាយ​ពេញ អាច​បង់ថ្លៃ​ចាប់ពី​២៥​ទៅ​៤០​ម៉ឺន​រៀល តាម​ដឹក​តិច ឬ​ច្រើន ។ ដូច្នេះ បើ​កាច់​កិន​ថ្លៃឈ្នួល​រថយន្ត ថ្លៃបង់​ឱ្យ​មន្ត្រី​នៅ​ច្រកទ្វារ​ទាំង​ខាង​ខ្មែរ និង​ខាង​ថៃ គឺ​មិន​ចំណេញ​ច្រើន​នោះទេ លុះ​ខាង​ភាគី​ថៃ​កែ​ទម្លាក់​តម្លៃ​ទីផ្សារ​ផ្លែស្វាយ​ថែមទៀត​ធ្វើ​ផ្លែស្វាយ​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​គួរឱ្យកត់សម្គាល់ ទើប​មិន​ហ៊ាន​ទិញ​ក្នុងតម្លៃ​ខ្ពស់​។​

សូមបញ្ជាក់ថា​ផលិត​ផ​កសិផល​ខ្មែរ​លំបាក់​រក​ទីផ្សារ​ណាស់​ដែល​មិនអាច​ជួយ​ដល់​កសិករ​ខ្មែរ​បានទេ​។​កន្លងមក​បើ​យោងតាម​ក្រសួងកសិកម្ម ប្រទេស​/​ដែនដី ដែល​ទទួល​ទិញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា រួមមាន វៀតណាម ថៃ ចិន កូរ៉េ ហុងកុង និង​អូទ្រីស​។ ចំណែក​ប្រទេស​ទិញ​តំណាប់​ស្វាយ មានដូចជា ចិន ថៃ ហ្វីលីពីន វៀតណាម ជប៉ុន រុស្ស៊ី អ៊ីតាលី អង់គ្លេស កូរ៉េ អាមេរិក និង​អូស្ត្រាលី​។​អគ្គនាយក​ក្រុមហ៊ុន រី​ច​ហ្វា​ម អេ​ស៊ា ឯ​.​ក ដែលជា​ក្រុមហ៊ុន​ដាំ​ដុះ និង​នាំចេញ​ផ្លែស្វាយ លោក ហ៊ុន ឡាក់​ធ្លាប បាន​ប្រាប់​កាសែត ភ្នំពេញ ប៉ុស្តិ៍​ថា បរិមាណ​នៃ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ​ច្រើន​ក្នុង​ឆ្នាំ ២០២២ គឺ​ដោយសារ​ការនាំ​ចេញទៅ​ប្រទេស​ចិន​ជួប​ឧបសគ្គ​ច្រើន ដែល​បណ្តាលមកពី​វិធានការ​ទាក់ទង​នឹង​ជំងឺ​កូ​វីដ ១៩​។

កន្លងមក​ក្រៅពី​ការនាំចេញ​ដោយផ្ទាល់​ទៅ​ប្រទេស​ចិន ផ្លែស្វាយ​ស្រស់​កម្ពុជា​មួយចំនួន​ក៏បាន​ចេញ​តាម​ច្រក​ប្រទេស​វៀតណាម និង​បន្តទៅ​ប្រទេស​ចិន​ផងដែរ ប៉ុន្តែ​នៅពេល​ប្រទេស​ចិន​រឹតបន្តឹង​លើ​ចរាចរណ៍​ទំនិញ តាម​ព្រំដែន​ជាមួយ​វៀតណាម លំហូរ​តាមរយៈ​ច្រក​មួយ​នេះ​ក៏​ជាប់គាំង​ដែរ​។​​លោក​លើកឡើងថា ក្រៅពី​កត្តា​ទីផ្សារ​នាំចេញ ទិន្នផល​ផ្លែស្វាយ​ឆ្នាំ ២០២២ ក៏​ជួប​បញ្ហា​ដោយសារ​ការធ្លាក់​ភ្លៀង​ច្រើន​ផងដែរ​។ លោក​បាន​បន្ថែមថា​៖ «​ឧបសគ្គ​ទីផ្សារ​នាំចេញ (​ប្រទេស​ចិន​) គឺជា​មូលហេតុ​ធំជាងគេ​ដែល​ធ្វើឱ្យ​បរិមាណ​នាំចេញ​ផ្លែស្វាយ​ស្រស់​ធ្លាក់ចុះ​ច្រើន​ក្នុង​ឆ្នាំ ២០២២»​។​​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារ​ផលិតផល​កសិកម្ម​មួយចំនួន​ដូចជា ផ្លែស្វាយ និង​ចេក ពឹង​ផ្អែកលើ​ទីផ្សារ​ប្រទេស​ចិន​ខ្លាំង ដូច្នេះ​នៅពេល​ប្រទេស​ចិន​រឹតបន្តឹង​លើ​ការ​នាំចូល​ទំនិញ វា​ប្រាកដជា​ធ្វើឱ្យ​ការនាំចេញ​ធ្លាក់ចុះ​​លោក​និយាយថា​៖ «​ការចូល​ជា​ធរមាន​ជា​បន្តបន្ទាប់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី នឹង​ជួយ​ធ្វើឱ្យ​កសិផល​កម្ពុ​ជាមាន​ទីផ្សា​រ​កាន់តែច្រើន​នាពេលខាងមុខ​»​។​


​ទាក់ទង​ទីផ្សារ​កសិផល​កម្ពុជា​នេះ​លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី ២៣ ខែមករា បាន​ដឹកនាំ​កិច្ចប្រជុំ​លើកដំបូង​នៃ​ក្រុមការងារ​ចំពោះ​កិច្ច​សិក្សា​លទ្ធភាព​បង្កើត​ផ្សារ​លក់ដុំ​ទំនិញ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងពាណិជ្ជកម្ម ដើម្បី​ប្រកាស​ពី​សមាសភាព​ក្រុមការងារ​ដែល​នឹង​រួមមាន​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាង​នាយកដ្ឋាន​នៃ​ក្រសួង​នៃ​ក្រសួងពាណិជ្ជកម្ម និង​តំណាង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត ជា​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​ជាច្រើនរូប​។​

​ក្រសួង​បញ្ជាក់ថា​៖ «​ក្រុមការងារ​នេះ ត្រូវបាន​បង្កើត​ក្នុង​គោលបំណង​សិក្សា​ពី​លទ្ធភាព​បង្កើត​ផ្សារ​លក់ដុំ​ទំនិញ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងពាណិជ្ជកម្ម សម្រាប់​ទិញ​-​លក់ទំនិញ​ជា​កសិផល សំដៅ​ជួយ​សម្រួល​ដោះស្រាយ​បញ្ហា​កកស្ទះ​ទំនិញ​ក្នុង​រដូវ​ប្រមូល​ផល​»​។​ទោះជា​យ៉ាង​បើតាម​ការសង្កេត​ផែនការ​នេះ​មិនបាន​ផល​ស្អី​នោះទេ​។​កាលពី​ឆ្នាំ ២០២៣ កម្ពុជា​បាន​នាំចេញ​កសិផល​ជាង ៨,៤ លាន​តោន ធ្លាក់ចុះ ១,៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២២ និង​មាន​ទឹកប្រាក់​នាំចេញ​ជាង ៤,៣ ពាន់​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​អង្ករ​មានតម្លៃ​ជាង ៥៦៧ លាន​ដុល្លារ ស្រូវ ៩៣៩ លាន​ដុល្លារ និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត ជាង ២,៧៩៩ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ក្រសួង​កសិក​ម្ ម​រុក្ខាប្រមាញ់ និង​នេសាទ (MAFF)​។​

​លោក សុង សារ៉ន ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន Amru Rice (Cambodia) ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ដោយសារ​នឹង​បើក​ទីផ្សារ​ក្នុងស្រុក​សម្រាប់​កសិផល ជាពិសេស​កសិករ​ដែល​តែងតែ​ប្រឈមមុខ​នឹង​បញ្ហា​តម្លៃ​ក្នុង​រដូវ​ប្រមូល​ផល​។​​លោក​បញ្ជាក់ថា​៖ «​យើង​គាំទ្រ​ទាំងស្រុង​ដែលមាន​ទីផ្សារ​លក់ដុំ​សម្រាប់​វិស័យ​កសិកម្ម ដោយសារ​យើង​ផលិត​បាន​ច្រើន ប៉ុន្តែ​មិនមាន​ទីផ្សារ​ដែល​អាច​ប្រមូល​ផលិតផល​ទាំងអស់នោះ​នៅ​កន្លែង​តែមួយ​។ ក្នុងនាម​អាជីវករ ១ រូប ទីផ្សារ​លក់ដុំ​មិន​ត្រឹមតែ​រក្សា​ស្ថិរភាព​តម្លៃ​សម្រាប់​កសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើត​កន្លែង​កណ្តាល​ដែល​អ្នកទិញ​ទាំងអស់​អាច​ដឹងថា​យើង​មាន​ស្តុក​ប៉ុន្មាន​សម្រាប់​ដំណាំ​នីមួយៗ ហើយ​បន្ទាប់មក​យើង​អាច​បើក ឬ​ទាក់ទាញ​អ្នកទិញ​កាន់តែច្រើន ដើម្បី​ទិញ​ផលិតផល​ទាំងនោះ​»​។​​លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានឱ្យដឹងថា ទីផ្សារ​លក់ដុំ​នឹង​ដើរតួ​ដ៏​សំខាន់​ក្នុង​ការរក្សា​ការប្រែប្រួល​តម្លៃ​ក្នុង​វិស័យនេះ ពិសេស​ក្នុង​រដូវ​ប្រមូល​ផល​កសិករ​តែង​ប្រឈម​នឹង​បញ្ហា​ដោយសារ​មិនមាន​ទីផ្សារ​ដើម្បី​លក់​។​
​លោក​លើកឡើងថា​៖ «​យើង​មើលឃើញថា គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​ដែល​វា​នឹង​ក្លាយជា​កាតាលីករ​ថ្មី​មួយ​សម្រាប់​វិស័យនេះ ដើម្បី​ធ្វើឱ្យមាន​ស្ថិរភាព​តម្លៃ ខណៈ​វា​ក៏​នឹង​ក្លាយជា​កន្លែង​មួយ ដែល​ទាំង​អ្នកទិញ​ក្នុងស្រុក និង​បរទេស​អាចម​ករក​ទិញ និង​ចរចា​តម្លៃ​នៅពេល​យើង​ប្រមូលបាន​ផលិតផល​ទាំងអស់​ដាក់​នៅ​កន្លែង​តែ ១ នៅក្នុង​ទីក្រុង និង​ខេត្ត​ទូទាំងប្រទេស​»​។​

​ដំណាំ​ស្វាយកែវ​រមៀត ជា​ដំណាំ​មួយ​ប្រភេទ ដែល​ប្រជាកសិករ​ខ្មែរ​និយម​ដាំ ព្រោះ​ជា​ដំណាំ​ដែល​ងាយស្រួល​ដាំ និង​ទទួលបាន​ទិន្នផល​ខ្ពស់​។​​ភាគច្រើន​ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា ត្រូវបាន​នាំចេញ​ទៅ​ប្រទេសជិតខាង​កម្ពុជា ដូចជា​វៀតណាម និង​ថៃ​។ ទោះជា​យ៉ាងនេះ ទីផ្សារ​ថ្មី​ហាក់​មិនបាន​ជួយ​ដោះស្រាយ​ទីផ្សារ​ដល់​កសិករ​នោះទេ ក្នុងពេល​រដូវ​ប្រមូល​ផល​កសិករ​នៅតែ​ជួប បញ្ហា​ទីផ្សារ ដូច​ការធ្លាក់ចុះ​តម្លៃ និង​សល់​ចោល​ជាដើម​។​​ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រិច​ហ្វា​ម អេ​ស៊ា ដែលជា​ក្រុមហ៊ុននាំចេញ​ស្វាយ​ទៅកាន់​ប្រទេស​ចិន បាន​លើកឡើងថា មូល​ហេតុដែល​ធ្វើឱ្យ​ស្វាយ​របស់​កសិករ​ជួប​បញ្ហា​ទាំងនេះ ដោយសារ​ការ​ដុះ​ដាំ​មិនត្រូវ​តាម​ស្តង់ដារ មិនមាន​គុណភាព និង​មិនបាន​ភូតគាម​អនាម័យ ដែល​ធ្វើឱ្យ​ស្វាយ​ទាំងនោះ​មិនអាច​នាំចេញ បានត្រឹមតែ​លក់​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​។ តាមរយៈ​គម្រោង​ដែល​លោក​បាន​សហការ​ជាមួយ​កសិករ នឹង​អាចជួយ​ដោះ​បញ្ហា​ខ្វះ​ទីផ្សារ​ដល់​កសិករ និង​ជំរុញ​ការនាំចេញ​ផ្លែស្វាយ ទៅ​ក្រៅប្រទេស​ឱ្យបាន​កាន់តែ​ឡើង​ផងដែរ​។ ​

​បើតាម​អ្នកជំនាញ ក្នុង​ការដាំដុះ​ស្វាយ ទាំង​ស្វាយ​រដូវ និង​ស្វាយ​ខុសរដូវ ឱ្យ​ត្រូវ​នឹង​ស្ដង់ដារ​ខ្ពស់​សម្រាប់​នាំចេញ កសិករ​ត្រូវ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព ឱ្យបាន​ត្រឹមត្រូវ ការ​មើលថែ ការកំណត់​ពេលវេលា​ការ​វេច​ខ្ចប់​នៅលើ​ដើម និង​ប្រមូល​ផល​ជាដើម ពិសេស​ម្ចាស់​ចម្ការ​ស្វាយ​ត្រូវ ចុះបញ្ជី​ចម្ការ​ស្វាយ​ជាមួយ​ក្រសួងកសិកម្ម ដើម្បី​អនុវត្ត​កសិកម្ម​ល្អ (CamGAP) ។​​ទាក់ទង​បញ្ហា​ទីផ្សារ​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែងថា កម្ពុជា​មិនត្រូវ​ពឹង​ផ្អែកលើ​ទីផ្សារ​ប្រទេស​ចិន​តែមួយ​នោះទេ ត្រូវតែ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​។ លោក​បន្តថា បច្ចុប្បន្ន​បន្ថែម​ពីលើ​ទីផ្សារ​ប្រទេស​ចិន ស្វាយ​កម្ពុជា​បានចាប់ផ្តើម​នាំចេញ​ជា​បណ្តើៗ ហើយ​ទៅ​ប្រទេស​រុស្ស៊ី ហើយ​ដំណើរ​ទស្សនកិច្ច​របស់​អគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​ប្រទេស​កម្ពុជា នឹង​អាច​ជំរុញ​ស្វាយ​កម្ពុជា​នាំ​ចេញទៅ​អាល្លឺម៉ង់ និង​អឺរ៉ុប​ផងដែរ​។​a svay hun luck a svay1