» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11739 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701910 នាក់

ខ្យល់ព្យុះ Talim​នឹង​អុកឡុក​វៀតណាម​ស្រដៀង​កម្ពុជា​ដែរ​

​វៀតណាម​៖ ខ្យល់ព្យុះ​ថា​លីម (Talim) គឺជា​ព្យុះ​ទីមួយ​ដែល​បោកបក់​ឆ្លងកាត់​សមុទ្រ​វៀតណាម​នៅ​ឆ្នាំនេះ ។ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ វា​ស្ថិតនៅ​ចម្ងាយ ៣០០​គីឡូម៉ែត្រ​ពី​ឧបទ្វីប​ឡី​ចូ​វ (Leizhou) របស់​ប្រទេស​ចិន ដោយមាន​ល្បឿន​ខ្យល់​បក ១៣៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការព្យាករណ៍​ធនធាន​ជលសា​ស្ត្រ (NCHMF) របស់​វៀតណាម​។​a vn storm 

​ក្នុង​រយៈពេល ២៤ ម៉ោង​ខាងមុខនេះ វា​នឹង​ផ្លាស់​ទី​ពី​ទិស​ខាងជើង​ទៅខាង​លិច​ក្នុង​ល្បឿន ១៥-២៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ល្បឿន​នេះ​អាច​នឹង​កើនឡើង​ខ្លាំង​បន្ថែមទៀត ។ គេ​រំពឹងថា នៅ​ម៉ោង ៤ ព្រឹក​ថ្ងៃ​អង្គារ ព្យុះ​ថា​លីម នឹង​ផ្លាស់​ទី ១៩០ គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ុង​កៃ (Mong Cai) ក្នុង​ខេត្ត​ក្វាង​នី​ញ (Quang Ninh) និង ២៩០ គីឡូម៉ែត្រ​ពី​ទីក្រុង​ហៃ​ផុង (Hai Phong) ជាមួយនឹង​កម្លាំង​ខ្យល់​បក់​ចន្លោះ ១៦៧-១៨៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មុនពេល​ចុះខ្សោយ​នៅ​យប់​ថ្ងៃ​ពុធ ។

​ព្យុះ​ថា​លីម នឹង​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ភាគ​ខាងជើង​ក្នុង​ចន្លោះ ២០០-៤០០​មី​លី​ម៉ែត្រ និង​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​រហូតដល់ ៥០០ មី​លី​ម៉ែត្រ​នៅតាម​តំបន់​ខ្លះ នៅ​ចន្លោះ​យប់​ថ្ងៃ​ចន្ទ និង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ស្របពេល​រលក​នៅ​តំបន់​សមុទ្រ​នឹងមាន​កម្ពស់​ពី ៥-៧​ម៉ែត្រ ដោយ​បន្ថែម​ការព្រមាន​អំពី​ការ​រអិល​បាក់​ដី និង​គ្រោះទឹកជំនន់​នៅតាម​ខេត្ត​មួយចំនួន​ផងដែរ ។ នេះ​បើ​យោងតាម​ការចេញ​ផ្សារ​ដោយសារ​ព័ត៌មាន VN Express នាយករដ្ឋមន្ត្រី​វៀតណាម លោក​ផាម​មិញ​ជិ​ញ (Pham Minh Chinh) កាលពី​ចុង​សប្តាហ៍​នេះ ក៏បាន​បញ្ជា​ឱ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​នៅ​ភាគ​ខាងជើង និង​តំបន់​ខាងជើង​ភាគ​កណ្តាល ធ្វើការ​ហាមឃាត់​នាវា​មិន​ឱ្យចេញ​ទៅកាន់​សមុទ្រ និង​ជម្លៀស​ប្រជាជន​ដែល​រស់​នៅតាម​ទីតាំង​ងាយ​រងគ្រោះ​ដោយ​ខ្យល់​បោកបក់​ខ្លាំង ការ​រអិល​បាក់​ដី និង​ទឹកជំនន់ ។

​ទាក់ទង​បញ្ហា​នេះ​វៀតណាម​ក៏​ផ្អាក​ដំណើរការ​របស់​កប៉ាល់​ទេសចរណ៍​ល្បឿន​លឿន​ទៅកាន់​កោះត្រល់ (Phu Quoc) កោះ​ណា​ម​ឌូ (Nam Du) និង​កោះ​ហុង​សុន (Hon Son) ដែល​នៅ​ជិតគ្នា​នោះ ផងដែរ​រហូតដល់​មានការ​ជូនដំណឹង​បន្ថែម ៕a vn storm1 

​