» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8992 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699163 នាក់

គណៈ​អភិបាលខេត្ត​ព្រះសីហនុ​អញ្ជើញ​ទៅ​ទទួលភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ដែល​ជាប់គាំង​នៅ​ក្រុង​កោះរ៉ុង ត្រឡប់មក​ក្រុងព្រះសីហនុ​វិញ

​ខេត្ត​ព្រះសីហនុ​៖​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បាន​អន្តរាគមន៍​ដោយ​បញ្ជូន​កប៉ាល់​ទេសចរណ៍​ចំនួន​០៥​គ្រឿង ដើម្បី​ចដេញ​ទៅ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ដែល​ជាប់គាំង​នៅ​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ដោយសារ​ឥទ្ធិពល​ព្យុះ​មាន​ភ្លៀង ខ្យល់​កន្ត្រាក់ រលក​សមុទ្រ​ខ្ពស់ៗ​មិនអាច​ឱ្យ​ទូក​កាណូត ឬ​អូ​ប៊័រ ធ្វើដំណើរ​នៅលើ​ផ្ទៃសមុទ្រ​បាន​។a kouch sea3

​ប្រតិបត្តិការ​នេះ​បានចាប់ផ្តើម​ធ្វើឡើង​នៅ​ម៉ោង​១០​ព្រឹក ដោយ​ប្រើប្រាស់​កប៉ាល់​ទេសចរណ៍​ចំនួន​០៥​គ្រឿង ស្នើ​នឹង​០៦​ជើង​។ ក្នុងនោះ​មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​សរុប​៧០៨​នាក់ ស្រី​៣៤៧​នាក់ ក្មេង​មាន​ចំនួន​១៥​នាក់ ដែល​ជាប់គាំង​នៅលើ​កោះ​ដោយសារ​ព្យុះ​នេះ និង​ត្រូវបាន​ដឹកជញ្ជូន​មកកាន់​ដីគោក​វិញ​ប្រកបដោយ​សុវត្ថិភាព ក្រោម​ការចូល​រួមសហកា​រ​ពី​រដ្ឋបាល​ក្រុង​កោះរ៉ុង កងកម្លាំង​មាន​សមត្ថកិច្ច មន្ទីរ​អង្គភាព​ពាក់ព័ន្ធ វិស័យ​ឯកជន និង​សមាគម​ទូក​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

សូមបញ្ជាក់ថា​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៣ បាន​ជូនដំណឹង​បន្ថែម ស្តីពី​ស្ថានភាព​ធាតុអាកាស​សម្រាប់​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២៣​ថាៈ សម្ពាធ​ទាប​សកម្ម​មួយ នៅលើ​ភាគ​ខាងជើង ប្រទេស​ហ្វីលីពីន បាន​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់ ដែល​នឹង​អាច​ក្លាយទៅជា​ព្យុះ​ទី​៤ នៅ​ថ្ងៃទី​១៥ ខែកក្កដា ។ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យនៅ​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០២៣​ថា ស្ថានភាព​ខ្យល់​នៅលើ​ផ្ទៃសមុទ្រ​ថ្ងៃនេះ​(១៧​កក្កដា​)​និង​ថ្ងៃស្អែក​ក៏​នៅតែ​ខ្លាំង​ដោយមាន​ល្បឿនខ្លាំង​ដល់​ជាង​២២​ណ​ត់​ក្នុង​មួយ​វិនាទី​។​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែកក្កដា​ខ្យល់​អាច​ចុះ​នៅក្នុង​រង្វង់​១៥​ទៅ​១៦​ណ​ត់​ក្នុង​មួយ​វិនាទី ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​៤​ឈ្មោះ​តា​លីម​(TALIM )​។​
​

អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា នៅពេល​ព្យុះ​ទី​៤​ឡើងគោក​នៅ​ខាងជើង​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​១៨​ខែកក្កដា ក្រោយពី​បាន​ដើរកាត់​លើ​ចន្លោះ​កោះ ហៃណាំ​និង​ដីគោក នឹងមាន​សម្ពាធ​ទាប​មួយ​ទៀ់​ត​កកើតឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ធ្វើឱ្យ​ស្ថានភាព​ខ្យល់​នៅតែមាន​ឥទ្ធិពល​ខ្លាំង ហើយ​ភ្លៀង​នៅតែមាន​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន តែ​នៅ​តំបន់​មាត់សមុទ្រ​មាន​ភ្លៀង​ច្រើន​និង​តំបន់​ផ្សេង​ពីនេះ​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។​a kouch sea a kouch sea2 a kouch sea5 a kouch sea6 
​