» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5958 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696129 នាក់

បន្ទាប់ពី​នាវា​វ៉ា​ស្កូ​ដា​ហ្កា​ម៉ា​នាវា​វ៉ែ​ស្ទឺ​ដាម​នឹង​មកដល់​កម្ពុជា​ម្តងទៀត​

​ខេត្ត​ព្រះសីហនុ ៖ នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង បាន​នាំ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង ៦០០​នាក់ ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២៣​។​​នេះ​បើតាម​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​អន្តរជាតិ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​។​a ship sihanu 

នាវា​ទេសចរណ៍​បរទេស​នោះ​មានឈ្មោះ VASCO DA GAMA មាន​សញ្ជាតិ PORTUGAH មាន​បណ្តោយ ២១៩,៤​ម៉ែត្រ ទទឹង ៣០,៨០​ម៉ែត្រ បានធ្វើ​ដំណើ​ចាក​ចេញពី​ប្រទេស​ថៃ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ នាវា​នេះ​មាន​គម្រោង​ចាក ចេញពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅវេលា​ម៉ោង​២១ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​។​

​តាម​គម្រោង​ក្រៅពី​នាវា​ខាងលើ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២៣ ខាងមុខនេះ ខេត្ត​ព្រះសីហនុ ត្រៀម​ទទួល​នាវា Wasterdan ដែល​នឹង​នាំ​ភ្ញៀវ​ទេស ចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជា​៤០០០​នាក់ ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ វត្តមាន​នាវា Wasterdan​នៅ​ផែ​ខេត្ត​ព្រះសីហនុ​ជាថ្មី​គឺ ជាការ​ដឹងគុណ​និង​ថ្លែង​អំណ​គុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាតិ​ឱ្យ​នាវា​បាន​ចូល​ចត​កាលពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ កំពុង​វាយលុក​ជា​សកល​ហើយ​នៅក្នុង​គ្រានោះ​មាន​ប្រទេស​ចំនួន​0៥ មិន​អនុញ្ញាតិ​ឪ្យ​នាវា Wasterdam ចូល​ចត ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩ ។​​

បន្ទាប់ពី​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍ Westerdam ចូល​ចត​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ថែមទាំង​បាន​អញ្ជើញ​ទៅ​ទទួលភ្ញៀវ​ទេសចរ​ចុះ​នាវា​ដោយផ្ទាល់​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ ចំ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​របស់​មនុស្សជាតិ ជាមួយ​ការ​ប្រគល់ជូន​ផ្កា​កុលាប​ថែម​ទៀតផង​។​ការអនុញ្ញាតឱ្យ​នាវា Westerdam ដែលមាន​អ្នកទេសចរ ១,៤៥៥​នាក់ និង​សហ​នាវិក ៨០២​នា​ក់ទៀតចូល​ចត​នេះ សម្ដេច​តេ​ជោ ទទួល​ការ​ស្ញប់ស្ញែង និង​វាយតម្លៃ​ខ្ពស់បំផុត​ពី​អ្នកដំណើរ​នៅលើ​នាវា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ព្រមទាំង​បណ្តា​ប្រទេស ដែលមាន​ជនជាតិ​ខ្លួន​នៅលើ​នាវា និង​មេដឹកនាំ​អង្គការ​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត​។a hun ship 

​