» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8023 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698194 នាក់

អាជ្ញាធរ​ជាតិ​អប្សរា​មិន​ហាមឃាត់​ ​ការជួសជុល​លំនៅដ្ឋាន ឬ​សំណង់​ស្រាលៗ​របស់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​អង្គរ​យូរ​ឆ្នាំ​អ​ប្សា​រា​ទេ !

​សៀមរាប​៖ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​អង្គរ​ជា​យូរលង់​ណាស់​មកហើយ អាជ្ញាធរ​ជាតិ​អប្សរា​មិនបាន​ហាមឃាត់​ការជួសជុល​ផ្ទះសម្បែង បន្ទប់ទឹក ចង្ក្រាន​បាយ ឬ​រោង​ចិញ្ចឹមសត្វ​របស់​ពួកគាត់​ឡើយ តែ​នៅពេល​ត្រូវការ​សាងសង់ ឬ​ជួស​ជួល​លំនៅស្ថាន​របស់ខ្លួន ពួកគាត់​ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​អាជ្ញាធរ​ភូមិ ឃុំ​ដែល​នៅ​ជិត​បំផុត​។ ចំពោះ​សំណង់​ដែល​បាន​សាងសង់​រួច​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​រុះរើ​ចេញ​វិញ​?​។​a absara home4 

​តាម​សេចក្តីសម្រេច​លេខ​៧០​សសរ ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២ ក្នុង​តំបន់​រមណីយដ្ឋាន​សៀមរាប​-​អង្គរ បាន​កំណត់ថា ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន និង​រស់នៅ​យូរលង់​ណាស់​មកហើយ អាច​បន្ត​រស់នៅ​តទៅទៀត​ដោយ​មិន​តម្រូវឱ្យ​ចាក​ចេញពី​ភូមិដ្ឋាន​ឡើយ​។ អ្នកភូមិ​ទាំងនោះ​អាច​រុះរើ ជួសជុលផ្ទះ​ចាស់ ទ្រុឌទ្រោម ដើម្បី​សាងសង់​ផ្ទះ​ថ្មី ជំនួស​ផ្ទះ​ចាស់​បាន ដោយមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា ក៏ប៉ុន្តែ​រាល់​ការសាងសង់​ផ្ទះ​ថ្មី ត្រូវ​ហាមឃាត់​ជាដាច់ខាត​។​

​លោក ឡូយ អ៊ា​ត អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប បានឱ្យដឹងថា លោក​រស់នៅក្នុង​មូលដ្ឋាន​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ពោលគឺ​នៅមុន​ឆ្នាំ​១៩៩៣ ដោយ​ទទួលបាន​កេរ​មរតក​ជា​ដីធ្លី​ទាំងនេះ​ពី​ដូនតា​មក​។​​លោក​បន្តថា ដើមឡើយ​លំនៅឋាន​របស់លោក មាន​សភាព​ចាស់​ទ្រុឌទ្រោម​យ៉ាងខ្លាំង តែ​លោក​មិន​ហាន​ដាក់ពាក្យ​ស្នើសុំ​ជួសជុល​ឡើយ ព្រោះ​យល់ថា​អាជ្ញាធរ​ជាតិ​អប្សរា​មិន​អនុញ្ញាត​។ តែ​ក្រោយមក​លោក​ក៏​ទទួលបាន​ព័ត៌មាន​តាម​ការផ្សព្វផ្សាយ​ពី​ក្រុមការងារ​សហគមន៍​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​យូរលង់​ណាស់​មកហើយ អាច​ស្នើសុំ​ជួស​ជួល​ផ្ទះ​ចាស់​ទ្រុឌទ្រោម​បាន ទើប​លោក​សម្រេចចិត្ត​ដាក់ពាក្យ​ស្នើសុំ​ជា​បន្តបន្ទាប់​រហូត​អាច​ជួសជុល​លំនៅឋាន​របស់លោក​បាន​ល្អប្រសើ​ដូច​សព្វថ្ងៃ​។​

​ដូចគ្នា​ដែរ​លោកស្រី ឈិន បូ​លីន អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក បាន​រៀបរាប់ថា លោកស្រី​បានរស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​។ ចំណែក​ការសុំច្បាប់​សាងសង់ ឬ​ជួសជុលផ្ទះ​មាន​ភាពងាយស្រួល មិនមាន​ភាពស្មុគស្មាញ​អ្វី​ឡើយ ដោយ​ធ្វើឡើង​តាមរយៈ​ភូមិ ឃុំ និង​បន្តទៅ​អាជ្ញាធរ​ជាតិ​អប្សរា​ប៉ុណ្ណោះ និង​មាន​ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះមក​ពិនិត្យ​ទៅតាម​អ្វីដែល​បានស្នើ​សុំ​។​

​លោក នង សុវណ្ណារិទ្ធ អនុប្រធាន​លេខាធិការដ្ឋាន​សហគមន៍​បានឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​អង្គរ​ជា​យូរលង់​ណាស់​មកហើយ អាជ្ញាធរ​ជាតិ​អប្សរា​មិនបាន​ហាមឃាត់​ការជួសជុល​ផ្ទះសម្បែង បន្ទប់ទឹក ចង្ក្រាន​បាយ ឬ​រោង​ចិញ្ចឹមសត្វ​របស់​ពួកគាត់​ឡើយ តែ​នៅពេល​ត្រូវការ​សាងសង់ ឬ​ជួស​ជួល​លំនៅស្ថាន​របស់ខ្លួន ពួកគាត់​ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​អាជ្ញាធរ​ភូមិ ឃុំ​ដែល​នៅ​ជិត​បំផុត​។​​លោក​បន្តថា រាល់​ការដាក់​ពាក្យស្នើសុំ​របស់​ប្រជាពលរដ្ឋ​មិន​តម្រូវឱ្យ​បង់ប្រាក់​ឡើយ តែ​ពួកគាត់​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ លិខិតបញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ដែលមាន​ការបញ្ជាក់​ពី​អាជ្ញាធរ​ក្នុង​តំបន់​។​

​យោង​ខ្លឹម​សារសំខាន់ៗ​នៃ​បទបញ្ជា​លេខ​០២ ប​.​ប ស្តីពី​ការទប់ស្កាត់ និង​លុបបំបាត់​អំពើ​អនាធិបតេយ្យ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប បាន​កំណត់ថា អាជ្ញាធរ​ជាតិ​អប្សរា​ជា​ស្ថាប័ន​ផ្តាច់មុខ​ក្នុង​ការចេញ​លិខិតអនុញ្ញាត​សាងសង់​សម្រាប់​ការស្ថាបនា​ទាំងឡាយ​ក្នុង​រង្វង់​តំបន់​រមណីយដ្ឋាន​អង្គរ​។ សំណង់​ដែល​បាន​សាងសង់​រួច​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​រុះរើ​ចេញ​វិញ​។​​តែ​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចាត់ការ​អនុវត្ត​ជាបន្ទាន់​បំផុត​នូវ​ការចុះ​ស្រង់​ស្ថិតិ​ឈ្មោះ​ជនល្មើស និង​ទីតាំង​នី​យ​មួយៗ​ឱ្យបាន​ច្បាស់លាស់ រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​កាត់ទោស​តាមច្បាប់​ជា​ធរមាន និង​ត្រូវ​ទប់ស្កាត់​មិនឱ្យ​មាន​អំពើ​អនាធិបតេយ្យ កើតឡើង​ជាថ្មី​នៅ​តំបន់​ទាំងពីរ​នេះ​តទៅ​ទៀតឡើយ​។​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សេចក្តីសម្រេច​តែងតាំង​សមាសភាព​ក្រុមការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយ​ដ្ធា​ន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

​សមាសភាព​ក្រុមការងារ​តម្រង់ទិស​នេះ មាន​ចំនួន​១៣​រូប ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ជា​ប្រធាន និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ជា​អនុប្រធាន និង​លោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អនុប្រធាន​អចិន្ត្រៃយ៍ ហើយ​ក្រៅពីនោះ​ជា​សមាជិក​។ ការចេញ​សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​នេះ​គឺ​បន្ទាប់ពី​មាន​ផ្ទុះ​រឿង​មិន​សប្បាយចិត្ត​រវាង​អាជ្ញាធរ​អ​ប្សា​រាជា​មួយ​អាជ្ញាធរ​ដែនដី​រឿង​រុះរើ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ដោយ​អាជ្ញាធរ​អ​ប្សា​រា​មិនមាន​ការសហការ​ជាមួយ​អាជ្ញាធរ​ដែនដី​។​a absara home3 


​