» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4784 នាក់

ម្សិលមិញ 14915 នាក់

សរុប 18331943 នាក់

បុណ្យ​ទន្លេ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​ទស្សនៈទាន​៦​ចំណុច​, សម្រាប់​សន្តិភាព​ជំរុញ​ការអភិវឌ្ឍ និង​ស្រូប​ទាញ​ទេសចរ


កំពង់ធំ​៖ ក្នុង​ពិធី​អបអរសាទរ​បុណ្យ​ទន្លេ​ឆ្នាំ​២០២៣​នេះ​បន្ទាប់ពី​អាក់ខាន​៣​ឆ្នាំ​ដោយសារ​ជម្ងឺ​កូ​វីត សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានផ្តល់​អនុសាសន៍​ណែនាំ​សំខាន់ៗ​ចំនួន​៦​ចំណុច​សម្រាប់​បុព្វហេតុ​«​សន្តិភាព​ជំរុញ​ការអភិវឌ្ឍ​សង្គម អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ជួយ​ស្រូប​ទាញ​ចរន្ត​ភ្ញៀវទេសចរ​»​។​​ទស្សនៈ និង​ការណែនាំ​សំខាន់ៗ​ទាំង​៦​ចំណុច ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​នោះ រួមមាន​៖a hun river 

​ទី​១. ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​គ្រប់គ្នា​ចាំបាច់​ត្រូវ​រក្សា​វត្តមាន​ជា​អចិន្ត្រៃយ៍​នៃ​សន្តិភាព ដែលជា​ចំណុច​ធំជាងគេ​ក្នុងចំណោម​ចំណុច​ដែល​ទាក់ទង​ជាមួយ​ការអភិវឌ្ឍ​នៃ​បណ្តា​ប្រជាជន​នៅលើ​ពិភពលោក​។ បច្ចុប្បន្ន កម្ពុជា​ចាប់ផ្តើម​ទទួលភ្ញៀវ​ជាតិ​និង​អន្តរជាតិ​នៅ​គ្រប់​ទីកន្លែង​ជា​បណ្តើរៗ ជាមួយនឹង​ការគ្រប់គ្រង​ដោយ​ជោគជ័យ​លើ​សមរភូមិ​ជំងឺ​កូ​វីដ​-១៩​។ សម្ដេច​សង្កត់ធ្ងន់ថា «​គ្មាន​សន្តិភាព គ្មាន​ការអភិវឌ្ឍ​, គ្មាន​សន្តិភាព ក៏​គ្មាន​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ហើយ​បើ​គ្មាន​សន្តិភាព ក៏​គ្មានអ្វីៗ​ទាំងអស់​»​។ ដូច្នេះ​ខ្ញុំ​សូម​ស្នើឱ្យ​ជា​ពលរដ្ឋ​កម្ពុជា នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា រួបរួមគ្នា ដើម្បី​រក្សា​ការពារ​នូវ​សន្តិភាព ដែល​យើង​រកបាន​ទាំង​លំបាក និង​មិន​ត្រូវឱ្យ​ប្រទេស​ណាមួយ ឬ​ក្រុម​ណាមួយ មក​បំផ្លាញ​សន្តិភាព នៅក្នុង​ប្រទេស​នេះ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ យើងទាំងអស់គ្នា ត្រូវ​រក្សា​សន្តិភាព​នេះ ឱ្យ​ខាន​តែ​បាន ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​»​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា «​ខ្ញុំ​ចង់សង្កត់ធ្ងន់​នៅទីនេះ​ថា យើង​នៅតែ​បន្ត​ផ្តល់​អាទិភាព​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​រក្សា​នូវ​សន្តិភាព​ក្នុងប្រទេស​យើង​។ យើង​មិន​ខ្វល់​ថា មាន​អ្វី​កើតឡើង​នោះទេ នរណា​ក៏ដោយ ដែលមាន​បំណង គឺ​ធ្វើ​សកម្មភាព ដើម្បី​បំផ្លាញ​សន្តិភាព​នៅក្នុង​ប្រទេសរ​បស់​យើង យើង​មិន​ញញើត​នឹង​ការប្រើ​គ្រប់​មធ្យោបាយ និង​វិធានការ ទោះ​ដោយ​តម្លៃ​ណាក៏ដោយ ដើម្បី​រក្សា​នូវ​សន្តិភាព ធានា​ដល់​ការអភិវឌ្ឍ​ប្រទេស​របស់​យើង​»​។​

​ទី​២. ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់ ពិសេស​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឱ្យបាន​ម៉ត់ចត់ និង​ជាប់​ជាប្រចាំ​។ ក្នុងន័យនេះ តំបន់​ទេសចរណ៍​ទាំងអស់ ទាំង​ខេត្តកំពង់ធំ តាម​បណ្តា​ខេត្ត​ជាប់​ដង​ទន្លេ និង​គ្រប់​ទីកន្លែង ជាពិសេស​តំបន់​ដែលមាន​ភ្ញៀវទេសចរ​ទៅ​ទស្សនា គឺ​ត្រូវខិតខំ​រក្សា​ឱ្យបាន​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​។​
​ទី​៣. ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាលខេត្ត​ជុំវិញ​បឹង​-​ទន្លេសាប​ត្រូវ​បន្ត​ជំរុញ​កិច្ចការ​វាស់វែង និង​ឆ្វៀល​ដី​ចេញពី​តំបន់​២ និង​តំបន់​៣​នៃ​ផ្ទៃ​បឹង​ទន្លេសាប​ឱ្យបាន​ចប់សព្វគ្រប់ និង​ឆាប់រហ័ស ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​១ និង​ការ​អាស្រ័យ​ផល​នៅ​តំបន់​២ និង​បន្ត​រស់នៅ​អាស្រ័យ​ផល​នៅ​តំបន់​៣​។​

​ទី​៤. ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ត​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ ជាពិសេស​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ដែល​បម្រើឱ្យ​វិស័យ​ទេសចរណ៍ ការតភ្ជាប់ និង​ការដឹកជញ្ជូន​ជាដើម ជាពិសេស​ពិនិត្យ​លទ្ធភាព​ក្នុងការ​សាងសង់​ស្ពាន​ឆ្លង​ទន្លេសាប និង​បឹង​ទន្លេសាប ការតភ្ជាប់​ស្ពាន និង​ផ្លូវ​ពី​កំពង់ឆ្នាំង​មក​កំពង់ធំ​។​​ទី​៥. ត្រូវ​បន្ត​ជំរុញ​ការផលិត​ដើម្បី​ផ្គត់ផ្គង់​ដល់​ទេសចរ ដែលជា​ទិសដៅ​នាំចេញ​នៅនឹងកន្លែង​។ ប្រជាពលរដ្ឋ​កម្ពុជា​មានឱកាស​ច្រើនណាស់ ដើម្បី​ចិញ្ចឹម និង​បំពេញតម្រូវការ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​កំពុង​ត្រឡប់មក​កម្ពុជា​វិញ​ជា​បណ្តើរៗ រួមជាមួយ​នឹង​ទេសចរ​ក្នុងស្រុក​រាប់លាន​នាក់​។ កម្ពុជា​ត្រូវខិតខំ​ជំរុញ​ការផលិត​ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដា បម្រើឱ្យ​វិស័យ​ទេសចរណ៍ ពិសេស​ត្រូវ​បង្កើតឱ្យមាន​ខ្សែក្រវាត់​បៃតង​ក្នុង​តំបន់​ទេសចរណ៍​។ ដោយឡែក សម្រាប់​ខេត្តកំពង់ធំ​ដែល​សម្បូរ​ដោយ​ផលិតផល​កសិកម្ម​ជាច្រើន សម្ដេច​តេ​ជោ​ក៏បាន​ស្នើ​ក្រសួង​-​ស្ថាប័ន​ដែលមាន​សមត្ថ​កិច្ច​ផ្តល់​អាទិភាព​ក្នុង​ជំរុញ​ការដាំដុះ​ផលិត និង​ស្វែងរក​ទីផ្សារ ស្របតាម​គោលនយោបាយ​ជំរុញ​វិស័យ​កសិកម្ម ដែលជា​វិស័យ អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ជាពិសេស​ដូច​ករណី​ស្វាយចន្ទី ដែល​រាជរដ្ឋាភិបាល​បានអនុម័ត​គោលនយោបាយ​ជំរុញ​ដំណាំ​នេះ កាលពីពេល​ថ្មីៗ​។​

​ទី​៦. ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​សូម​ចូលរួម​ឱ្យបាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ធ្វើឱ្យ​ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ​ប្រកបដោយ​ជោគជ័យ និង​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ និង​សហការ​ថែរក្សា​សោភ័ណភាព អនាម័យ និង​បរិស្ថាន​» ដែល​កត្តា​ចម្បង​មិនអាច​ខ្វះ​បាន​ក្នុងការ​ថែរក្សា​តំបន់​តាម​ដង​ទន្លេ​ឱ្យ​ស្រស់ស្អាត យូរអង្វែង ដើម្បី​បន្ត​ជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លើ​កិច្ចការពារ និង​អភិរក្ស​បរិស្ថាន​ធនធានធម្មជាតិ ដោយ​ឈរលើ​គោលការណ៍ «​ការអភិវឌ្ឍ​បម្រើឱ្យ​ការ​-​អភិរក្ស រីឯ​ការអភិរក្ស​បម្រើឱ្យ​ការអភិវឌ្ឍ​» ដោយ​យើង​ត្រូវ​រួមគ្នា «​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​» ដើម្បីឱ្យ​តំបន់​តាម​ដង​ទន្លេ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​។​​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​លើកទឹកចិត្ត​ដល់​មន្ត្រី​ជំនាញ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បី​បំពេញ​កិច្ចការ​កាត់​ឃ្វៀល​ដី សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ឱ្យបាន​រួចរាល់ និង​ឱ្យបាន​ល្អជា​ទីបំផុត ទាំង​ផ្ទៃដី​ផ្តល់ជូន​ប្រជាពលរដ្ឋ សម្រាប់​ស្នាក់នៅ និង​ទាំង​ផ្ទៃដី ដែល​គាត់​អាស្រ័យ​ផល​។​​សម្រាប់​ពិធីបុណ្យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​គាំទ្រ​ឱ្យមាន​ការរៀបចំ​បុណ្យ​ទន្លេ​ជា​រៀងរាល់ឆ្នាំ​ដោយ​ឆ្លាស់​វេន​គ្នា​នៅតាម​បណ្តា​ខេត្ត​ជាប់​ដង​ទន្លេ និង​បណ្តា​ខេត្ត​ដែលមាន​ខ្សែទឹក​ជាប់​ទន្លេ​នានា​៕a hun river1 a hun river2 a hun river3