» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7022 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666932 នាក់

ថៅកែ​សុខាអូតែល​សង់​បដិមា​លើ​កំពូលភ្នំ​បូកគោ​យក​ហុងស៊ុយ​!

 

​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​ព្រះពុទ្ធ​ប្បដិមា កម្ពស់​១០៨​ម៉ែត្រ នៅលើ​ខ្នងភ្នំ​បូកគោ ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» ខេត្តកំពត នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៣ ។a budha chea2 

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានអនុញ្ញាត​ជាគោលការណ៍​ឱ្យ​ក្រុមហ៊ុន សុខា អូ​តែ​ល សាងសង់​ព្រះពុទ្ធ​ប្បដិមា​កម្ពស់​១០៨​ម៉ែត្រ លើ​ខ្នងភ្នំ​បូកគោ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​វាលស្រែ​៥០០ នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» ដោយ​គោរព​ទៅតាម​ប្លង់​មេ និង​រចនាប័ទ្ម​ដែល​ក្រុមការងារ​អន្តរក្រសួង​បានសម្រេច​ឯកភាព ដោយមាន​ការគាំទ្រ​ពី​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​រូបសំណាក​ព្រះពុទ្ធ​បដិមា​ទ្រង់​ព្រះ​ភ្នែន​ដ៏​ធំ នៅលើ​ខ្នងភ្នំ​បូកគោ ក្នុង​តំបន់​វាលស្រែ ៥០០ ដែលមាន​កំពស់​រហូត​ដល់ ១០៨​ម៉ែត្រ នឹង​ក្លាយជា​ព្រះពុទ្ធ​បដិមា​ទ្រង់​ព្រះ​ភ្នែន​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក ហើយនឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់ម៉ឺន​នាក់ ឱ្យទៅ​សម្រាក​កម្សាន្ត​ក្នុង​ខេត្តកំពត ក៏ដូចជា​ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស​បូកគោ​។

​អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន​សុខាអូតែល​បាន​ប្រាប់​កាសែត​ថា គោលបំណង​នៃ​ការសាងសង់​រូបសំណាក​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​នេះ ដើម្បី​ធ្វើជា​ទីសក្ការៈ​បូជា​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ឧទ្ទិស​សុំ​សេចក្តីសុខ សេចក្តីចម្រើន​រុងរឿង និង​សុខសន្តិភាព​ជានិច្ច​និរន្តរ៍ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​តំបន់​នេះ ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុជា​ទាំងមូល​។ ព្រះពុទ្ធ​បដិមា​ដ៏​ធំ​ស្កឹមស្កៃ​នេះ ក៏​ជា​ការជួយ​រួមចំណែក​ទ្រទ្រង់​ដល់​វិស័យ​ព្រះពុទ្ធសាសនា និង​ការអភិវឌ្ឍ​ទេសចរណ៍វប្បធម៌​។ ជាពិសេស​ទៀត​នោះ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យទៅ​សម្រាក​កម្សាន្ត​ក្នុង​ខេត្តកំពត ក៏ដូចជា​ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស​បូកគោ​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​។

​គម្រោង​សាងសង់​រូបសំណាក​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ពី​៣០ ទៅ​៤០​លាន​ដុល្លារ​។ គម្រោង​នេះ​ក៏​នឹង​ផ្តល់ឱកាស​ឱ្យ​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​គ្រប់ទិសទី​ទាំងអស់​អាច​ចូលរួម​ជា​បច្ច័យ​ក្នុងការ​កសាង​នេះ​តាម​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​ផងដែរ​។សូមបញ្ជាក់ថាក្រៅពីសំណង់បដិមារឯកឧត្តមជាសុផារ៉ាក៏បានអន្តរាគមន៍បើកផ្លូវកាត់តភ្ជាប់ពីផ្លូវជាតិលេខ៤កាត់ចម្កាដូងប្រេងឧកញ៉ាម៉ុងរិទ្ធីសំដៅទៅភ្នំបូកគោផងដែរ។សព្វថ្ងៃនៅលើខ្នងភ្នំបូកគោឡូវនេះក្រៅពីសណ្ឋាគារគឺមានសំណង់ជាច្រើនសង់លក់ផងដែរ៕a budha chea a budha chea1 


​