» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5270 នាក់

ម្សិលមិញ 10264 នាក់

សរុប 14144452 នាក់

តេ​ជោ​សែន​៖​គ្មាន​ការដោះលែង​កឹម​សុខា​ទេ​!​កឹម​សុខ​បើ​មិន​សងលុយ​ជាប់គុក​វិញ​?

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​នឹង​ដឹកនាំ​គណរដ្ឋមន្ត្រី​អាណត្តិ​ទី​៦​ទៅ​ស្បថ​នៅ​រៀល​ថ្ងៃទី​៦​កញ្ញា​ឆ្ន​២០១៨​បានប្រកាសថា​គ្មាន​ការដោះលែង​លោក​កឹម​សុខា​ដូច​ការរំពឹងទុក​ទេ​ហើយ​បើ​មាន​ចលនា​ទៅ​ចាំ​ទទួល​និង​ត្រូវ​ចាប់ខ្លួន​!​។​a hun kim1 

ឯ​អ្នកវិភាគ​សង្គម​លោក​គឹម​សុខ​នឹង​ចាប់​ចូល​គុក​វិញ​បើ​មិន​សងលុយ​៨០០​លាន​រៀល​។​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រកាស​បែបនេះ​នា​ព្រឹក​ថ្ងៃទី​២៩​សីហា​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់​។​

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ទៅ​បើកសវនាការ​ជំនុំជម្រះ ឬ​អាច​ហៅថា​សវន​ការ​តូច​មួយ នៅក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ខេត្ត​ត្បូងឃ្មុំ ដើម្បី​សម្រេច​ថា ពន្យារពេល ឬ​បន្ត​ឃុំខ្លួន​លោក កឹម សុខា បន្តទៀត បន្ទាប់ពី​ការពន្យារពេល​ឃុំខ្លួន​លើក​ទី​១​ជិត​ដល់​ថ្ងៃ​កំណត់​។ សវនាការ​ដែល​ត្រូវ​ចាប់ផ្តើម​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ខេត្ត​ត្បូងឃ្មុំ​នេះ​ដឹកនាំ​ដោយ ចៅក្រម​ជំនុំជម្រះ លោក គី ប្ញ​ទ្ធី ហើយ​មាន​លោក សៀង សុខ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​តំណាង​អយ្យការ​។​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២២​សីហា​តុលាការ​កំពូល​បាន​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់​មេធាវី​លោក​កឹម​សុខា​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​មិនមាន​ការដោះលែង លោក កឹម សុខា នៅ​ថ្ងៃស្អែក​(៣០​សីហា​)​នោះឡើយ ។​សម្តេច​បាន​បញ្ជា​សមត្ថកិច្ច​ចាប់​មេខ្លោង​ណា​ដែល​ប្រកាស​ធ្វើ​ចលនា​ទៅ​ត្រៀម​ទទួល​លោក កឹម សុខា នៅ​គុក​ត្រពាំង​ផ្លុ​ង​”​។ សម្តេចនាយក​រដ្ឋមន្ត្រី បានប្រកាសថា សម្តេច​នៅតែ​បន្ត​ប្តឹង​លោក កឹម សុខា ព្រោះ​ជា​ទោស​ក្បត់ជាតិ ហើយ​ប្រកា​សទារ​សំណង ៨០០​លាន​រៀល​ពី​លោក កឹម សុខ បើ​មិន​សង​ទេ សម្តេច​នឹង​ប្តឹង​តុលាការ​ដាក់ពន្ធនាគារ​វិញ​។​ប្រសិនបើ​ចឹ​ង​មែន​មិនដឹងថា​ព្រ​ញ​រាជក្រឹត្យ​ព្រះមហាក្សត្រ​ដោះលែង​លោក​កឹម​សុខ​មាន​អនុភាព​ប៉​ប៉ឺន​ណា​នោះទេ​។​មានការ​កត់សម្គាល់ថា​លោក​កឹម​សុខ​ពេល​ចេញពី​កុគ​បាន​បន្ត​ស្រែក​ឡូឡា​តាម​វបណ្តាញឃោសនា​ឌឺដង​ដដែល​ដែល​គេ​ជឿថា​នេះ​អាចជា​មូលហេតុ​ធ្វើ​ឲ្យ​ស​ម្តេ​តេ​ជោគ​ម្រាម​បែបនេះ​?​។​

 

​ទាក់ទង​ការ​លើកទោស​កន្លងមក​សម្តេច​តេ​ជោ​ហ៊ុន​សេន​ក៏ បាន​បញ្ជាក់ថា “​ការលើកលែងទោស​នេះ គឺ​បើ​ពេលណា​អាចធ្វើ​បាន គឺ​សម្តេច​នឹងធ្វើ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុងចំណោម​បងប្អូន​ជនជាតិ​យើង​។ នេះ​គឺ​មិនមែន​ដោយសារ​មានការ​គា​បស​ង្ត​ត់​ពី​បរ​ទេសណា​នោះទេ​។ ដូច​សាធារណជន​បានដឹងហើយថា កន្លងទៅ​ថ្មីៗ​នេះ គឺ​បងប្អូន​អ្នកទោស​បានធ្វើ​លិខិត​សុំ​លើកលែងទោស​មកនាយក​រដ្ឋមន្ត្រី​ដូចជា​ករណី​លោក អ៊ុំ សំអាន​, លោក មា​ជ សុវណ្ណារ៉ា​, អ្នកស្រី ទេព វណ្ណ​នី និង​អ្នកទោស​មួយចំនួនទៀត គឺ​ពួកគេ​បានដឹង​ពី​ទោសកំហុស​របស់គេ​ពិតប្រាកដ​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា អ្នក​លើកលែងទោស​នាពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ពីរ​ប្រភេទ គឺ ទី​១៖ ប្រភេទ​បានធ្វើ​លិខិតស្នើ​សុំ​ទៅ​សម្តេច​ដោយបាន​ទទួលស្គាល់​នូវ​កំហុស​របស់ខ្លួន ដូចជា​លោក អ៊ុ សំអាន លោក មា​ជ សុវណ្ណារ៉ា និង​លោកស្រី ទេព វ​ន្នី ជាដើម​។​ទាក់ទង​សម្តី​ឌឺដង​ពី​លោក​សមរង្ស៊ី​រឿង​បរទេស​កៀបសង្កត់​ទើស​ម្តេ​ដោះលែង​អ្នកទោស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពន្យល់ថា​៖ សម្តេច​ជា​អ្នកនយោបាយ​ញាក់​ឆ្វេង​វ៉ៃ​ស្តាំ​។

ក្នុងន័យនេះ​សម្តេច​សម្តៅ​ដល់​ទណ្ឌិត សម រង្ស៊ី ដែល​សប្តាហ៍​មុន​បាន​ព្យាយាម​ញុះ​សម្តេច មិន​ឲ្យ​មានការ​ដោះលែង​អ្នកទោស តែ​ទីបំផុត​សម្តេច​បាន​លែង​ទាំងអស់ ដោយ​មិន​ធ្វើតាម​ការ​ញុះ​របស់​ទណ្ឌិត សម រង្ស៊ី នោះឡើយ​។​សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ «​ក្បត់ជាតិ​»​។ លោក​ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ខេត្ត​ត្បូងឃ្មុំ ក្រោម​ការចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។​ការចាប់ខ្លួន​លោក​កឹម​សុខា​គឺជា​ដើមចម​ដែល​ធ្វើ​ឲ្យ​មានការ​ប្តឹងទៅ​តុលារ​ការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ក្រសួងមហាផ្ទៃ​៕a hun kim a kim sok free a kem pri